Top News

លោកស្រី អាន ម៉ូលីដា​ បានចាត់ក្រុមការងារជាតំណាងឲ្យក្រុមហ៊ុន​ Genzeberg បាននាំយកនូវទឹកបរិសុទ្ធ(GANZBERG) ចំនួន២០០កេះ​ មកប្រគល់ជូនដល់បញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ក្នុងឱកាស​អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ​...

 ខេត្តកំពង់ស្ពឺ៖នាថ្ងៃសៅរ៍ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បានចាត់ឲ្យក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺរៀបចំ​ទទួល​ទឹកសុទ្ធ ដោយ​លោកស្រី អាន ម៉ូលីដា​ បានចាត់ក្រុមការងារជាតំណាងឲ្យក្រុមហ៊ុន​ Genzeberg បាននាំយកនូវទឹកបរិសុទ្ធ(GANZBERG) ចំនួន២០០កេះ​ មកប្រគល់ជូនដល់បញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ក្នុងឱកាស​អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ​ផងដែរ។

តាមរយៈ​ក្រុមការងារអាវុធហត្ថ​ ក៏បានពាំនាំនូវការថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ពី​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​ ជូនចំពោះ​ លោកស្រី អាន ម៉ូលីដា​ ជាតំណាងឲ្យក្រុមហ៊ុន​ Genzeberg ប្រចាំខេត្តកំពង់ស្ពឺ​​ ដែលចាត់ឲ្យក្រុមការងារយកទឹកសុទ្ធមកប្រគល់ឧបត្ថម្ភ​គាំទ្រ​ដល់​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាពេលនេះនិងកន្លងមកផងដែរ ជាពិសេស​ក៏បាន​ផ្តាំផ្ញើ​រ​ជូនពរ​ដល់​លោកស្រី អាន ម៉ូលីដា​ និងក្រុមគ្រួសារ ព្រមទាំង​ លោក​អគ្គនាយក​ក្រុមហ៊ុន​ Genzeberg រួមទាំងបុគ្គលិក​ទាំងអស់​ សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ សុភមង្គលក្នុងគ្រួសារ និងទទួលបានជោគជ័យគ្រប់ភារកិច្ច​ សូមឱ្យឆ្នាំថ្មីនេះនាំមកនូវសំណាងល្អ និងភាពរីកចម្រើនជានិរន្តរ៍៕

Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media