Top News

វ៉ាយដ៍ ហាតក្លិប &ខេធីវី WILD HEART CLUB & K TV ឬនិយម ហៅថា(ផ្ទះកែង)! បេីកដំណេីរការឡេីងវិញហេីយ!! បន្ទាប់ពីបានបិទទ្វារមួយរយៈ តេីមានអ្វីប្លែកបានជាមិនតំរូវអោយភ្ញៀវយកទូរស័ព្ទចូលបាន និងបិទស្កុតលេីកាមេរ៉ាទូរស័ព្ទទៀតនោះ ?មជ្ឈដ្ឋានសង្គមសុីវិលស្នេី លោក ជា ខេមា អភិបាលខណ្ឌដូនពេញ សូមចាត់មន្ត្រីជំនាញចុះអធិការកិច្ចផងទាន!!!


រាជធានីភ្នំពេញ: សូមរាយការណ៍ជូន អាជ្ញាធរពាក់ព័ន្ធ ក្នុងខណ្ឌដូនពេញជាពិសេស លោក ជា ខេមា អភិបាលខណ្ឌដូនពេញ សូមចាត់មន្ត្រីជំនាញ ពាក់ព័ន្ធ ចុះត្រួតពិនិត្យ ទីតាំងក្លឹបកម្សាន្ត មួយកន្លែង ដែលមានឈ្មោះថា : វ៉ាយដ៍ ហាតក្លិប &ខេធីវី WILD HEART CLUB & K TV ឬ ហៅថា(ផ្ទះកែង) ដោយក្តីអនុគ្រោះផងទាន!។


តាមសេចក្តីរាយការណ៍ ក៏ជាព៌តមានដែលបានផ្តល់ឱ្យបណ្តាញផ្សព្វផ្សាយសារព័ត៌មានយើង បានអោយដឹងថា : ទីតាំងក្លឹបកម្សាន្ត មួយកន្លែង ដែលមានឈ្មោះថា : វ៉ាយដ៍ ហាតក្លិប &ខេធីវី WILD HEART CLUB & K TV ឬ ហៅថា(ផ្ទះកែង) គឺមានបម្រើអតិថិជនគ្រប់ស្រទាប់វណ្ណៈ ទោះចាស់ឬក្មេងក្តី មិនសំខាន់ឡើយ! សំខាន់គឺឱ្យតែមានធនធាន(លុយក្រាស់ៗ) ហើយចូលកំសាន្តម្ដងៗ យ៉ាងតូចក្បែរពាន់ ដុល្លារ ទើបអាចចូលបាន ! តើមានអ្វីប្លែកនៅក្នុងក្លឹបកំសាន្តមួយនេះ!!!? ។


ទីតាំង ក្លឹបកម្សាន្តខាងលើនេះ ស្ថិតនៅផ្លូវលេខ 90 កែងផ្លូវសុីសុវត្ថិ ជិត CDC ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានបានបន្តឲ្យដឹងទៀតថា :ទីតាំងក្លឹបកម្សាន្ត ខាងលេី គឺរាល់អតិថិជនដែលចូលកម្សាន្ត ដេីម្បីការសប្បាយរីករាយជាមួយអ្វីប្លែកនោះ! គឺមិនតម្រូវឲ្យទូរសព្ទដៃចូលទៅក្នុងបានទេ !!គឺតម្រូវឲ្យផ្ញើសន្តិសុខយាមទ្វារ ហើយទូរសព្ទនេះទៀតសោត គឺយកស្កុតបិទកាមេរ៉ាទូរស័ព្ទទៀតផងដែរ លុះពេលសប្បាយរួចរាល់ហើយ អតិថិជនចេញមកទើបអាចយកទូរសព្ទមកវិញបាន!!!។


សូមបញ្ជាក់ថា: ទីតាំងក្លឹបកម្សាន្ត មួយកន្លែង ដែលមានឈ្មោះថា : វ៉ាយដ៍ ហាតក្លិប &ខេធីវី WILD HEART CLUB & K TV ឬ ហៅថា(ផ្ទះកែង) ខាងលើនេះ ! គឺត្រូវបានអាជ្ញាធរចុះបិទអាជីវកម្ម ម្តងរួចមកហើយ នាពេលកន្លងមក!! ប៉ុន្តែមិនដឹងយ៉ាងម៉េច? ទើបអាចដំណើរការវិញ ថ្មីៗនេះ!!!?


ពាក់ព័ន្ធនឹងករណីក្លឹបកម្សាន្ត ដែលមានឈ្មោះ : វ៉ាយដ៍ ហាតក្លិប &ខេធីវី WILD HEART CLUB & K TV ឬ ហៅថា(ផ្ទះកែង) ខាងលើ អង្គភាពសារព័ត៌មានយើងខ្ញុំ បានធ្វើការទំនាក់ទំនង ផ្តល់កិច្ចសម្ភាសន៍ ជាមួយ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ ដោយលោកបានបញ្ជាក់ថា : និងឱ្យកម្លាំងចុះទៅពិនិត្យមើល!!! ។


លោកស្រី អុិន សាផន ប្រធានក្រុមប្រឹក្សា និងជាចៅសង្កាត់ស្រះចក (017 485 296)បានផ្ដល់កិច្ចសម្ភាសន៍ ដល់ស្ថាបនយើងថា : លោកស្រី ចាំតែសហការជាមួយកម្លាំងជំនាញតែប៉ុណ្ណោះ ! ព្រោះការចុះទីតាំងរបស់គេនីមួយៗ គឺត្រូវការជំនាញពាក់ព័ន្ធច្រើនស្ថាប័ន!!!។


ដោយឡែក លោក កាន់ វណ្ណះ មេប៉ុស្តិ៍ស្រះចក (012 887 715) ប្រាប់អង្គភាពយើងថា : លោកដៃខ្លីណាស់ គឺបានត្រឹមតែធ្វើរបាយការណ៍ជូនថ្នាក់លើតែប៉ុណ្ណោះ !។


យោងតាម កិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ 

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ លោកអភិបាល/ស្នងការរាជធានី- ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស្របច្បាប់ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈ ឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។


សូមរំលឹកថា : កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង ២៥ ខេត្ត/ក្រុង/រាជធានី តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ! និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ!! នូវទូទាំងប្រទេស ដោយគ្មានការលើកលែងឡេីយ!!!។


សាធារណជន ក៏ដូចជាអង្គការសង្គមស៊ីវិល នឹងមានជំនឿជឿជាក់ថា : លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌ ដូនពេញ និង លោក វរៈសេនីយ៍ឯក ទៀ ច័ន្ទសារ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នឹងចាត់ចាប់ជំនាញចុះពិនិត្យមើលទីតាំង ក្លឹបកម្សាន្ត ឈ្មោះ វ៉ាយដ៍ ហាតក្លិប &ខេធីវី WILD HEART CLUB & K TV ឬ ហៅថា (ផ្ទះកែង) ដោយក្តីអនុគ្រោះផងទាន! ដើម្បីជៀសវាងមានការរិះគន់ពីសាធារណជនទូទៅ និងនាំឲ្យមានផលប៉ះពាល់ដល់សង្គមជាតិទាំង សន្តិសុខ និង សុវត្ថិភាព បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន!។


បណ្ដាញសារព័ត៌មានយើងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ក៏ដូចជាការរាយការណ៍ និងជូនដំណឹងដល់ថ្នាក់ដឹកនាំខាងលើ តែប៉ុណ្ណោះ ! មិនមានចេតនាញុះញង់ឬដាក់ សម្ពោធដល់បុគ្គល ឬអង្គភាពណាមួយឡើយ ! នឹងរងចាំការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ

Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media