Top News

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំ​កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​សួរ​សុខទុក្ខ​ និង​ថ្លែង​អំណរគុណ​កងកម្លាំង​ខេត្ត​កំពង់ស្ពឺ​ ក្រោម​អធិបតី​ភាព​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងខេត្តកំពង់ស្ពឺ...

 ខេត្តកំពង់ស្ពឺ៖នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំ កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ចូលរួម​ ព្រមទាំង​ចាត់​ឲ្យកម្លាំង​អាវុធហត្ថ​សហការ ការពារ​​ រក្សាសន្ដិសុខ សណ្ដាប់​ធ្នាប់​ សុវត្ថិភាព​​​​​​​​​ជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងខេត្តកំពង់ស្ពឺ ដែលអញ្ជើញជាអធិបតីភាព​ ក្នុង​ពិធី​សំណេះសំណាល​សួរ​សុខទុក្ខ​ និង​ថ្លែង​អំណរគុណ​កងកម្លាំង​ខេត្ត​កំពង់ស្ពឺ​ ដែលប្រពិត្តនៅខាងមុខបរិវេណអគារ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ។

ក្នុង​ពិធី​នេះ​ផងដែរ ដោយមានការអញ្ជើញ​ចូលរួម​ពីសំណាក់​លោក​ ឯកឧត្តម​ យឹម​​​ សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល​​ លោក​​​​​​​ លោកស្រី​ អភិបាលរងខេត្ត និងឯកឧត្តម​​​ លោក​ជំទាវ​ប្រតិភូអម លោកអ្នក​ឧកញ៉ា​ អ្នកឧកញ៉ា​ ឧកញ៉ា​​​ កង​កម្លាំង​ អភិបាលក្រុង-ស្រុក រួមទាំងមន្ត្រីរាជការនៃ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​កំពង់ស្ពឺ​។

តាម​ប្រសាសន៍​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា សង្ក្រាន្តឆ្នាំនេះសម្រាប់ខេត្តកំពង់ស្ពឺរៀបចំធ្វើរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានកម្សាន្តសប្បាយជាមួយល្បែងប្រជាប្រិយដែលបុព្វបុរសបន្សល់ទុកមានដូចជា ចោលឈូង លាក់កន្សែង បោះអង្គុញ ទាញព្រ័ត្រជាដើម ប៉ុន្តែមិនអនុញ្ញាតឱ្យលេងបាញ់ទឹក ប៉ាតម្សៅឡើយ​​ គឺដើម្បីបំផុសឱ្យយុវជន យុវនារីជំនាន់ក្រោយបានចូលរួមលេងនិងស្គាល់ពីល្បែងប្រជាប្រិយខ្មែរ ហើយអាជ្ញាធរត្រូវរៀបចំក្រុមការងារសម្របសម្រួលលើការងារនេះ៕

Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media