រាជធានីភ្នំពេញ÷ ល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែង ក្នុងខណ្ឌទួលគោក ជាពិសេសក្បែរស្តុកផ្សារដើមគរ មានទាំងការភ្នាល់(ឆ្នោតយួន , ឡូតូអនឡាញ...)ជាដើម។ល ។ យោងតាមប្រភពពត៌មាន ពីបងប្អូនប្រជាពលរដ្ឋ ដែលបានផ្ដល់ដល់បណ្ដាញសារព័ត៌មានយើង បានអត់ដឹងថា : ទីតាំងល្បែងភ្នាល់ស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ (មានល្បែងជាច្រើនប្រភេទ)! ហាងកាហ្វេ០១កន្លែង នៅជាប់ហាងនំប៉័ង ក្បែរស្តុបផ្សារដើមគរ ដោយស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាក់ភ្នាល់តាមម៉ាសុីនឆ្នោតឡូតូអនឡាញ កំពុងដំណើរការយ៉ាងរលូន
! កំពុងបង្កអសន្តិសុខ ក្នុងមូលដ្ឋានបង្កើតទៅជា ដើមចមនៃអំពើហិង្សា ក្នុងគ្រួសារ ឬ បទល្មើសផ្សេងៗ លួចប្លន់ ។ល។ សូមអាជ្ញាធរពាក់ព័ន្ធ ក្នុងខណ្ឌទួលគោក ជាពិសេស លោក ជា ពិសី ដែលជាអភិបាលខណ្ឌទួលគោក ,និង លោក វរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក សូមចាត់មន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យ ទីតាំងល្បែងស៊ីសងខុសច្បាប់នេះផងទាន!។
យោងតាម កិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ លោកអភិបាល/ស្នងការរាជធានី- ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស្របច្បាប់ ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈ ឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ ។
សូមរំលឹកថា : កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង ២៥ ខេត្ត-ក្រុង-រាជធានី តម្រូវឲ្យបង្ក្រាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ! និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ!! នូវទូទាំងប្រទេស ដោយគ្មានការលើកលែងឡេីយ
ហើយបង្ក្រាបឱ្យដល់ឬសគល់ !!!
បងប្អូនប្រជាពលរដ្ឋក៏ដូចជា មជ្ឈដ្ឋានសង្គមស៊ីវិលទូទៅ សូមសំណូមពរ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ សូមចាត់មន្ត្រីជំនាញចុះអធិការកិច្ចផងទាន ដោយក្តីអនុគ្រោះ! ដើម្បីគោលនយោបាយភូមិ- សង្កាត់មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ឲ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្តតាម !!!។
បងប្អូនប្រជាពលរដ្ឋក៏សូមចំណូមពរ ដល់ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និង លោក វរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក
មេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យមើល និងចាត់វិធានការចំពោះម្ចាស់ទីតាំងបេីក ល្បែងសុីសងខុសច្បាប់ ក្បែរស្តុកផ្សារដើមគរ ជាប់ហាងលក់នំបុ័ង
ជ្រកក្រោមទីតាំងលក់កាហ្វេ ដែលស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ
ដោយក្តីអនុគ្រោះផងទាន ! ដើម្បីជៀសវាងមានការរិះគន់ពីសាធារណជនទូទៅ និងនាំឲ្យមានផលប៉ះពាល់ដល់សង្គមជាតិទាំង សន្តិសុខ និង សុវត្ថិភាព បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីគោលនយោបាយភូមិ- សង្កាត់មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្តតាម !!!
បណ្ដាញសារព័ត៌មានយើងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ក៏ដូចជាការរាយការណ៍ និងជូនដំណឹងដល់ថ្នាក់ដឹកនាំខាងលើ តែប៉ុណ្ណោះ! មិនមានចេតនាញុះញង់ ឬដាក់សម្ពោធដល់បុគ្គល ឬអង្គភាពណាមួយឡើយ ! នឹងរងចាំការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្ដីពីរបបសារព័ត៌មាន!!! ៕ សូមអរគុណ



Post a Comment