រាជធានីភ្នំពេញ÷ ឯកឧត្តម ជា កែវចិន្តា ត្រូវបានរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃក្រសួងពត៌មាន ផ្តល់នូវសេចក្តីទុកចិត្តក្នុងការតែងតាំងឡេីងវិញ ! ក្នុងមុខតំណែងជា ប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងព័ត៌មាន ដដែល !!! ពិធីនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមនិង ឯកឧត្តម ,លោកជំទាវ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ជាច្រើនរូបទៀត ផងដែរ!។
ក្នុងឱកាសនោះ !ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអបអរសាទរ និងជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មី !! ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តខិតខំបំពេញភារកិច្ចដោយមានស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព និងគោរពវិន័យរដ្ឋបាល ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រសួងព័ត៌មាន !!!។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ! បន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ ,បច្ចេកវិទ្យា និងការច្នៃប្រឌិត ស្របតាមបរិបទយុគសម័យឌីជីថល ដើម្បីអភិវឌ្ឍវិស័យព័ត៌មាន និងសារព័ត៌មានឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងភាពទាន់សម័យ !!!។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី បានក៏បញ្ជាក់ថា : ការតែងតាំង និងការផ្លាស់ប្តូរមុខតំណែងនេះ !គឺជាការពង្រឹងរចនាសម្ព័ន្ធការងារ និង ធនធានមនុស្សរបស់ ក្រសួងព័ត៌មាន ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ និងភារកិច្ចថ្មីៗក្នុងវិស័យព័ត៌មាននៅកម្ពុជា ។ដូច្នេះ !អ្វីដែលសំខាន់គឺការបន្តពង្រឹងសមត្ថភាព ជាពិសេសលើការងារបច្ចេកទេស និង ឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពការងារព័ត៌មានឱ្យកាន់តែទំនើប និងទាន់ហេតុការណ៍ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល !!!។
ឆ្លៀតក្នុងឱកាសនេះ !ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមថ្លែងអំណរគុណ ចំពោះឯកឧត្តម លោកជំទាវ លោក -លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងព័ត៌មាន ដែលបានចូលរួមចំណែក ក្នុងការសម្រេចបាននូវសមិទ្ធផលគួរជាទីមោទន របស់ក្រសួងព័ត៌មាន នាពេលកន្លងមក !!! ៕



Post a Comment