Top News

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន អញ្ជើញក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត អគារថ្មី នៃព្រឹទ្ធសភាកម្ពុជា !



រាជធានីភ្នំពេញ÷ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៦នេះ បានអញ្ជើញក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត អាគារ វិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា !។ ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ សមាជិក សមាជិកា នៃព្រឹទ្ធសភា និងរដ្ឋសភាផងដែរ។


ពិធីសូត្រមន្តចម្រើនព្រះបរិត្ត អគារ វិមានសាមគ្គីភាព នៃព្រឹទ្ធសភានេះ ធ្វើឡើងដើម្បីប្រសិទ្ធិពរជ័យ សិរីមង្គល ដល់អាគារ វិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា

ដែលពិធីនេះប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តសម្តេចសង្ឃ និងដើម្បីចម្រើនព្រះបរិត្ដ ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល។


សូមជម្រាបជូនថា : អគារថ្មីនៃព្រឹទ្ធសភានេះ !គឺជាការផ្តួចផ្តើមគំនិតសាងសង់ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសាងសង់រួចរាល់ជាស្ថាពរ ហើយគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា !!! ។


អគារថ្មីនៃព្រឹទ្ធសភានេះ ! បានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៤ !! អាគារថ្មីនេះមានកម្ពស់៤ ជាន់ ទំហំ ៧៩ម៉ែត្រ គុណ ៤៧ម៉ែត្រ ជាទីតាំងសម្រាប់បំពេញការងាររបស់ ថ្នាក់ដឹកនាំព្រឹទ្ធសភា និងជាសាលប្រជុំ ព្រឹទ្ធសភា ព្រមទាំងជាកន្លែងទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូនានាផងដែរ !!! ៕








Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media