Top News

ឯកឧត្តម ភឺន ផល្លា បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត

 វិមាន៧មករា៖ នាថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម ភឺន ផល្លា និងឯកឧត្តមប្រធាន អនុប្រធាន នៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីសមាជិក សមាជិកាសរុបចំនួន ៣១៥នាក់។

ដើរតួនាទីយ៉ាងសំខាន់ក្នុងការសហការជាមួយគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ដើម្បីពង្រីកមូលដ្ឋានគាំទ្រឱ្យកាន់តែទូលំទូលាយ។ ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ភឺន ផល្លា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារតាមបណ្ដារាជធានី-ខេត្ត ក្នុងការចុះកសាងសមាជិកថ្មីតាមរយៈសកម្មភាពចុះដល់ខ្នងផ្ទះ និងការកសាងសមាជិកនៅតំបន់គោលដៅជាក់លាក់ ព្រមទាំងបានចូលរួមយ៉ាងសំខាន់ក្នុងការសហការជាមួយគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ដើម្បីពង្រីកមូលដ្ឋានគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យកាន់តែទូលំទូលាយ។ ឯកឧត្តមបានជម្រុញ និងលើកទឹកចិត្តដល់ក្រុមការងារ ឱ្យបន្តខិតខំប្រឹងប្រែងពង្រឹងមាគ៌ាសន្តិភាព និងអភិវឌ្ឍន៍ ទោះបីត្រូវប្រឈមនឹងឧបសគ្គនានាក៏ដោយ ព្រមទាំងអនុវត្តតាមគោលការណ៍ណែនាំរបស់គណបក្ស និងមានការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគ្រប់រូប។
ឯកឧត្តមក៏បានសម្ដែងនូវសេចក្ដីគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងដឹកនាំអភិវឌ្ឍប្រទេសជាតិ ប្រកបដោយមាគ៌ាច្បាស់លាស់ ដោយបានតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាអាទិភាព ឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា នៃស្ថានការណ៍ជាតិ និងអន្តរជាតិ។
ជាកិច្ចបញ្ចប់ ឯកឧត្តមបានផ្ដល់អនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន ដើម្បីពង្រឹងការងារដឹកនាំរបស់ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងបរិបទថ្មី ដោយផ្ដោតលើការរក្សាសាមគ្គីភាពផ្ទៃក្នុង ការប្រកាន់ខ្ជាប់ស្មារតី “រួមគិត រួមធ្វើ” ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីជំរុញការកសាងសមាជិកបក្សឱ្យរឹងមាំតាមគោលការណ៍ “រក្សាចាស់ បង្កើនថ្មី” ព្រមទាំងការបណ្ដុះបណ្ដាលមន្ត្រីបន្តវេន៕

Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media