Top News

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានចាត់ឲ្យក្រុមការងារកងរាជអាវុធហត្ថរៀបចំចាត់ចែងនូវសម្ភារៈមួយចំនួន ក្នុងការជួយ​ឧបត្ថម្ភ​ដល់​ បងប្អូន​វីរៈ​កងទ័ព​ជួរមុខ​ អង្គភាព​វរសេនាតូច៦១ ​បញ្ជា​ការដ្ឋានរថក្រោះ អគ្គបញ្ចាការ ឈរជើងនៅទិសខេត្តព្រះវិហារ...

 ខេត្តកំពង់ស្ពឺ៖ ស្ថិត​ទីបញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​​​​ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ឲ្យក្រុមការងារកងរាជអាវុធហត្ថរៀបចំចាត់ចែងនូវសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួន ក្នុងការជួយ​ឧបត្ថម្ភ​ទៅដល់​ បងប្អូន​វីរៈ​កងទ័ពជួរមុខ​​​ ​អង្គភាព​វរសេនាតូច៦១ ​បញ្ជា​ការដ្ឋានរថក្រោះ អគ្គបញ្ចាការ ឈរជើងនៅទិសខេត្តព្រះវិហារ​។

ជា​ទឹកចិត្ត​ក្រោម​ស្មារតី​ជាតិនិជាតិនិយម លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​ មេបញ្ជាការ​ បានប្រគល់នូវសម្ភារៈមួយចំនួនរួមមាន៖ទឹក​សុទ្ធ​ចំនួន​ ១០០​កេសះ និងមី៥០កេះ​ ផងដែរ។ជា​ការពិត​ណាស់​ សកម្មភាព​នេះ បានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ ក្នុងស្មារតីជាតិនិយមខ្ពស់បំផុត របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ព្រមទាំងក្រុមការងារ និងសប្បុរសជនទាំងអស់ទាំងក្នុងនិងក្រៅស្រុក ដែល​តែងតែ​​ឧបត្ថម្ភ​នូវសម្ភារៈគ្រឿងឧបភោគបរិភោផ្សេងៗ របស់របរប្រើប្រាស់ រួមនិងបរិច្ចាគ​ធនធាន​ផ្ទាល់​ខ្លួន​ក្នុង​ការចូលរួម​ចំណែក​ជាមួយ​​​​​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​ ក្នុងការឧបត្ថម្ភ​ជូនទៅ​ដល់​បងប្អូន​វីរៈ​កងទ័ពជួរមុខ​ពេលនេះ​ និងនាពេលកន្លងមកផងដែរ។

ក្នុងពេលនោះដែរ លោក​ឧត្តម​សេនីយ៍ត្រី ម៉េង ស្រ៊ុន​ ​​​​​មេបញ្ជាការ រួមជាមួយក្រុមការងារ​ ក៏បានជូនពរឲ្យ បងប្អូន​វីរៈ​កងទ័ព​ជួរមុខ​ទាំងអស់​ សូមមានសុខភាពល្អ ព្រមទាំងបានសម្តែងនូវការគោរពដឹងគុណចំពោះវីរៈ​កងទ័ព​នៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បី​ការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ដើម្បីការពារជាតិមាតុភូមិ និង​ដើម្បី​បុព្វហេតុ​ថែរក្សា​សុខសន្តិភាពជូនប្រជាជនកម្ពុជា​ទាំងមូល៕

Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media