Top News

ជនបរទេសចំនួន ៣៩៨នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បោសសម្អាតបទល្មើស: (អនឡាញស្កេម) នៅក្រុងភ្នំពេញ ខេត្តកែប និងខេត្តបន្ទាយមានជ័យ !!! សបព្ជាាក់ថា : កម្ពុជា គឺគ្មានកន្លែងសុវត្ថិភាពសម្រាប់ពួកឧក្រិដ្ឋជន (Online scam)ឡើយ !!!


 

រាជធានីភ្នំពេញ÷ ប្រទេសកម្ពុជា គឺគ្មានកន្លែងសុវត្ថិភាពសម្រាប់ពួកឧក្រិដ្ឋជន(Online Scam)ឡើយ !!!យ៉ាងហោចណាស់ មានទីតាំងពាក់ព័ន្ធបទល្មើសអនឡាញ Scam ៤កន្លែងទៀត !ក្នុងរាជធានីភ្នំពេញ ,ខេត្តកែប និង ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចសហការស្រាវជ្រាវ និងបង្ក្រាបដោយជោគជ័យ ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី ០៦ដល់ ថ្ងៃទី០៧  ខែមេសា ឆ្នាំ២០២៦ ស្របតាមច្បាប់ និងបទបញ្ជាដឹកនាំប្រកបដោយឆន្ទៈមុតស្រួច របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃកម្ពុជា !!! ។


នៅរាជធានីភ្នំពេញ មាន ២ករណី  : ក្នុងនោះ -ករណីទី១: នៅថ្ងៃទី០៦ ខែមេសា សមត្ថកិច្ចបានចុះឆែកឆេរ ខុនដូភ្នំពេញកាឡាក់ស៊ីហ្គាដេន ក្នុងខណ្ឌសែនសុខ រកឃើញជនបរទេស ២១៨នាក់ ដកហូតកុំព្យូទ័រ All In One ១៣៣គ្រឿង កុំព្យូទ័រយួរដៃ៤៤ គ្រឿង ទូរសព្ទដៃ៣៩២គ្រឿង អេក្រង់(monitor)១៦គ្រឿង CPU១៥គ្រឿង Tablet៥គ្រឿង មួកនគរបាលជប៉ុន២ អាវនគរបាលជប៉ុន៥ និងកាតនគរបាលជប៉ុន៤សន្លឹក។



ចំណែក- ករណីទី២ : នៅថ្ងៃទី០៦  ខែមេសា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះទៅទីតាំង បុរីហ្គោឌែនឃី ផ្ទះលេខ A01 A02 និងC09 ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយបានឃាត់ខ្លួនជនបរទេស២៧នាក់ ដកហូតវត្ថុតាងរួមមាន : កុំព្យូទ័រយួរដៃ២២គ្រឿង ទូរសព្ទដៃ២២៧គ្រឿង CPU៣គ្រឿង និង Monitor ១៩គ្រឿង។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធី នៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។


ឈានចូលព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្តកែប  បានចុះបង្រ្កាបជាក់ស្តែង នៅផ្ទះជួលមួយកន្លែង ឈ្មោះ ហាន់ ហឿន ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ពាក់ព័ន្ធបទល្មើស : Online Scams និងបានឃាត់ខ្លួនជនបរទេស សរុប ចំនួន១៤នាក់។ 

កម្លាំងជំនាញបានឃាត់ខ្លួនជនបរទេស សង្ស័យ រួមទាំងវត្ថុតាងពាក់ព័ន្ធបទល្មើស Online Scams បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីសាកសួរបំភ្លឺ និងធ្វើនីតិវិធីបន្ត !!!។


រីនៅ ! ខេត្តបន្ទាយមានជ័យ ឯណោះវិញ!! នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចបានចុះបង្រ្កាបជាក់ស្តែងនៅចំណុចកាស៊ីណូ (អ័រគីដេ និងសណ្ឋាគារ) ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានកម្ពស់៤ជាន់ និងមានបន្ទប់សរុបចំនួន៥២ ក្នុងនោះ ជាន់ទី១ ពិនិត្យឃើញមាន : កុំព្យូទ័រ និងទូរសព្ទដៃ ព្រមទាំងឧបករណ៍សម្ភារៈមួយចំនួនសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈ៣ជាន់ទៀតជាបន្ទប់សម្រាប់ស្នាក់នៅ ដោយសមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនបរទេស ចំនួន ១៣៩នាក់ !!! ៕







Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media