Top News

អុញនោះ!សង្ស័យ មិនរួចខ្លួនទេ! !ពេលនេះ ក្រសួងមហាផ្ទៃប្រកាស ស្វែងរកការពិត ករណី: ប៉ូលិសស្រុកបាទីរួមរួមគ្នាប្តឹងលោកអធិការ ឆាយ កែវមុន្នី !!!


រាជធានីភ្នំពេញ ÷ លោក ទូច សុខៈ  អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃសុក្រទី០៦ កុម្ភៈនេះ បានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកឲ្យដឹងថា : ករណី ប៉ូលិសស្រុកបាទីសាមគ្គីគ្នាប្តឹងលោកអធិការ ឆាយ កែវមុន្នី ជុំវិញការប្រព្រឹត្តិអំពើពុករលួយ ពេលនេះ ក្រសួងមហាផ្ទៃបានទទួលដំណឹងនេះហើយ ។ គ្រាន់តែថា : នេះជាដំណឹងជំហានដំបូង ដូច្នេះក្នុងក្របខ័ណ្ឌក្រសួង និងធ្វើការត្រួតពិនិត្យ ដើម្បីស្វែងការពិត ដោយមិនទាន់អាចធ្វើការសន្និដ្ឋាន ឬវិនិច្ឆ័យករណីខាងលើភ្លាមៗនោះទេ ។ 


ជាមួយគ្នានេះ  លោក ទូច សុខៈ លើកទឹកចិត្តដល់មន្រ្តីនគរបាលទាំង ៦៧រូប នោះ !មកធ្វើការដាក់ពាក្យបណ្ដឹងជាផ្លូវការ ចូលមកកាន់ក្រសួងមហាផ្ទៃ ដើម្បីជាទឡ្ហីករណ៍បន្ថែមទៀតក្នុងការអង្កេតស្រាវជ្រាវទៅលើករណីខាងលើឱ្យកាន់តែស៊ីជម្រៅ។ 


សូមជម្រាបថា : ក្រៅពីភាពមិនប្រក្រតីក្នុងការដឹកនាំ និងកិបកេងលុយកូនចៅ លោក ឆាយ កែវមុន្នី អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី ត្រូវបានមន្ត្រីក្រោមឱវាទទម្លាយរឿងស្រូវជាច្រើនបន្ថែមទៀត ដូចជា : ការប្រព្រឹត្តិអំពើពុករលួយ ដោយអនុញ្ញាតឱ្យមានទីតាំងមាន់ជល់អនឡាញ់រាប់រយកន្លែង ដែលស្ថិតក្រោមគ្រប់គ្រង់របស់លោក។ 


ជាមួយគ្នានោះ ទីតាំងប្រព្រឹត្តអំពើ(: ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ) មួយកន្លែង ក៏តម្រូវឱ្យបង់ប្រាក់ប្រចាំខែឱ្យលោក ចំនួន៥.០០០ ដុល្លារសហរដ្ឋអាម៉េរិក ផងដែរ ! ជាថ្នូរនឹងការមិនចុះបង្រ្កាប នេះបើយោងតាមពាក្យបណ្តឹងរបស់មន្ត្រីនគរបាលក្រោមឱវាទ !!!។ ជាងនេះទៅទៀត មុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងស្រុក !ក៏ត្រូវបានលោកអធិការ ដោះលែងផុយៗ ក្រោមហេតុផល ជាអ្នកប្រើប្រាស់ ឬជាជនរងគ្រោះ ហើយទទួលសំណូកក្រោមតុ ជាដើម !!!!៕

Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media