Top News

ឯកឧត្តម ឃួង ស្រេង ដាក់ផែនការឱ្យកងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤ !បោសសម្អាត (ONLINE SCAMS) ឱ្យអស់ត្រឹមថ្ងៃទី៣០ មីនា ខាងមុខនេះ ជាកំហិត!!!


 

រាជធានីភ្នំពេញ ÷ ក្នុងកិច្ចប្រជុំដកស្រង់បទពិសោធន៍សារាចរ០៣ លើការងារគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំង រស់នៅប្រមូលផ្ដុំ និងធ្វើយុទ្ធនាការបោសសម្អាតបទល្មើស ONLINE SCAMS ជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ កុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ផែនការយ៉ាងម៉ឹងម៉ាត់ឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ ធ្វើយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ពោលគឺសម្អាតឱ្យអស់ត្រឹមថ្ងៃទី៣០ ខែមីនាឆ្នាំ២០២៦នេះ ។


ឯកឧត្តម បន្តថា : នៅរាជធានីភ្នំពេញ មានអគារខ្ពស់ៗ ចាប់ពី៧ជាន់ឡើងទៅ ជិត៤,០០០អគារ ! ដូច្នេះសូមឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិ អ្នករស់នៅក្នុងខុនដូ និងអ្នកស្នាក់នៅប្រមូលផ្ដុំ«រួម»ឱ្យបានច្បាស់លាស់ ដើម្បីឈានទៅបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋាន។ នេះជាយុទ្ធនាការបោសសម្អាតឱ្យអស់ !!!។


ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ទៀតថា : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចទទួលយកសេដ្ឋកិច្ចពណ៌ស មិនទទួលយកសេដ្ឋកិច្ចពណ៌ប្រផេះ និងខ្មៅ ដាច់ខាត ។ ដូច្នេះយើង ត្រូវរួមគ្នាដោយភាពម៉ឺងម៉ាត់បំផុត !ដើម្បីបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ត្រឹមថ្ងៃ៣០ ខែមីនា ឆ្នាំ២០២៦ខាងមុខនេះ!!! ។ មេបទល្មើស (ONLINE SCAMS)នេះ! ពួកគេជាពួក IT ដែលទៀមទារឱ្យកម្លាំង និងអាជ្ញាធរទាំង១៤ខណ្ឌ អនុវត្តការងារនេះ ដោយភាពម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត។ យើងត្រូវប្រឹងប្រែងទាំងអស់គ្នា ដើម្បីមុខមាត់ប្រទេសជាតិរបស់យើង!!! ។


ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា : ក្រៅពីការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ហើយនោះ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ ក៏ត្រូវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដូចជា ÷ ជល់មាន់, បៀ ,អាប៉ោង ,កន្ទុយលេខ ,ឆ្នោតឡូតូ ផងដែរ !។ បន្ថែមពីនេះ ការថែរក្សាសន្តិសុខ សុវត្ថិភាព និងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ នៅតាមដងផ្លូវ តាមផ្សារនានា ក៏ត្រូវតែយកចិត្តទុកដាក់រៀបចំឱ្យបានស្អាត ដែលសកម្មភាពនេះ ប្រជាពលរដ្ឋដ៏ច្រើនលើសលប់គាំទ្រខ្លាំងណាស់!!! ៕

 

Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media