Top News

ផ្ទុះរឿងអាស្រូវកក្រើកមូលដ្ឋាន ឃុំកំពង់ហ្លួង! លោកស្រី ហេង ម្លប់ មេឃុំ កំពង់ហ្លួង ស្រុកពញាឮ កាន់ច្បាប់ តែបែរជាអង្គុយលើច្បាប់ ដោយសាងសង់សំណង់រឹង រំលោភដីចំណីផ្លូវជាតិលេខ ៥ យ៉ាងរលូន ទាំងជាប់របងសាលាឃុំ និងទល់មុខសាលាស្រុកពញាឮថែមទៀតផង !

ខេត្តកណ្ដាល : មន្ត្រីមូលដ្ឋានដែលត្រូវបានរដ្ឋប្រគល់ភារកិច្ច និងប្រាក់បៀវត្សរ៍ ឱ្យធ្វើជាអ្នកការពារច្បាប់ នឹងជាមន្ត្រីគំរូរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំកំពង់ហ្លួង តែបែរជាប្រែក្លាយខ្លួនមកជា « អ្នកអង្គុយលើច្បាប់ និងបំពានច្បាប់ ដែលធ្វើឲ្យប្រជាពលរដ្ឋ សម្ដែងការខកចិត្ត និងភ្ញាក់ហើយយ៉ាងខ្លាំង បន្ទាប់ពីយកដីសារធារណៈ របស់រដ្ឋ សង់ជាសំណង់ផ្ទះរឹងមាំផ្ទាល់ខ្លួនទៅវិញ ។

មន្ត្រីដែលរងការរិះគន់ពីបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទូទៅ ដែលឆ្លងកាត់ផ្លូវជាលេខ ៥ ខាងលើនេះ មានតួនាទីជាមេឃុំ មេឃុំ កំពង់ហ្លួង ស្រុកពញាឮ នោះមាន ឈ្មោះ លោកស្រី ហេង ម្លប់ មេឃុំ កំពង់ហ្លួង ស្រុកពញាឮ ។ ប៉ុន្តែក្នុងនាមជាអាជ្ញាធរឃុំ ដែលមានតួនាទីប្រៀបដូចជាមុខមាត់ និងកែវភ្នែករបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តែបែរជាប្រព្រឹត្តសកម្មភាពក្នុងទម្រង់ «កន្តឿធំ បន្លំដេក» គឺធ្វើជាអ្នកកាន់ច្បាប់ក្នុងដៃស្រាប់ តែបែរជាលួចបន្លំធ្វើសកម្មភាពរំលោភបំពានច្បាប់ ដែលបានសង់សំណង់រឹង ដែលបានយកដីសាធារណៈរបស់រដ្ឋ សង់សំណង់រឹងដែលជាទ្រព្យរបស់ខ្លួន ហើយ
ដែល ធ្វើឱ្យប៉ះពាល់ប្រយោជន៍រួមរបស់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមផ្លូវ ទៅវិញ។

ជាក់ស្តែង លោកស្រី ហេង ម្លប់ មេឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានប្រភពពីបងប្អូន ប្រជាពលរដ្ឋរស់ ក្នុងមូលដ្ឋាន លាតត្រដាង អោយដឹងថា : កំពុងសាងសង់សំណង់រឹងរំលោភចូលស៊ីដីចំណីផ្លូវជាតិលេខ ៥ ចម្ងាយប្រមាណ ៣ ម៉ែត្រ ដោយទីតាំងស្ថិតនៅ ជាប់នឹងរបងសាលាឃុំកំពុងហ្លួង និងចំទល់មុខសាលាស្រុកពញាឮ ខេត្តកណ្តាលតែម្ដង។

ទង្វើល្មើសច្បាប់នេះ ផងដែរ កាលពីពេលកន្លងទៅ មុខពេលផ្លាស់ប្ដូរតំណែង អតីត អភិបាលស្រុកពញាឮ លោក ថន សុវណ្ណា គឺធ្លាប់បានចុះអន្តរាគមន៍ រារាំង ទប់ស្កាត់ និងបានយកថ្នាំពណ៌បាញ់កំណត់ព្រំ ឱ្យដកថយ ចំនួន ៣ ម៉ែត្រ រួចមកហើយ !។ ប៉ុន្តែ លោកស្រី ហេង ម្លប់ មេឃុំ កំពង់ហ្លួង ស្រុកពញាឮ រូបនេះ !មិនត្រឹមតែមិនស្ដាប់ និងមិនរុះរើប៉ុណ្ណោះទេ ថែមទាំងកាន់តែ សាងសង់ សំណង់ រឹងមាំ
ចូល ដី ចំណី សាធារណៈរបស់រដ្ឋ យ៉ាងគឃ្លើន និង បន្តសាងសង់ ហាងកាហ្វេ និង ផ្ទះរឹងមាំ លើសដើមទ្វេដងយ៉ាងរំភើយ ថែមទៀត។

ជុំវិញភាព ទង្វើយ៉ាងគក្លេីន សាងសង់សំណង់ រឹងមាំ លេីដីសាធារណៈ របស់រដ្ឋ និងរឿងអាស្រូវ រិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមហាជនទូទៅ សូមគោរពស្នើសុំ យ៉ាងទទូចយ៉ាងខ្លាំង គោរពជូន ៖

១- សូមគោរពស្នើដល់ លោក អ៊ូច សៅវឿន អភិបាលស្រុកពញាឮ ដែលទេីបកាន់ ដំណែងថ្មីៗ
នៃស្រុកពញាឮ នេះ សូមលោកមេត្តា ចាត់មន្ត្រីជំនាញជួយចុះពិនិត្យ និងចាត់វិធានការជាបន្ទាន់ ដើម្បីកុំឱ្យ ប៉ះពាល់ដល់មន្ត្រីល្អៗដែលខិតខំបម្រើពលរដ្ឋដោយពិតប្រាកដ ។

ទី២- សូមគោរពស្នើដល់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល មេត្តាចាត់
មន្ត្រីជំនាញពាក់ព័ន្ធ និងចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ។

ពាក់ព័ន្ធករណី រំលោភយកដីសាធារណៈរបស់រដ្ឋ ពីសំណាក់ លោកស្រី ហេង ម្លប់ មេឃុំ កំពង់លួង អង្គភាពយើងមិនអាចសម្ភាសន៍សួរនាំ ពីសាមីខ្លួន និង ទំនាក់ទំនងបាននោះទេ ព្រោះលេខទូរសព្ទរបស់លោកស្រី មេឃុំតេអត់ចូល ។

អង្គភាពសារព័ត៌មានយើងបានបន្តទំនាក់ទំនងទៅ លោក អ៊ូច សៅវឿន អភិបាលស្រុកពញាឮ ដែលទេីបកាន់ ដំណែងថ្មីៗ លោកអភិបាលស្រុកបានតបវិញថា : លោកទើបតែងមកកាន់តំណែងជាអភិបាលថ្មីៗនេះ មិនសូវដឹងភូមិសាស្ត្រនោះទេ ។

លោក ហៀង គង់ផេង ប្រធានសុរិយោដី ស្រុកពញាឮ
បានឆ្លើយប្រាប់អង្គភាពយើងថា : ពាក់ព័ន្ធនឹងការរំលោភដីសាធារណៈ ខាងលើនេះគឺពិតជារបស់ លោកស្រី ហេង ម្លប់ មេឃុំកំពង់លួង មែន ! ហើយកន្លងមក លោក ថន សុវណ្ណា អតីតអភិបាលស្រុកពញាឮ បានបញ្ជាផ្ទាល់ឲ្យលោកស្រីមេឃុំ វាយសំណង់ ចូលដីសាធារណៈរដ្ឋនោះចេញ ។ ប៉ុន្តែឥឡូវនេះលោកស្រីមេឃុំ មិនបានវាយចោលនោះទេ ! លោក នឹងចាត់ជំនាញអោយចុះទៅពិនិត្យមើល ។

អង្គភាពសារព័ត៌មានយើង និងរង់ចាំការបកស្រាយបំភ្លឺ រៀងរាល់ម៉ោងគ្រប់ពេលវេលា ពីសំណាក់លោកស្រី ហេង ម្លប់ ដែលរងការចោទប្រកាន់ ថាបាន សង់សំណង់រំលោភចូលដីសាធារណៈរបស់រដ្ឋ ខាងលើនេះ តាមច្បាប់ស្ដីពីរបបសារព័ត៌មាន ។

អង្គភាពសារព័ត៌មានយើង នឹងបន្តតាមដាន និងស៊ើបសង្កេតស៊ីជម្រៅ ដើម្បីយកមកផ្សាយជូនជាបន្តបន្ទាប់ទៀត
តាម ច្បាប់វិជ្ជាជីវៈសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ៕ សូមអរគុណ

Post a Comment

أحدث أقدم

ទំនាក់ទំនងតាមSocial Media