Top News

ទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់ យីហោ :( អាហាដ្ឋានកាហ្វេ អរុណរៈ) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣៩១ ផ្លូវលេខ១២២ កែងនឹងផ្លូវ ២១៥ សង្កាត់ផ្សារដេប៉ូទី៣ បងប្អូនប្រជាពលរដ្ឋ និងសង្គមសុីវិល ស្នើសុំ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និង លោក វរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក សូមចាត់មន្ត្រីអាជ្ញាធរខណ្ឌ ចុះបង្ក្រាបផងទាន ! ឯណាភូមិ-សង្កាត់មានសុខសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ឱ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្តនោះ!!! ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក

  

រាជធានីភ្នំពេញ÷ ទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់ យីហោ: (អាហាដ្ឋានកាហ្វេ អរុណរៈ) ចាក់តាមម៉ាសុីនឆ្នោតឡូតូអនឡាញ កំពុងដំណើរការយ៉ាងរលូន
! កំពុងបង្កអសន្តិសុខ ក្នុងមូលដ្ឋាន
បង្កើតទៅជា ដើមចមនៃអំពើហិង្សា ក្នុងគ្រួសារ ឬ បទល្មើសផ្សេងៗ លួចប្លន់ ។ល។ សូមអាជ្ញាធរពាក់ព័ន្ធ ក្នុងខណ្ឌទួលគោក ជាពិសេស លោក ជា ពិសី ដែលជាអភិបាលខណ្ឌទួលគោក ,និង លោក វរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក សូមចាត់មន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យ ទីតាំងល្បែងស៊ីសងខុសច្បាប់ ០១កន្លែង ដែលជ្រកក្រោម យីហោស្ថិតនៅ (អាហាដ្ឋានកាហ្វេ អរុណរៈ) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣៩១ ផ្លូវលេខ១២២ កែងនឹងផ្លូវ ២១៥ សង្កាត់ផ្សារដេប៉ូទី៣ ដែលកំពុងពង្វក់អារម្មណ៍មនុស្សក្មេង-ចាស់ប្រុស-ស្រី បង្ករអសន្តិសុខសុវត្ថិភាពនៅក្នុងមូលដ្ឋាន ដោយក្តីអនុគ្រោះផងទាន ! និងរក្សាបាននៅបទបព្ជាថ្នាកដឹកនាំ គឺភូមិ-សង្កាត់ មានសុវត្ថិភាព ដែលថ្នាក់ដឹកនាំជាតិ ដាក់អោយមន្ត្រីថ្នាក់ក្រោម ជាពិសេសមន្ត្រីមូលដ្ឋានជាតិអនុវត្តតាមនោះ !!! ។

តាមសេចក្តីរាយការណ៍ ក៏ជាព៌តមានដែលបានផ្តល់ឱ្យ បណ្តាញផ្សព្វផ្សាយសារព័ត៌មានយើង បានអោយដឹងថា : ទីតាំងល្បែងសុីសង ខុសច្បាប់ប្រភេទឡូតូ អនឡាញ ០១កន្លែង ជ្រកក្រោមយីហោ :( អាហាដ្ឋានកាហ្វេ អរុណរៈ) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣៩១ ផ្លូវលេខ១២២ កែងនឹងផ្លូវ ២១៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ គឺមានបម្រើអតិថិជនគ្រប់ស្រទាប់វណ្ណៈ ទោះចាស់ឬ ក្មេងក្តី ជាពិសេស យុវជនជំទង់ និងយុវចាស់ ក្មេង-ចាស់ប្រុស-ស្រីមួយចំនួនទៀតផងដែរ ! សំខាន់គឺឲ្យតែមានលុយលេងភ្នាល់គឺបានហើយ!!!។

សូមបញ្ជាក់ថា: ទីតាំងល្បែងឡូតូខុសច្បាប់ខាងលើនេះ គឺបិទប៉ុន្មានថ្ងៃតែប៉ុណ្ណោះ! គឺបិទដោយសារបណ្ដាញសារព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយ ដើម្បីឲ្យថ្នាក់ដឹកនាំជាពិសេសអភិបាលរាជធានីភ្នំពេញ
ឯកឧត្តម ឃួង ស្រេង លោកបានជ្រាប ប៉ុន្តែមិនដឹងយ៉ាងម៉េច ? ទើបទីតាំងនេះអាចបើកលេងវិញយ៉ាងរលូនដូច្នេះ !!! តើម្ចាស់អាហាដ្ឋាន(កាហ្វេ អរុណរៈ)
នោះ មានខ្សែខ្នងលោកធំណា? បានជាទើប សមត្ថកិច្ច ខណ្ឌទួលគោកមិនហ៊ានចុះបង្រា្កប យ៉ាងដូច្នេះ!!! ?

យោងតាម កិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ លោកអភិបាល/ស្នងការរាជធានី- ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស្របច្បាប់ ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈ ឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ ។

សូមរំលឹកថា : កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង ២៥ ខេត្ត-ក្រុង-រាជធានី តម្រូវឲ្យបង្ក្រាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ! និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ!! នូវទូទាំងប្រទេស ដោយគ្មានការលើកលែងឡេីយ
ហើយបង្ក្រាបឱ្យដល់ឬសគល់ !!!

បងប្អូនប្រជាពលរដ្ឋក៏ដូចជា មជ្ឈដ្ឋានសង្គមស៊ីវិលទូទៅ សូមសំណូមពរ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និង លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ សូមចាត់មន្ត្រីជំនាញចុះអធិការកិច្ចផងទាន ដោយក្តីអនុគ្រោះ! ដើម្បីគោលនយោបាយភូមិ- សង្កាត់មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ឲ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្តតាម !!!។

បងប្អូនប្រជាពលរដ្ឋក៏សូមចំណូមពរ ដល់ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និង លោក វរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក
មេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យមើលទីតាំង ល្បែងសុីសងខុសច្បាប់ ជ្រកក្រោមទីតាំងយីហោ :(អាហាដ្ឋានកាហ្វេ អរុណរៈ) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣៩១ ផ្លូវលេខ១២២ កែងនឹងផ្លូវ ២១៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ដោយក្តីអនុគ្រោះផងទាន ! ដើម្បីជៀសវាងមានការរិះគន់ពីសាធារណជនទូទៅ និងនាំឲ្យមានផលប៉ះពាល់ដល់សង្គមជាតិទាំង សន្តិសុខ និង សុវត្ថិភាព បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីគោលនយោបាយភូមិ- សង្កាត់មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្តតាម !!!។

Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media