Top News

ឯកឧត្តម នេត្រ ភក្ត្រា៖ ការធ្វើទំនើបកម្មសមត្ថភាពមន្ត្រី! ជារឿងចាំបាច់ដើម្បីឆ្លើយតបនឹងការវិវត្តផ្នែកបច្ចេកវិទ្យា និងសង្គម!!!



រាជធានីភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា : ការធ្វើទំនើបកម្មសមត្ថភាពមន្ត្រីរាជការ គឺជារឿងដ៏ចាំបាច់បំផុត! ដើម្បីឆ្លើយតបនឹងតម្រូវការនៃការវិវត្តផ្នែកបច្ចេកវិទ្យា និងភាពរីកចម្រើនរបស់សង្គម នាពេលបច្ចុប្បន្ននេះ!!!។ ដូច្នេះ ការពង្រឹងសមត្ថភាពរបស់មន្ត្រី ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វ័យឆ្លាត ដើម្បីផលប្រយោជន៍ប្រជាជនឱ្យកាន់តែល្អប្រសើរដែលក្រសួងត្រូវការ និងឆ្លើយតបក្នុងកម្រិតខ្ពស់បំផុតទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន។


ការមានប្រសាសន៍បែបនេះ របស់ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញ ជាអធិបតីភាព បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ ក្រោមមូលបទ : «ការពង្រឹងប្រសិទ្ធិភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធ មុខងារ និងភារកិច្ចថ្មី» ក្រសួងព័ត៌មាន ដែលប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦នេះ !។


ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា : ការកសាងនូវសមត្ថភាព ដើម្បីសម្រេចឱ្យបាននូវប្រសិទ្ធភាពស្ថាប័ន តាមរយៈការអនុវត្តន៍នូវមុខងារថ្មីរបស់ក្រសួង។ ដូច្នេះ ចំណុចគឺទាមទារការពង្រឹងធនធានមនុស្ស តាមរយៈការបង្កើនការបណ្តុះបណ្តាលមន្ត្រី និងការគិតគូរមន្ត្រីដែលត្រូវបន្តវេន បន្ទាប់ពីមន្ត្រីចាស់ចូលនិវត្តន៍។ ការពង្រាយមន្ត្រីឱ្យចំជំនាញទៅតាមឧបនិស្ស័យរបស់មន្ត្រី ហើយនឹងឆ្លើយតបឱ្យចំតាមមុខងារ។ ដូច្នេះ ហើយការពង្រឹងប្រសិទ្ធភាពស្ថាប័ន គឺជាចំណុចមួយដែលមានភាពចាំបាច់បំផុតដែលត្រូវយកចិត្តទុកដាក់!។


ត្រង់ចំណុចនេះ ត្រូវបាន ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា : នៅក្នុងបរិបទបច្ចុប្បន្ននេះ ការវិត្តផ្នែកបច្ចេកវិទ្យា គឺចាំបាច់ត្រូវការធនធានមនុស្សមានសមត្ថភាព ជាពិសេសផ្នែកបច្ចេកវិទ្យាថ្មីៗ។ ដូច្នេះ បើអាចសម្រេចកិច្ចងារបាន ទាល់តែការចាប់ផ្តើមពីភាពរឹងមាំ និងធនធានមនុស្សដែលមានសម្រាប់ស្ថាប័ន។ ត្រង់ចំណុចនេះ មន្ត្រីរាជការ ចាំបាច់ណាស់ ត្រូវមានចំណេះដឹងឱ្យកាន់តែទូលំទូលាយ លើចំណេះ ជំនាញផ្នែកបច្ចេកវិទ្យា ដើម្បីបង្កើនបប្រសិទ្ធភាពការងារនៅក្នុងស្ថាប័នជាដើម។


ជាមួយគ្នានេះដែរ  ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា : ក្នុងនាមមន្ត្រីរាជការ គឺចាំបាច់ក្នុងការធ្វើទំនើបកម្មសមត្ថភាពរបស់ខ្លួនជាប់ជានិច្ច ! និងកុំខ្ជិលឱ្យសោះចំពោះរៀនសូត្រ !! ត្រូវសិក្សា ស្វែងយល់នូវអ្វីដែលថ្មីៗ ដើម្បីអភិវឌ្ឍន៍ខ្លួនឯង ឱ្យដើរទាន់ការវិវត្តថ្មីនៃសង្គម !!! ។ សូមចងចាំថា : ប្រសិនបើយើងមិនព្យាយាមអំណត់នោះទេ !នោះអ្នកទាំងអស់គ្នានឹងស្ថិតនៅក្នុងអតីតកាល និងមិនអាចរត់តាមសម័យកាលនោះឡេីយ!!!។


ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា : ក្រសួងព័ត៌មាន មានមុខងារស្នូលដែលមានភារកិច្ចដឹកនាំគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ នៅកម្ពុជា ហើយចំពោះមុខងារគាំទ្រ ក្រសួងព័ត៌មានក៏ជាក្រសួងមួយដែលជួយគាំទ្រទៅលើស្ថាប័នដទៃទៀត !។ ដូច្នេះដើម្បីពង្រឹងតួនាទីរបស់ក្រសួងព័ត៌មាន ដែលជាអ្នកផ្តល់ការគាំទ្រទៅលើក្រសួង ស្ថាប័នដទៃនោះគឺត្រូវចាប់ផ្តើមដំបូងពីការពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការរបស់ខ្លួនឯងជាមុនសិនតាមរយៈការបណ្តុះបណ្តាលដល់មន្ត្រីអោយកាន់តែមានសមត្ថភាពបន្ថែមទៀត ទៅលើការអនុវត្តកិច្ចការងារប្រចាំថ្ងៃ។


សូមជម្រាបថា : រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលដឹកនាំដោយ សម្តេច បវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តវេនពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើការងារអភិវឌ្ឍន៍មូលធនមនុស្ស។ ជាក់ស្តែងនៅដើមអាណត្តិទី៧ ប្រជាពលរដ្ឋបានសាទរ និងផ្តល់ទំនុកចិត្តយ៉ាងខ្លាំងមកលើរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការពង្រឹងធនធានមនុស្សបន្តវេន ពីព្រោះកម្ពុជា បានកំណត់ចក្ខុវិស័យ ឆ្នាំ២០៥០ ទៅជាប្រទេសដែលមានចំណូលខ្ពស់។ ដោយឡែកនៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក៏ត្រូវចាំបាច់រុញ និងរៀបចំផែនការអភិឌ្ឍមូលធនមនុស្ស ឱ្យដើរស្របតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល!!!៕

Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media