Top News

លោក ណន សីហា ប្រធានមូលនិធិ ក្រុមជាងម៉ៅការសំណង់សាងសង់ ២៥ខេត្ត ក្រុង-រាជធានី បានដឹកនាំក្រុមការងារសប្បុរសធម៌ដឹកស្បៀង ចែកជូនបងប្អូនជនភៀសសឹក ចំនួន ១៥០ គ្រួសារ ខេត្តកោះកុង ដែលរងការរំលោភបំពានឈ្លានពាន ដោយសង្គ្រាមពីសំណាក់ប្រទេសថៃ !



ខេត្តកោះកុង ÷ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែ មិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៦៥៩ ត្រូវនឹង ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥នេះ  លោក ណន សីហា ប្រធានមូលនិធិ ក្រុមជាងម៉ៅការសំណង់សាងសង់ ២៥ខេត្ត ក្រុង-រាជធានី 

បានដឹកនាំក្រុមការងារសប្បុរសធម៌ដឹកស្បៀង ចែកជូនបងប្អូនជនភៀសសឹក ចំនួន ១៥០ គ្រួសារ នៃខេត្តកោះកុង ដែលរងការរំលោភបំពានឈ្លានពាន ដោយសង្គ្រាមពីសំណាក់ប្រទេសថៃ !។


* សមាសភាពមូលនិធិ ក្រុមជាងម៉ៅការសំណង់សាងសង់ ២៥ខេត្ត ក្រុង-រាជធានី ដែលដឹកនាំដោយលោកប្រធាន ណន សីហា និងអមដំណើរជាមួយមាន លោក នាង គឿន បេសកជនពិសេសអង្គភាពសារព័ត៌មាន CRT News រួមមាន÷


១/- លោក ណន សីហា ប្រធានមូលនិធិ និងជាប្រធានក្រុមជាងម៉ៅការសំណង់សាងសង់ ២៥ខេត្ត ក្រុង-រាជធានី ។


២/- លោក នាង គឿ្រងបេសកជនពិសេសអង្គភាពសារព័ត៌មាន CRT News 


៣/- លោក CHANNA

៤/- លោក ជាង រិទ្ធ

៥/- លោក ឌុក ដាលិ

៦/ - លោក ហៃ

៧/- លោក សៀ ឧត្តម

៨/- លោក SH

៩/- លោក ងី បូរ៉ា

១០/- លោក Sun មេជាងកាត់កញ្ចក់ ។ 

១១/- លោក សុខ ជា 

ព្រមទាំងបងប្អូន ក្រុមការងារ

៊ជាច្រើនរូបទៀតផងដែរ ។


គ្រឿងសម្ភារៈ ជាឧបភោគបរិភោគ ដែល ក្រុមការងារមូលនិធិ ម៉ៅការសំណង់សាងសង់ ២៥ ខេត្ត ក្រុង-រាជធានី ចែកជូនបងប្អូនជនភៀសសឹក  ទាំង ១៥០ គ្រួសារ រួមមាន ÷


១/- ទឹកសុទ្ធចំនួន 500 យួរ

២/- អង្ករចំនួន ២តោន

៣/- ត្រីងៀតចំនួន 100 គីឡូក្រាម 

៤/- ទឹកស៊ីអ៊ីវចំនួន 100 យួរ

៥/- ទឹកត្រីចំនួន 100 យួរ

៦/- សាច់ក្រកចំនួន 50 គីឡូក្រាម។

៧/- ត្រីខ ចំនួន50 យួរ

៨/ មី ចំនួន 100 កេស

រួមទាំង ពងទា, ពងមាន់ , អំបិល ,ស្ករស,កន្ទេល ,មុ៉ងភួយ , តង់ ...ព្រមទាំងថវិកាមួយចំនួនទៀត ផងដែរ។


ថ្លែងក្នុងពិធីនោះ លោក ណន សីហា ប្រធានមូលនិធិ និងជាប្រធានក្រុមជាងម៉ៅការសំណង់សាងសង់ ២៥ខេត្ត ក្រុង-រាជធានី បានលើកឡើងថា ÷ ក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជាយើង ត្រូវបានឈ្លានពានពីសំណាក់ ប្រទេសថៃ ដែលបានរំលោភអធិបតេយ្យភាព ដែនដី គឺគ្មានអ្វីក្រៅពីខ្មែរជួយខ្មែរនោះទេ! ហើយលោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សូមបន្តជឿជាក់លើរាជរដ្ឋាភិបាល កម្ពុជាយើង ដែលមានសម្ដេចទាំងទ្វេ គឺ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាជាតិ និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺលោកតែងតែយល់ចិត្តទុកដាក់លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺបងប្អូនយុទ្ធជន ដែលបានប្ដូរសាច់ស្រស់, ឈាមស្រស់ជូនបូរណភាពទឹកដីនៃប្រទេសកម្ពុជាយើង!!!៕









Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media