Top News

ល្មើសជលផលនេសាទអាចនឹងបង្កឲ្យមហន្តរាយមច្ឆាជីវៈចម្រុះក្នុងផ្ទៃទឹកដែលត្រូវបានហាមឃាត់ដោយច្បាប់ ខណៈដែលការបង្ក្រាបទៅលើបទល្មើសតូចៗ ក៏ប៉ុន្តែបទល្មើសធំៗមិនត្រូវបានបង្ក្រាបដែលបង្កឡើងដោយក្រុមឈ្មួញរាប់ទាំងជាតិវៀតណាមនោះចៀសវាងមតិរិះគន់ជាសាធារណៈ សូមអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញចុះបង្ក្រាបផងចុះ..!



 បទល្មើសជលផលនេសាទអាចនឹងបង្កឲ្យមហន្តរាយមច្ឆាជីវៈចម្រុះក្នុងផ្ទៃទឹកដែលត្រូវបានហាមឃាត់ដោយច្បាប់ ខណៈដែលការបង្ក្រាបទៅលើបទល្មើសតូចៗ ក៏ប៉ុន្តែបទល្មើសធំៗមិនត្រូវបានបង្ក្រាបដែលបង្កឡើងដោយក្រុមឈ្មួញរាប់ទាំងជាតិវៀតណាមនោះចៀសវាងមតិរិះគន់ជាសាធារណៈ សូមអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញចុះបង្ក្រាបផងចុះ..!


ខេត្តកណ្ដាល : បើយោងតាមប្រភពព័ត៌មានបានជម្រាបប្រាប់មកបណ្ដាញផ្សព្វផ្សាយព័ត៌មានឈានទៅដល់មានអ្នកសារព័ត៌មានមួយចំនួនបានចុះយកព័ត៌មានចាប់តាំងពីថ្ងៃទី១៣ ខែតុលា រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ គឺគេឃើញមានក្រុមឈ្មួញជាជនជាតិវៀតណាមផងដែរដែលទទួលបន្ទុកក្នុងការជួយបំផ្លាញនូវជីវះចម្រុះក្នុងទឹក និងមានការបើកដៃចេញពីអ្នកចូលរួមចំណែកមួយចំនួនថា គឺកន្លងមកមានការយកឧបករណ៍នេសាទមួយចំនួនដែលចាត់ទុកថាជាអំពើខុសច្បាប់បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងក្នុងតំបន់បឹងធំ ស្ថិតនៅក្នុងឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល។


ប្រភពនៅតែបញ្ជាក់បន្តទៀតថា ការនាំគ្នាព័ទ្ធផ្ទៃបឹងដោយមានការដាក់ឧបករណ៍នេសាទរបស់ក្រុមអ្នកប្រព្រឹត្តបទល្មើសរាប់ទាំងជនជាតិវៀតណាមជាច្រើនផងដែរនោះ គេក៏ឃើញមានអ្នកដែលជួយអន្តរាគមន៍នៅពីក្រោយបទល្មើសនោះផងដែលត្រូវលាតត្រដាងបង្ហាញកំណត់មុខសញ្ញានៅពេលបន្ទាប់។


តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានការជូនដំណឹងដោយផ្ញើសារដើម្បីឲ្យអាជ្ញាធរស្រុក និងមន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ពិសេសមន្ត្រីជលផលនេសាទនៃខេត្តកណ្ដាលបានទទួលជ្រាបជាព័ត៌មាន បន្ទាប់មកក៏ឃើញមានការចុះបង្ក្រាបដោយមានការសរសេររបាយការណ៍មួយចំនួនដើម្បីបញ្ជាក់ថានេះគឺជាលទ្ធផលនៃការចុះបង្ក្រាបហើយ របាយការណ៍នោះមានខ្លឹមសារខាងក្រោមដូចតទៅ :


ចុះបង្រាបបទល្មើសនេសាទខុសច្បាប់ (ប្រើប្រាស់ឧបករណ៍សៃយឺនស្បៃមុង) នៅក្នុងភូមិសាស្ត្រស្រុកកោះធំ ខេត្តកណ្តាល


នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សង្កាត់រដ្ឋបាលជលផលកោះធំ បានសហការជាមួយកម្លាំងខណ្ឌរដ្ឋបាលជលផលកណ្តាល, ផ្នែករដ្ឋបាលជលផលបាសាក់ និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះធំ ដឹកនាំដោយ លោក ច្រឹក ស្រ៊ង អភិបាលរងនៃគណៈអភិបាលស្រុកកោះធំ បានចុះប្រតិបត្តិការបង្រាបបទល្មើសនេសាទខុសច្បាប់ (បករើឧបករណ៍សៃយឺនស្បៃមុង) នៅចំណុចលេខ ៣៨ និង ៤១ ស្ថិតក្នុងភូមិព្រែកតារដ្ឋ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។


​ក្នុងប្រតិបត្តិការនេះ មានកម្លាំងចូលរួមសរុបចំនួន ១៤នាក់ និងប្រើប្រាស់មធ្យោបាយ ទូកស្មាច់ម៉ាស៊ីនចំនួន ០២ គ្រឿង។ 


ជាលទ្ធផល កម្លាំងចម្រុះបង្ក្រាបបានចំនួន១ករណី ដោយរឹបអូសនិងបំផ្លាញចោលនូវវត្ថុតាងរួមមាន៖

ទី១ សៃយឺនស្បៃមុង ចំនួន ២១ មាត់

ទី២ របាំងព្រួលស្បៃមុង ប្រវែង ២,៤០០ ម៉ែត្រ

ទី៣ បង្គោលឫស្សី (តូច-ធំ) ចំនួន ៨០០ ដើម

ទី៤ កូនត្រីចម្រុះ ទម្ងន់ ៥០ គីឡូក្រាម (បានលែងចូលទៅក្នុងបឹងធម្មជាតិវិញភ្លាមៗ)


​ចំពោះឧបករណ៍នេសាទខុសច្បាប់ទាំងអស់ខាងលើ ត្រូវបានកម្លាំងជំនាញធ្វើការកាប់បំផ្លាញចោលនៅនឹងកន្លែងកើតហេតុរួចរាល់ហើយ។


តែទោះជាយ៉ាងណាក៏ដោយ បើថ្វីត្បិតមានការចុះបង្ក្រាបហាក់ដូចជាមិនទាន់បានធ្វើឲ្យមតិរិះគន់មួយចំនួនពេញចិត្តក៏មែនពិត តែជាការលទ្ធផលនៃការបង្ក្រាបជុំវិញបទល្មើសនេសាទក្នុងទីតាំងភូមិសាស្ត្រតំបន់នោះផងដែរ។


ដោយឡែកប្រភពរបស់សហគមន៍នេសាទជាប្រជាពលរដ្ឋដែលគេស្រឡាញ់រក្សាការពារជីវៈចម្រុះក្នុងផ្ទៃទឹកមួយចំនួន ស្របពេលដែលសាធារណជនទូទៅក៏បានចូលរួមលើកឡើងក្រៅតែពីការបញ្ជាក់ពីសាធារណៈជនបានបន្ថែមទៀតថា សូមឱ្យសមត្ថកិច្ចនៃរដ្ឋបាលស្រុកកោះធំក្រោមការដឹកនាំរបស់លោក .ឆៃ វណ្ណឌី រដ្ឋបាលខេត្តកណ្ដាល ក្រោមការដឹកនាំរបស់លោក  គួច ចំរើន  អភិបាលខេត្តកណ្ដាល មន្ត្រីជានាយខណ្ឌជលផលខេត្តកណ្ដាលក្រោមការដឹកនាំរបស់លោក ហេង សុភារិទ្ធ និងលោក ប៊ុន ទូនស៊ីម៉ូណា  ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សូមអនុវត្តច្បាប់ចំពោះក្រុមបទល្មើសទាំងអស់នោះមិនថាធំឬក៏ទម្រង់ដែលបំផ្លាញដល់មច្ឆាជីវៈចម្រុះដែលក្នុងផ្ទៃទឹកទាំងអស់ ដែលស្ថិតក្នុងភូមិសាស្ត្រខាងលើដូចភ្លៀងរលឹមផងចុះ។

សូមរំលឹកថាប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកន្លងមកសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ធ្លាប់បានបញ្ជាក់នៅលើវេទិកាសាធារណៈប្រកបដោយភាពមុឺងម៉ាត់ថា សូមកុំធ្វើបានតែអាតូចៗ ហើយមិនដែលមានអ្នកក្រណាត់ដែលហ៊ានធ្វើឡូ ឬឧបករណ៍នេសាទធំៗនោះទេ មានតែអ្នកមានទេដែលហ៊ានធ្វើដូច្នោះ ត្រូវតែបង្ក្រាបជាដាច់ខាត ឱ្យបើមិនធ្វើទេ អាជ្ញាធរ មន្ត្រីជំនាញ កងកម្លាំងពាក់ព័ន្ធ រហូតដល់អភិបាលខេត្ត រដ្ឋមន្ត្រី ត្រូវចុះចេញពីតំណែងទៅវាល្អជាង។ 


ទន្ទឹមនិងនោះដែរលោកនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គណៈកម្មាធិការអន្តរក្រសួង ដើម្បីទប់ស្កាត់បទល្មើសនេសាទនៅបឹងទន្លេសាប ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងបង្កើនការទប់ស្កាត់ការនេសាទខុសច្បាប់ ជាពិសេសក្នុងរដូវបិទនេសាទដែលត្រីកំពុងពងកូន ព្រមទាំងចាត់វិធានការណ៍ម៉ឺងម៉ាត់ចំពោះការផលិត និងការចែកចាយ និងការប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំង ដូចជាឧបករណ៍ឆក់ និងស្បៃមុង ជាដើម។

ទន្ទឹមនេះ សម្ដេចធិបតី បានណែនាំឱ្យបង្កើនការផ្សព្វផ្សាយអប់រំ និងជំរុញការចូលរួមពីប្រជាពលរដ្ឋក្នុងការអភិរក្ស និងការធានានិរន្តរភាពធនធានជលផលសម្រាប់កូនចៅជំនាន់ក្រោយរបស់យើងផងដែរ។

សម្តេចធិបតី បានថ្លែងដូចនេះ នៅថ្ងៃទី ៧ ខែកក្តដា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីទិវាមច្ឆាជាតិ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។

អង្គភាពសារព័ត៌មានរបស់យើងនៅរង់ចាំទទួលប្រភពព័ត៌មានបញ្ជាក់ជាបន្តបន្ទាប់ដើម្បីធ្វើសេចក្តីរាយការណ៍ផង ចុះផ្សាយផង ដើម្បីឱ្យមន្ត្រីកញ្ញាធរសមត្ថកិច្ចពាក់ព័ន្ធបានជ្រាបៗដំណឹងក្នុងការទប់ស្កាត់ជុំវិញករណីនៃការបំផ្លាញមច្ឆាជីវៈចម្រុះក្នុងទឹកស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល ជាបន្តបន្ទាប់ សូមអរគុណ ..!

អត្ថបទដោយ :ព្រះឥន្ទ្រ














Post a Comment

أحدث أقدم

ទំនាក់ទំនងតាមSocial Media