រាជធានីភ្នំពេញ÷ បងប្អូនប្រជាពលរដ្ឋរងគ្រោះ ជាច្រើនគ្រួសាររាប់រយនាក់ ដែលចាញ់បោក ក្រុមហ៊ុនពិភពដីមាស របស់អតីត លោកឧកញ៉ា ហ៊ី គឹមហុង ដោយសារការវិនិយោគ ដាក់លុយទិញដី ដើម្បីទទួលបានការប្រាក់ខ្ពស់ ប៉ុន្តែពលរដ្ឋមិនទទួលបានការប្រាក់ដូចកិច្ចសន្យានោះឡើយ !និងបានផ្ទុះការតវ៉ាទ្រង់ទ្រាយជាទ្រង់ទ្រាយធំសារជាថ្មី ហើយឈានទៅដល់ការបិទផ្លូវនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដែលស្ថិតក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ។
សូមជម្រាបថា÷ កាលពីកំលុងឆ្នាំ ២០២៣ អតីតលោកឧកញ៉ា ហ៊ី គឹមហុង ជាប្រធានក្រុមហ៊ុន«ពិភព ដីមាស» ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនប្រមាណ ៤ខែ ហើយត្រូវបានដោះលែងវិញ បន្ទាប់ពីជនរងគ្រោះមួយចំនួនផ្តិតមេដៃ ដើម្បីបានសុំនៅក្រៅឃុំ ដេីម្បីរកលុយសងពលរដ្ឋវិញ! តែមកទល់ពេលនេះ អតីតឧកញ៉ារូបនោះ មិនបានគោរពតាមការសន្យារកលុយសងពលរដ្ឋនោះទេ! ចេះតែសន្យាខ្យល់អូសបន្លាយពេលជាបន្តបន្ទាប់ ទើបផ្ទុះការតវ៉ាទ្រង់ទ្រាយធំនេះជាថ្មី !!! តែម្តង។
សូមរំលឹកថា÷ ដោយសារតែវិបត្តហិរញ្ញវត្ថុដែលបង្កដោយ ក្រុមហ៊ុន«ពិភពដីមាស» របស់លោកអតីត ឧកញ៉ា ហ៊ី គឹមហុង នេះ បានបណ្តាលឱ្យប្រជាពលរដ្ឋរងគ្រោះ ឈឺចិត្តធ្លាក់ខ្លួនឈឺ និងធ្វើអត្តឃាត ឈានដល់(ស្លាប់) អស់ប្រមាណ ៣០នាក់ និងមួយចំនួនទៀតបែកបាក់និរាសព្រាត់ប្រាស់គ្រួសារ ដោយសារជាប់បំណុលវ័ណ្ឌក ដោយសារក្រុមហ៊ុនពិភពដីមាសនេះ។
ពលរដ្ឋរងគ្រោះ តវ៉ាស្នើសុំសាលាដំបូងរាជធានីភ្នំពេញឆាប់ពន្លឿនការដោះស្រាយរកយុត្តិធម៌ជូនពួកគាត់ បានលុយសងធនាគារ ដោះបំណុលផ្សេងៗ និងផ្គត់ផ្គង់ការស់នៅចិញ្ចឹមជីវិតបន្ត។
សូមជម្រាបបន្តទៀតថា÷ ក្រោយផ្ទុះការតវ៉ាព្រឹកនេះ គេឃើញមានវត្តមានអាជ្ញាធរខណ្ឌជ្រោយចង្វារ និង លោក ទិត សុទ្ធីបូរ៉ាឆាត អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ បានចេញមុខមកជួបជាមួយប្រជាពលរដ្ឋ ទទួលយកសំណូមពរ និងបានសន្យាដោះស្រាយស្វែងរកយុត្តិធម៌ចំពោះសំណូមពររបស់ប្រជាពលរដ្ឋរងគ្រោះ ក្នុងរយៈពេល យ៉ាងយូរ២សប្តាហ៍ទៀត៕

.jpg)




Post a Comment