Top News

ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងមធ្យោបាយដឹកជញ្ជូនរួមមាន ( រថយន្ត០១គ្រឿង និងម៉ូតូចំនួន ១១គ្រឿង) សម្រាប់ប្រើប្រាស់ជាចាំបាច់ ជូនដល់វីរៈកងទ័ព ដែលកំពុងឈរជើងការពារទឹកដីព្រំដែនកម្ពុជា-ថៃ !!!

 ខេត្តព្រះវិហារ៖ ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេង របស់កងយោធពលខេមរភូមិន្ទ នាឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមីរ អដ្ឋស័ក ព.ស. ២៥៧០ ខាងមុខនេះ ! ថ្នាក់ដឹកនាំនៃក្រុមការងារចលនាកសាងសមាជិកនៅមូលដ្ឋានរាជធានី-ខេត្ត ដឹកនាំដោយ ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារ និង ឯកឧត្តម ភឺន ផល្លា អនុប្រធានក្រុមការងារ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន និងគ្រឿងឧបភោគបរិភោគ ព្រមទាំងមធ្យោបាយដឹកជញ្ជូនរួមមាន : ( រថយន្ត០១គ្រឿង និងម៉ូតូ ចំនួន ១១គ្រឿង) សម្រាប់ប្រើប្រាស់ជាចាំបាច់ ជូនដល់វីរៈកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ យ៉ាងអង់អាចក្លាហាន។

យើងខ្ញុំសូមសម្តែងនូវសេចក្តីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ព្រមទាំងកងកំលាំងការពារព្រំដែនគ្រប់ប្រភេទ ដែលតែងតែឈរជើងយ៉ាងរឹងមាំ ដើម្បីការពារសន្តិភាព និងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ។

យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាដល់កងកម្លាំង និងវីរៈកងទ័ពជួរមុខទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ឈ្នះអស់មារសត្រូវទទួលបានជោគជ័យគ្រប់ភារកិច្ចជូនជាតិមាតុភូមិ និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ នៅខេត្តព្រះវិហារ។

Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media