ពាក្យចាស់លោកពោលថាឆ្នាំងមិនក្តៅទៅក្តៅគ្របឯណោះទៅវិញ ពិតជាមិនកោតសរសើរមិនបានរបស់រដ្ឋបាលស្រុកទឹកឈូដែលធ្វើការចេញសេចក្តីបំភ្លឺដោយវាយប្រហារមកលើប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន តែភ្លេចគិតអំពីការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានដើម្បីឲ្យមានការទទួលខុសត្រូវក្នុងការការពារដីព្រៃកោងកាងជាប់ព្រែកជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋ ខណៈដែលរាជរដ្ឋាភិបាលព្យាយាមទប់ស្កាត់នូវការទន្ទ្រានចង់បានយកបស់អ្នកមានលុយមួយចំនួនសម្រាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួន!
ស្រុកទឹក ឈូខេត្តកំពត : បើយោងតាមការចេញផ្សាយជាសាធារណៈរបស់រដ្ឋបាលស្រុកទឹកឈូខេត្តកំពត ដែលបានចេញផ្សាយជម្រាបដល់សាធារណៈជនឲ្យបានជ្រាបអំពីទីតាំងដីព្រៃកោងកាងជាប់ព្រែកស្ថិតនៅក្នុងភូមិសាស្ត្រភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានអត្ថន័យនិងខ្លឹមសារទាំងស្រុងដូចតទៅ :
(ខេត្តកំពត រដ្ឋបាលស្រុកទឹកឈូ
ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ!
លិខិតបំភ្លឺព័ត៌មាន
រដ្ឋបាលស្រុកទឹកឈូ មានកិត្តិយស សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រម ទាំងសាធារណៈជន ពិសេសចំពោះ សារព័ត៌មាន CRT News ដែលបានបង្ហោះ និងចុះផ្សាយ ព័ត៌មានកាលពីថ្ងៃ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានខ្លឹមសារថា ពិតជាថ្លើមធំមែន! ដីព្រៃកោងកាងជាប់មាត់ព្រែក ត្រូវបានអ្នក មានលុយចាក់លុប សូមអាជ្ញាធរ និងមន្ត្រីជំនាញ ខេត្តកំពត និងក្រសួងពាក់ព័ន្ធ ចុះអធិការកិច្ចមើលផងចុះទាន ។ រដ្ឋបាលស្រុក សូមធ្វើការបំភ្លឺជូនជ្រាបថា៖ ទីតាំងដែលបានចាក់នេះ គឺស្ថិតនៅភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នៅចំណុចខាងលើនេះ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រឹមត្រូវ ហើយម្ចាស់ដីបានស្នើសុំចាក់ បំពេញអាចម៍ដីនៅការិយាល័យច្រកចេញចូលតែមួយស្រុកតាមនីតិវិធី ដោយអនុវត្តទៅតាមប្រកាសអន្តរក្រសួងលេខ ១៤៣៤២ ប្រក ស្តីពីការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ចុះថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ ២០១៦ ។
រដ្ឋបាលស្រុកទឹកឈូ សូមស្នើដល់គ្រប់បណ្តាសារព័ត៌មានទាំងអស់មុននឹងចុះផ្សាយព័ត៌មានអ្វីមួយ សូម ទំនាក់ទំនងមកអាជ្ញាធរឃុំ ស្រុក ឬគ្រប់ភាគីពាក់ព័ន្ធ ជាមុនសិន ជៀសវាងសម្រេចក្នុងការចុះផ្សាយដោយទទួល ព័ត៌មានមិនគ្រប់ជ្រុងជ្រោយនាំឲ្យប៉ះពាល់ទៅដល់ក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន ព្រមទាំងប៉ះពាល់ដល់ ការដឹកនាំនៅមូលដ្ឋាន ។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងសាធារណៈជន ពិសេស ចំពោះសារព័ត៌មាន CRT News មេត្តាជ្រាបជាព័ត៌មាន ។
ថ្ងៃ ចន្ទ ៤កើត ខែ មិគ្គសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ទឹកឈូ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥
រដ្ឋបាលស្រុកទឹកឈូ!)
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ មេះផងដែរយើងខ្ញុំជាអ្នកសារព័ត៌មានសូមថ្លែងអំណរគុណចំពោះការចេញសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកទឹកឈូ ក្នុងនាមសារព័ត៌មានដែលមានវិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ក្នុងកិច្ចការងារចូលរួមជាមួយសង្គមជាតិក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចបបរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អង្គភាពសារព័ត៌មានរបស់យើងយល់ឃើញថានេះគឺជាភាពឈឺឆ្អាលរបស់រដ្ឋបាលស្រុកទឹកឈូ ដោយគិតថាម្ចាស់កម្មសិទ្ធិករដែលបានធ្វើការចាក់ដីលើចំណុចទីតាំងព្រៃកោងកាងជាប់ព្រែកស្ថិតនៅក្នុងភូមិសាស្ត្រខាងលើគឺប្រៀបបានអាណាព្យាបាលមើលថែបីបាច់កូនដោយមិនអាចកាត់ថ្លៃបាន។
ក៏ប៉ុន្តែផ្ទុយមកវិញការលើកឡើងកន្លងមកក្នុងការចុះផ្សាយរបស់អង្គភាពសារព័ត៌មានរបស់យើងគឺពុំបានធ្វើការចោទប្រកាន់ និងទម្លាក់កំហុសទៅលើថ្នាក់ដឹកនាំណាម្នាក់របស់រដ្ឋបាលស្រុកទឹកឈូ ក៏ដូចជារដ្ឋបាលខេត្តកំពតណានោះទេ គឺយើងព្យាយាមធ្វើការផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ ឬបែបរិះគន់ក្នុងន័យស្ថាបនា និងធ្វើការចុះផ្សាយគោរពជម្រាបជូនដល់ថ្នាក់ដឹកនាំជាតិថ្នាក់ដឹកនាំក្រុមជាតិឲ្យបានជ្រាបជាព័ត៌មានតែប៉ុណ្ណោះ។
សូមរំលឹកឡើងវិញថាកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គភាពសារព័ត៌មានរបស់យើងធ្វើការចេញផ្សាយដែលមានខ្លឹមសារដូចតទៅ :
ព្រៃកោងកាងជាប់ព្រែកត្រូវបានអ្នកមានលុយចាក់លុប សូមអាជ្ញាធរ និងមន្ត្រីជំនាញចុះពិនិត្យមើលផងចុះ!
ខេត្តកំពតស្រុកទឹកឈូ :បើយោងតាមប្រភពបានផ្ដល់ដំណឹងស្ដីអំពីការចាក់ដីលើដីព្រៃកោងកាងនៃចំណីព្រែកទឹកប្រៃទឹកសាបជាប់ស្ពានក្បាលរមាស ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែលធ្វើឲ្យសាធារណជនក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់បាននិយាយតៗគ្នាដោយមានការរិះគន់ស្ដីអំពីការបំពានយកដីព្រៃកោងខាងជាប់ព្រែកខាងលើនោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់បុគ្គលជាអ្នកមានលុយ។
ប្រភពនៅតែបញ្ជាក់បន្ថែមទៀតថា ក្នុងករណីនេះប្រសិនបើមានបុគ្គលគ្រប់គ្នាចេះតែធ្វើដូច្នេះបាន នោះសម្បត្តិធនធានរបស់រដ្ឋគឺនឹងអាចបាត់បង់អស់ហើយ និងនាំឱ្យមានផលប៉ះពាល់ដល់នីតិវិធីនៃច្បាប់ដែលបានចែងកំណត់ឲ្យមានការគោរពមានភាពស្មើគ្នា ហើយទន្ទឹមនឹងនេះដើម្បីជាការជ្រាបដំណឹងជូនមកដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលមូលដ្ឋាន រហូតដល់រដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធទាំងអស់ឲ្យបានជ្រាបជាព័ត៌មានផងនោះ សាធារណជនទូទៅសូមឲ្យមានការផ្សព្វផ្សាយដំណឹងនេះជាសាធារណៈដើម្បីផ្ដល់ដំណឹងជាបន្ទាន់ផងដែរជុំវិញការទន្ទ្រានកាន់កាប់លើដីមួយកន្លែងនេះដែលត្រូវបានចាក់លុបលើព្រៃកោងកាងជាប់មាត់ព្រែកខាងលើ។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់យើងក៏បានធ្វើការទំនាក់ទំនងទៅលោក អុឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ ដើម្បីឲ្យលោកជួយបញ្ជាក់ជុំវិញករណីខាងលើនេះ? លោក អុឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានជំរាបត្រឡប់មកវិញដោយខ្លីថាមានការអីដាក់តាមប្រព័ន្ធតេឡេក្រាមមកដើម្បីឲ្យលោកអភិបាលស្រុកជ្រាបដំណឹងនេះកាន់តែច្បាស់ នោះបណ្ដាញផ្សព្វផ្សាយសារព័ត៌មានរបស់យើងក៏ធ្វើការផ្ដល់ព័ត៌មានបញ្ជាក់តាមរយៈប្រព័ន្ធតេលេក្រាមរួចក៏បញ្ជូនរូបភាពជាភស្តុតាងដោយមានភ្ជាប់នៅទីតាំងស្ដែងពីGPS ដោយកំណត់ការកាលបរិច្ឆេតថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើទីតាំងនេះឱ្យលោកបានឃើញផងដែរ។ សម្រាប់លោក អុឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូបានឃើញ និងចូលស្ដាប់រួចហើយក៏ផ្ញើសារដោយមានអត្ថន័យយ៉ាងខ្លីថា (ចង់ដឹងព័ត៌មានអូនទៅច្រកចេញចូលតែមួយ មកស្រុកសួរពាក់ព័ន្ធដីណាមានច្បាប់ មានលិខិតអនុញ្ញាតមានអីហ្នឹងគឺឆែកនៅនឹងអូន ។
ព្រោះផ្ដល់សេវាយើងអត់អាចដឹងអស់គ្រប់ទីតាំង អស់ជម្រាបឈ្មោះអស់គ្រប់កន្លែងទាំងអស់ទេអូន)។
សម្រាប់អ្នកសារព័ត៌មានរបស់យើងក៏សូមធ្វើការអរគុណចំពោះលោក អុឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូដែលបានផ្ដល់នូវការឆ្លើយតបដោយមានឆន្ទៈក្នុងការឆ្លើយតបត្រឡប់មកអ្នកសារព័ត៌មានរបស់យើង បើទោះបីជាការឆ្លើយត្រឡប់មកទាំងប៉ុន្មានវាមិនបានធ្លាប់បញ្ចាំងអំពីសំណួររបស់អ្នកសារព័ត៌មានពីចម្ងាយដើម្បីឲ្យលោកជួយបញ្ជាក់ជុំវិញករណីខាងលើនេះក៏ដោយនិងដើម្បីធ្វើការផ្ដល់ដំណឹងជូនដល់សាធារណៈជនវិញនោះ ថាមូលហេតុអ្វីដែលបានជាមានការចាក់ដីទន្ទ្រានលើព្រៃកោងកាងជាប់ព្រែកទឹកសាបរបស់រដ្ឋនោះ។
ដើម្បីជាព័ត៌មានបន្ថែមជុំវិញករណីខាងលើនេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់យើងធ្វើការផ្តល់ដំណឹងជូនចំពោះលោក អ៊ុក សុភា នាយករដ្ឋបាលខេត្តកំពតដើម្បីឱ្យលោកជួយផ្ដល់ជាព័ត៌មានក្នុងនាមជាថ្នាក់ដឹកនាំខេត្ត។
សម្រាប់លោក អ៊ុក សុភា នាយករដ្ឋបាលខេត្តកំពតមិនទាន់មានការឆ្លើយតប និងផ្ដល់សារត្រឡប់មកវិញតាមរយៈតេលេក្រាមនោះនៅឡើយទេ អាចប្រហែលជាលោកប្រធាននាយករដ្ឋបាលជាប់រវល់បំពេញភាគកិច្ចច្រើនរបស់គាត់ក៏ថាបាន។
តែទោះជាយ៉ាងណាក៏ដោយនេះជាករណីមួយក្នុងចំណោមករណីដទៃដទៃទៀតដែលយើងមិនទាន់បានទទួលដំណឹងបន្ថែមនៅឡើយនោះទេនៅក្នុងស្រុកទឹកឈូក្តី ក៏ដូចជាបណ្ដាលស្រុកមួយចំនួនដទៃទៀតស្តិតក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ក្នុងការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យឲ្យមានការរីកចម្រើនល្អប្រសើរជាងមុន ពិសេសបំផុតក្នុងអាណត្តិរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ឯកឧត្តមបានធ្វើការដោះស្រាយរាល់វិវាទជុំវិញទំនាស់បញ្ហាដីធ្លី ជុំវិញបញ្ហាការប្ដឹងផ្ដល់គ្នាជាការរំលោភបំពានគ្នានិងគ្នារហូតដល់មានការដោះស្រាយស្ទើទាំងអស់នៅក្នុងទឹកដីដែនសមុទ្រដ៏ស្រស់ឆើតឆាយមួយនេះ។

តែទោះជាយ៉ាងណាក៏ដោយសាធារណជនក៏ដូចជាអង្គការសង្គមស៊ីវិលកំពុងរង់ចាំដោយយកចិត្តទុកដាក់អំពីករណីខាងលើនេះថាគឺជាការចាក់ដីដោយមានការអនុញ្ញាតច្បាប់ឬក៏គឺជាការបំពានណាមួយពីសំណាក់អ្នកមានលុយឬអ្នកមានអំណាច ដើម្បីជាការចូលរួមទប់ស្កាត់ឲ្យមានការគោរពច្បាប់ដូចៗគ្នា។
បើយោងតាមច្បាប់ដែលត្រូវបានចែងដោយយោងតាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ពីការគ្រប់គ្រងដីចំណី ទន្លេ ស្ទឹង បឹង ព្រែក ប្រឡាយ អាង របស់រាជរដ្ឋាភិបាល។ អនុក្រឹត្យនេះមានបំណងគោលបំណងគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍអាងទន្លេឱ្យមានប្រសិទ្ធិភាពតាមច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក នៃព្រះរាជាណាចក្រកម្ពុជា។
ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់។ យល់ដឹងពីចំណីផ្លូវទឹក និងចំងាយ ដែលបានចែងដូចខាងក្រោម (មាត្រា ៨) ៖ព្រែក ៖ ចម្ងាយលើសពី២០ ម៉ែត្រ គិតពីមាត់ច្រាំងព្រែក។
អង្គភាពផ្សារព័ត៌មានរបស់យើងសូមគោរពការស្នើសុំឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីកម្ម និងសំណង់សូមចាត់មន្ត្រីចុះអធិការកិច្ចពិនិត្យទីតាំងខាងលើនេះដោយការគោរព។
អង្គភាពសារព័ត៌មានរបស់យើងស្នាក់សូមស្នើសុំឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម។
ភាពសារព័ត៌មានរបស់យើងសូមធ្វើការស្នើសុំឯកឧត្តម ឌិត ឌីណា រដ្ឋមន្ត្រីនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមចាត់មន្ត្រីក្រុមឱវាទចូលអធិការកិច្ចលើទីតាំងខាងលើនេះផង។
អង្គភាពសារព័ត៌មានរបស់យើងស្នើសុំឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត សូមឯកឧត្តមពិនិត្យមើលទីតាំងការចាក់ដីទន្ទ្រានលើព្រៃកោងកាងនៅព្រែកក្បាលរមាស។
អង្គភាពសារព័ត៌មានរបស់យើងជាកញ្ចក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែងក្នុងសង្គម ហើយធ្វើការរិះគន់ក្នុងន័យស្ថាបនាមិនមានបំណងធ្វើឲ្យប៉ះពាល់ដល់ស្ថាប័ន ឬបគ្គលណាមួយនោះទេ គឺយើងធ្វើសកម្មភាពក្នុងការចូលរួមផ្ដល់ដំណឹងជូនដល់ស្ថាប័នពាក់ព័ន្ធដើម្បីជ្រាបជាព័ត៌មានគ្រប់ទីកន្លែង។
អង្គភាពសារព័ត៌មានរបស់យើងក៏រង់ចាំទទួលដំណឹងពីរប្រភពពាក់ព័ន្ធទាំងអស់គ្រប់ពេលវេលាដើម្បីធ្វើការរាយការណ៍ដូចជាការផ្សព្វផ្សាយបន្តបន្ថែមទៀតក្នុងករណីចាំបាច់គ្រប់ពេលវេលាស្របតាមច្បាប់នៃកម្ពុជា។
អត្ថន័យខាងលើនេះយើងខ្ញុំជាប្រព័ន្ធផ្សព្វផ្សាយសូមបញ្ជាក់ម្ដងហើយម្តងទៀតថាគឺការផ្សព្វផ្សាយមិនបានមានការចោទប្រកាន់ដែលនាំឲ្យមានផលប៉ះពាល់ដល់កិច្ចការដឹកនាំរបស់រដ្ឋបាលស្រុកទឹកឈូខេត្តកំពតណាម្នាក់នោះទេ គឺមានតែអំពាវនាវឲ្យជួយពិនិត្យមើលទីតាំងដែលស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះក្នុងនាមជាអាជ្ញាធរឬមន្ត្រីអាណាព្យាបាលក្នុងដែនដីរបស់ខ្លួនតែប៉ុណ្ណោះ ហើយការផ្សាយនេះទៀតសោតក៏សំដៅទៅលើទីតាំងភូមិសាស្ត្រនោះជាព្រៃកោងកាងជាប់មាត់ព្រែកដែលជាសម្បត្តិរបស់រដ្ឋ គឺយើងផ្សព្វផ្សាយដើម្បីការពារទ្រព្យរបស់ជាតិហើយក៏មិនមែនការផ្សព្វផ្សាយការពារទៅលើអ្នកមានលុយណាដែលយកដីនោះជារសម្បត្តិរបស់រដ្ឋទៅជាឯកជនដោយគ្មានការអនុញ្ញាតចេញពីរដ្ឋណានោះទេ លើកលែងតែច្បាប់ត្រូវបានអនុញ្ញាតពីរាជរដ្ឋាភិបាលដែលបានផ្ដល់ជូនតែប៉ុណ្ណោះ។
បើនិយាយអំពីការផ្សព្វផ្សាយបែបជូនដំណឹងឲ្យអាជ្ញាធរឬមន្ត្រីពាក់ព័ន្ធស្ថាប័ននីមួយៗធ្វើការពិនិត្យមើលទីតាំងនេះ ក៏ព្រោះតែយើងធ្វើការទំនាក់ទំនងទៅរដ្ឋបាលស្រុករួចទៅហើយដែរគឺមានន័យថារដ្ឋបាលស្រុកគឺជាថ្នាក់ដឹកនាំដ៏សំខាន់សម្រាប់ផ្ដល់ដំណឹងត្រឡប់មកអ្នកសារព័ត៌មានវិញដែលមិនអាចខានបាន ហើយក៏មិនមែនអ្នកសារព័ត៌មានធ្វើអ្វីផ្ទុយពីការចង់បាន ការប្រើអារម្មណ៍ខុសពីការផ្សព្វផ្សាយជាប្រភេទព័ត៌មានបានសាកសួរចំពោះមុខ ឬពីចម្ងាយ គឺរដ្ឋបាលស្រុកគួរបញ្ជូនព័ត៌មានមកអ្នកសារព័ត៌មានក្នុងករណីចង់ផ្ដល់ដំណឹងណាមួយនោះតាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើបៗតាមរយៈទូរសព្ទដៃ ឬតាមប្រព័ន្ធទំនាក់ទំនងសង្គមត្រឡប់មកវិញ។
បន្ថែមពីលើនេះទៀតអ្នកសារព័ត៌មានមិនមែនជាមន្ត្រីតុលាការ ឬក៏មិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ណានោះទេដែលចាំបាច់ត្រូវទៅយកព័ត៌មានឬឯកសារចេញពីច្រកចេញចូលតែមួយដោយផ្ទាល់ដៃ ផ្ទុយពីការអះអាងរបស់រដ្ឋបាលស្រុកទឹកឈូនោះដែរ។
ក្នុងន័យនេះវិសាលភាពនៃវិស័យព័ត៌មានធ្វើការចេញផ្សាយតាមអ្វីដែលជាព័ត៌មានធ្វើការជូនដំណឹងក្នុងការការពារសម្បត្តិធម្មជាតិរបស់រដ្ឋតែប៉ុណ្ណោះ ហើយក៏ដើម្បីជៀសវាងមន្ទិលសង្ស័យពីសំណាក់សាធារណៈជនដែលបានលើកឡើងកន្លងមក ពីអាជ្ញាធរ ឬមន្ត្រីពាក់ព័ន្ធដែលមានតួនាទីចេញបណ្ណកម្មសិទ្ធិអចនៈវត្ថុគួរបញ្ចេញព័ត៌មានជាសាធារណៈនៅលើទីតាំងខាងលើនេះផងចុះ។
អង្គភាពសារព័ត៌មានរបស់យើងសង្ឃឹមថា ការចេញផ្សាយរបស់រដ្ឋបាលស្រុកទឹកឈូគឺមិនខុសទេ ក៏ប៉ុន្តែអ្វីដែលជាកំហុសខុសឆ្គងគឺធ្វើការចោទប្រកាន់អ្នកសារព័ត៌មានថាការចេញផ្សាយគ្មានវិជ្ជាជីវៈ អាចប៉ះពាល់ដល់កិច្ចការដឹកនាំរបស់រដ្ឋបាលស្រុកទឹកឈូនោះទៅវិញ។

អង្គភាពសារព័ត៌មានយើង និងរួមសហការជាមួយរដ្ឋបាលស្រុកទឹកឈូក៏ដូចជារដ្ឋបាលខេត្តកំពតក្នុងការទទួលបាននូវព័ត៌មានត្រឡប់ឱ្យគ្នាទៅមកទៅវិញ ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ជាតិ ហើយជាការចូលរួមកាត់បន្ថយនូវសកម្មភាពណាមួយរបស់បុគ្គលអ្នកមានលុយឬអ្នកមានអំណាចណាមួយ ឬក៏មន្ត្រីគ្រាប់ល្ពៅដែលសម្ដេចតេជោ តែងតែមានប្រសាសន៍ថា គឺជាមន្ត្រីដែលខ្វះការទទួលខុសត្រូវ និងឃុបឃិតគ្នាបីបំផ្លាញផលប្រយោជន៍ជាតិ សូមអរគុណ!

Post a Comment