Top News

ជនជាតិចិន ១១០នាក់ ត្រូវបានបណ្ដេញចេញ ពីប្រទេសកម្ពុជាពាក់ព័ន្ធករណី : (Online Scams)!!!


រាជធានីភ្នំពេញ÷ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃកម្ពុជា បានឱ្យដឹងថា: ជនជាតិចិន ១១០នាក់ ត្រូវពាក់ព័ន្ធករណី : (Online Scams)! ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា !!!។


យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា : នៅយប់ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៦ អនុវត្តតាមអនុសាសន៍ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ លោក  ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហាការជាមួយស្ថានទូតចិនបន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១១០នាក់ (ស្រី០នាក់) ពាក់ព័ន្ធករណី :( Online Scams) ត្រូវបានបណ្ដេញចេញ តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ !។


ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ! ចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ !!!៕    

Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media