Top News

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បាន​ដឹកនាំ​ក្រុម​ការងារ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បន្ត​ចុះ​សួរ​សុខទុក្ខ​ឧបត្ថម្ភ​ជាថវិការ​ផ្តល់​សំភារៈ​សិក្សា​ ដល់ក្មេងកំព្រាឪពុកម្ដាយចំនួន៣នាក់បងប្អូនដែលមាន​​ជីវភាពខ្វះខាត​​​​ ជួប​ការ​លំបាក​ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ!!!

 ខេត្តកំពង់ស្ពឺ៖បន្ទាប់ពីបានបានទទួលនូវព័ត៏មានពីក្រុមការងារមូលដ្ឋាន នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និង​មានការ​ចូលរួម​យ៉ាងសកម្ម​ក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ រួមព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ​ប្រជា​ពលរដ្ឋ​ដល់ខ្នងផ្ទះដែលមាន​​ ជីវភាពខ្វះខាត​​​​ ជួប​ការ​លំបាក​ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃព្រោះជាក្មេងកំព្រាឪពុកម្ដាយចំនួន៣នាក់បងប្អូន ដោយ​បច្ចុប្បន្ន​រស់នៅក្នុងភូមិចាម ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​​។

ក្មេងកំព្រាឪពុកម្ដាយចំនួន៣នាក់បងប្អូនរួមមានទី១.ឈ្មោះ យាន ណារា  ភេទស្រី អាយុ១៣ឆ្នាំ អាយុ៧២ឆ្នាំ,ទី២.ឈ្មោះ យាន អ៊ូជី ភេទប្រុស អាយុ១០ឆ្នាំ និងទី៣.ឈ្មោះ យាន វិចិត្រ ភេទប្រុស អាយុ៦ឆ្នាំ​​​ បច្ចុប្បន្ន​រស់នៅក្នុងភូមិចាម ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក្នុងស្នារតីមនុស្សធម៏ បេះដូង​ខ្មែរ​តែមួយ​​ក្នុងទិដ្ឋភាពពិតជាក់ស្តែងដោយក្តីអាណិតអាសូរពន់ពេក ជាទឹកចិត្តលោក​បាន​បរិច្ចាគ​ជាថវិកាក្នុងការ​ឧបត្ថម្ភ​ពេលនោះចំនួន​ ៣០០,០០០រៀល​ និងសម្ភារៈមួយចំនួនទៀតរួមមាន​ អង្ករ ៣បាវ,មី ៣កេស,ទឹកសុទ្ធ ៣កេះ,ទឹកត្រី ៣យួរ,ទឹកស៉ីអ៉ីវ ៣យួរ,ត្រីខ ៣យួរ​​​ ជាពិសេសរួម​ទាំងសម្ភារៈ​សម្រាប់​សិក្សា​ចំនួន​ ៣ឈុត និងខោអាវ សិស្សចំនួន ៣កំប្លេថែមទៀតផងដែរ។

សូមចងចាំថា ការប្រព្រឹត្តអំពើល្អទោះបីជួនកាលយើងមិនទាន់បានផលល្អភ្លាមៗប៉ុន្តែនៅថ្ងៃណាមួយយើងគង់ទទួលបានភាពជោគជ័យ​ ម្យ៉ាងវិញទៀតបើយើងអស់សង្ឃឹមនឹងការធ្វើល្អយើងនឹងធ្លាក់ចូលក្នុងជំពូកមនុស្សអាក្រក់ហើយនឹងត្រូវអ្នកដ៏ទៃនិងសង្គមស្អប់ខ្ពើម។ចូលរួម​រួមសាងអំពើល្អទាំងអស់គ្នា និងគោរពអនុវត្តតាមទិសស្លោក​របស់ ឯកឧត្តម នាយឧត្តម​សេនីយ៍ សៅ​ ​សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​៖១.ចំពោះជាតិត្រូវតែការពារ ២.ចំពោះប្រជាត្រូវតែបម្រើ ៣.ច្បាប់ត្រូវតែគោរព ៤.បទល្មើសត្រូវតែបង្ក្រាប ៥.ជួយគិត ៦.ជួយធ្វើ ៧.រួមគ្នាទទួលខុសត្រូវ៕

Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media