Top News

សូមធ្វើសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខេត្តបាត់ដំបង តើ "តាត្នោតជុំ" និងផ្ទះ"យាយម៉ែអាង៉ោល "មានអំណាចខ្លាំងប៉ុណ្ណា! ?ទើបហ៊ានបើកល្បែងភ្នាល់ស៊ីសង ខុសច្បាប់ ដ៏ធំក្នុងក្រុង/ខេត្តបាត់ដំបង នេះ ខណៈប្រទេសកំពុងតែមានសង្គ្រាមឈ្លានពានជាមួយប្រទេសសៀម!!! ស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង


ចេញផ្សាយថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥


ខេត្តបាត់ដំបង ÷ សុំធ្វើសេចក្តីរាយការណ៍ ជូនថ្នាក់ដឹកនាំខេត្តបាត់ដំបង មេត្តាជ្រាបថា ល្បែងចំនួន ០២ទីតាំង ក្នុងសង្កាត់ចំការសំរោង : (ទីតាំង១) ល្បែងស៊ីសងដ៏ធំ របស់"តាត្នោតជុំ" (ទីតាំង២) ផ្ទះ"យាយម៉ែអាង៉ោល" កំពុងលេងល្បែងស៊ីសងខុសច្បាប់ ខណៈដែលប្រទេសជាតិកំពុងតែរង សង្គ្រាមឈ្លានពានពីសំណាក់ប្រទេសសៀម!។


ទីតាំងលេងល្បែងភ្នាល់ខុសច្បាប់របស់ "តាត្នោតជុំ" និង ផ្ទះ"យាយម៉ែអាង៉ោល" ដែលស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុង និងខេត្តបាត់ដំបង។


យោងតាមប្រភពព័ត៌មានបានឱ្យអង្គភាពយើងដឹងថា ÷ ទីតាំងល្បែងភ្នាល់របស់ (តាត្នោតជុំ )ជា ម្ចាស់សង្វៀនដ៏ធំនិងដុះស្លែ ជាយូរយារណាស់មកហើយ គឺបានចល័តទីតាំង ៣ ឬ៤ ទីតាំង ដែលមានល្បែងភ្នាល់ ÷មាន់ជល់មាន់អនឡាញ , បៀ, អាប៉ោង , ឡូតូ , មាន់ជល់ដី (ខ្នាយ), យោគី (រូប១២ឆ្នាំ)  ... ។ល។ ដោយឡែក ផ្ទះ"យាយម៉ែអាង៉ោល" មានល្បែងស៊ីសងភ្នាល់ ដូចជា ÷ ល្បែងបាញ់ អាប៉ោង និង យូគី ប៉ុន្តែតូចជាង ផ្ទះតាត្នោតជុំ។


ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ÷ ល្បែងភ្នាល់នេះ គឺលេងភ្នាល់ ផ្ទះតាត្នោតជុំ លេងសុីសងធំៗខ្លាំងណាស់ រួមមាន÷ មាន់ជល់ដី (ខ្នាយ) មួយគូមួយគូគឺភ្នាល់រហូតដល់ 5000 ដុល្លារ (អាមេរិក) ឯណោះ!។


យោងតាមប្រភពពត៌មាន ដែលអង្គភាពសារព័ត៌មានយើងទទួលបាន បានឱ្យដឹងថា ÷មានអ្នកទទួលបញ្ចាំឡាន ,បញ្ចាំម៉ូតូ , ជាដើម រួមនឹងរបស់របរមានតម្លៃផ្សេងៗទៀត ដែលអ្នកលេងមួយចំនួនធំ ក្រោយពីផ្ទាល់ចាញ់គឺយករបស់របរទាំងអស់នោះដាក់បញ្ចាំនៅទីតាំងនេះតែម្ដង (ផ្ទះតាត្នោតជុំ) ។ ប្រភពបានអត់ដឹងទៀតថា ÷ ល្បែងភ្នាល់ខុសច្បាប់ខាងលើនេះ គឺបើកភ្នាល់ចាប់ពីម៉ោង 9 ឬ10 ព្រឹក រហូតដល់ ជិតពាក់កណ្ដាលអាធ្រាត្រ ដោយមានអ្នកមកលេងយ៉ាងពពាក់ពពូន ស្រី-ប្រុស ដែលជាអ្នកមានធនធាន នៅក្នុងខេត្តបាត់ដំបង នេះ និងតាមបណ្ដាខេត្តផ្សេងៗមួយចំនួនទៀតផងដែរ។


តែទោះបីជាការបម្រើចំណងចំណូលចិត្ត របស់ភ្ញៀវ ដែលជាទីតាំងខុសច្បាប់ ដូចមានការរៀបរាប់ខាងលើ ដោយប្រុងប្រយ័ត្នយ៉ាងណាក៏ដោយ ក៏ត្រូវចាំថាដំរីងាប់មិនអាចយកចង្អេរទៅបាំងបាននោះទេ ។ មនុស្សច្រើនណាស់ដែលនិយាយអំពីល្បែងបំផ្លាញជីវភាពគ្រួសារ ល្បែងនាំឲ្យវិនាស ភាពសប្បាយនាំឱ្យប៉ះពាល់សង្គម សេចក្តីថ្លៃថ្នូរប្រទេសជាតិ និងល្បែងផ្សេងៗ នាំឱ្យមានអំពើហិង្សា កើតឡើងនៅក្នុងសង្គម និងនាំឱ្យបញ្ហាអន្តរាយប៉ះពាល់ដល់សង្គមជាតិក្នុងកិច្ចការដឹកនាំប្រទេសជាតិ ដែលផ្ទុយពីរាជរដ្ឋាភិបាលបានបម្រាមហាមមិនឲ្យលេងចំពោះពលរដ្ឋខ្មែរទាំងឡាយណា ឬក៏ទីតាំងទាំងឡាយណាបើកដូចទីតាំងខាងលើនេះ។


ចំពោះសាធារណជន ក៏ដូចជា ៖ បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ សូមគោរពចូលមក លោក លាង វាសនា អភិបាលក្រុង បាត់ដំបង  និង លោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង សូមចាត់កម្លាំងដើម្បីចុះអធិការកិច្ចពិនិត្យមើលទីតាំងខាងលេីនេះ ដែលស្ថិតនៅក្នុងទីតាំង ល្បែងស៊ីសងខុសច្បាប់របស់ (តាត្នោតជុំ) ដែលស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង ខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមិ/សង្កាត់ មានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តន៏ ។


អង្គភាពសារព័ត៌មានយើងខ្ញុំសូម ស្នើសុំ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និង លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាប់ ស្នងការខេត្តបាត់ដំបង សូមឯកឧត្តមចាត់មន្ត្រីជំនាញ ចុះអធិការកិច្ចនិងមានចំណាត់ការ ចំពោះម្ចាស់ទីតាំង (តាត្នោតជុំ) នេះផងឯកឧត្តម ! ខណៈដែលប្រទេសជាតិកម្ពុជាយើង កំពុងតែរោងសង្គ្រាមឈ្លានពានពីប្រទេសសៀម ប៉ុន្តែ(ផ្ទះតាត្នោតជុំ) និង (ផ្ទះយាយម៉ែអាង៉ោយ) នេះ នៅតែគឃ្លើន ហ៊ាន បើកល្បែងភ្នាល់ស៊ីសងខុសច្បាប់ ដោយគ្មានខ្លាចច្បាប់ ឬអាជ្ញាធរក្នុងមូលដ្ឋាននោះឡើយ!។


យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។


សូមរំលឹកថា÷ កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញ គ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។



ពាក់ព័ន្ធករណី ល្បែងស៊ីសង ខាងលើនេះដែរ សារព័ត៌មានយើង បានទំនាក់ទំនងទៅ លោក លាង វាសនា អភិបាលក្រុងបាត់ដំបង តាមទូរស័ព្ទ តែមិនអាចសួរនាំបានទេ ដោយចុះបិទជាប់រវល់ 089 277771


ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនា ញុះញង់,បំបែកបំបាក់បុគ្គលស្ថាប័ន ឬ អង្គភាពណាមួយឡើយ! ព្រមទាំងរង់ចាំទទួលការបកស្រាយពីភាគី និងស្ថាប័នពាក់ព័ន្ធ នូវរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ

https://maps.app.goo.gl/6EQuncSLfu115G9M6?g_st=ac








Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media