
ខេត្តព្រះសីហនុ÷ គយចល័តតំបន់៣ គ្រប់គ្រងខេត្តចំនួន៣ រួមមាន :ខេត្តកំពង់ស្ពឺ , ខេត្តព្រះសីហនុ និង ខេត្តកោះកុង។ គយចល័តតំបន់៣ ទាំង៣តំបន់នេះ ! បានឈរជើងនៅ ផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវបំបែក ស្រែអំបិលហើយពួកគេអាចឈរជើងនៅ វាលរេញ ស្រុកព្រៃនប់ មួយកន្លែងទៀតផង។
ការចុះបង្ក្រាបទំនិញគេចពន្ធ របស់ គយចល័តទូទាំងប្រទេស រយៈពេលនេះ គឺបានបំបាក់មុខ គយចល័តតំបន់៣ យ៉ាងខ្លាំង ដោយកម្លាំងគយចល័តទូទាំងប្រទេស បានចុះចាប់ទំនិញគេចពន្ធបានជាច្រើនមុខទំនិញ និងជាច្រើនកន្លែងដូចជា : នៅតាមម៉ាត ,ឃ្លាំងស្ដុកទំនិញរបស់ចិន និងនៅតំបន់សេដ្ឋកិច្ចពិសេស ផងដែរ។ ករណីបទល្មើសសេដ្ឋកិច្ចធ្ងន់ធ្ងរនេះ! លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា , ស្ថាប័ន
Anti-Corruption Unit និង ក្រសួងអធិការកិច្ច Ministry of Inspection , ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ គួរចុះតែពិនិត្យមើលការងាររបស់ លោក ហង្ស វណ្ណ ប្រធានគយចល័តតំបន់៣ នេះផង ថា : តើគាត់កំពុងធ្វើអ្វីខ្លះ ? ការបង្ក្រាបទំនិញគេចពន្ធចុងទីខណៈក្រុមឈ្មួញរើទំនិញចូលឃ្លាំង នៅ ខេត្តព្រះសីហនុ ត្រូវបានគេរាយការណ៍មកថា : ខេត្តព្រះសីហនុមានច្រក ២សំខាន់ៗដែលទំនិញគេចពន្ធឆ្លងកាត់គឺ ច្រក (ទំនប់រលក និង ស្ទឹងហាវ)!!! ។ ករណីនេះ ធ្វើឱ្យគយចល័តតំបន់៣ របស់ លោក ហង្ស វណ្ណ មិនធ្វើការចុះបង្ក្រាបទំនិញគេចពន្ធសោះអីចឹង ? តើគាត់កំពុងសម្ងំប្រមូលលុយស្រង់ដើមមែនឬ ? សព្វថ្ងៃទំនិញគេចពន្ធកើតមានឡើងស្ទើរពេញ បន្ទុកនៅក្នុង ខេត្តព្រះសីហនុ។
ប្រភពបន្តទៀតថា : ក្នុងមួយ ឡានកុងទ័រតឺ ឈ្មួញត្រូវបង់លុយចំនួន២៥០ដុល្លារទៅឱ្យ គយចល័តតំបន់៣ របស់ លោក ហង្ស វណ្ណ កាលពីមុន !ក៏ប៉ុន្តែឥឡូវនេះទំនងជាឡើងថ្លៃគឺអាចបង់លុយ ៣០០ ដុល្លារក្នុង មួយឡានកុងទ័រ តឺ ខណៈមួយថ្ងៃៗមាន ឡានកុងទ័រតឺ ធ្វើចរាចរាប់រយគ្រឿងទាំងយប់ទាំងថ្ងៃឆ្លងកាត់ ផ្លូវជាតិលេខ៤។ យោងតាមអាជីវករម្នាក់បានបង្ហើបថា : ចំពោះឡានដឹកត្រី , បន្លែ ,ផ្លែឈើ ពីសមុទ្រមក ភ្នំពេញ ឬពី ភ្នំពេញ ទៅខេត្តជាប់សមុទ្រ បើគយរកឃើញនូវបទល្មើស ត្រូវបង់លុយក្នុងមួយឡានសាំយ៉ុងពី ១៥ម៉ឺន ទៅ ៣០ម៉ឺនរៀល សុទ្ធតែគ្មានវិក័យបត្រ។ រីឯពេលចាប់រថយន្តដឹកទំនិញម្តងៗ បើនិយាយស្រុះស្រួលគ្នាបង់លុយក្នុងមួយឡាន ២៥០០ដុល្លារ បើមិនស្រុះស្រួលគ្នាទេ ត្រូវពិន័យទាំងក្បាលឡានទាំងទំនិញចាប់ពី ៥០០០ ដុល្លារ ទៅ ៦០០០ដុល្លារ ក៏មានជាពិសេស ប្រភេទទំនិញគ្រឿងអេឡិចត្រូនិក បង្កប់ក្នុងទំនិញចម្រុះ។ គយចល័តតំបន់៣ ឈរជើងនៅស្រែអំបិល ចាំរាប់ ក្បាលឡានកុងទ័រតឺ យកលុយនោះ។
គួរបញ្ជាក់ថា : ការចុះត្រួតពិនិត្យអនុលោមភាពទំនិញពីសំណាក់ គយចល័តទូទាំងប្រទេស គឺដើម្បីពង្រឹងការបង់ពន្ធចូលថវិការដ្ឋ ក្រុមអាជីវករបង់ពន្ធចូលរដ្ឋក្នុងរង្វង់ ២០ភាគរយតែប៉ុណ្ណោះ !៕


Post a Comment