រាជធានីភ្នំពេញ: អាជីវករសាងសង់សំណងរឹងជាប់របងវត្តកោះ ដែលមានទីតាំង ផ្លូវមហាវិថីព្រះមុន្នីវង្ស កែងផ្លូវ វិថីឧញ្ញាកេត ផ្លូវខាងជើងវត្តកោះ នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចំណែកអាជ្ញាធរនិងមន្ត្រីមូលដ្ឋាន មិនគួរមើលរំលង ឬមួយលោកមន្ត្រីកំពុងតែដេកលង់លក់ ភ្លេចខ្លួនជាមន្ត្រី ត្រូវបំពេញកាតព្វកិច្ចបំរើប្រជាពលរដ្ឋ ។

យោងសេចក្តីប្រកាសរបស់រដ្ឋបាលខណ្ឌដូនពេញលេខ ៧៥៣ / ២៦ សជណ សេចក្តីជូនដំណឹងស្តីពីការរៀបចំសណ្តាប់ ធ្នាប់ និងរបៀបរៀបរយសាធារណៈ នៅជុំវិញសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យក្នុងភូមិសាស្ត្រខណ្ឌជូនពេញ យោងៈ -ស្មារតីអង្គប្រជុំរដ្ឋបាលខណ្ឌដូនពេញថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៦ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សន្តិសុខ សុវត្ថិភាព ដូចជាការទប់ស្កាត់ក្មេងគេច សាលាប្រមូលផ្តុំបង្កើតបក្សពួក និងសុខភាពចំណីអាហារ នៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រដ្ឋបាលខណ្ឌ សម្រេចដាក់ចេញ ជាគោលការណ៍ដូចខាងក្រោម៖
១. មិនអនុញ្ញាតឱ្យមានការលក់ដូរ គ្រប់ប្រភេទនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវ។
២.ត្រូវបញ្ឈប់ការលក់ដូរ គ្រប់ប្រភេទនៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងរកទីតាំងថ្មីដោយស្មគ្រចិត្ត។
៣.ក្នុងករណី លោក-លោកស្រី នៅតែមិនអនុវត្តតាមសេចក្តីជូនដំណឹង ក៏ដូចជាការណែនាំរបស់រដ្ឋបាល ខណ្ឌដូនពេញទេ នោះរដ្ឋបាលខណ្ឌនឹងចាត់វិធានការរដ្ឋបាលដោយរុះរើដោយមិនទទួលខុសត្រូវរាល់ការ ខូចខាតបាត់បង់ទ្រព្យសម្បត្តិជាយថាហេតុ រដ្ឋបាលខណ្ឌទុករយៈពេល០៧ថ្ងៃចាប់ពីថ្ងៃទទួលបាន សេចក្តីជូនដំណឹងនេះតទៅ។
ទទួលបានសេចក្តីជូនដំណឹងនេះ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោក-លោកស្រី នឹងសហការជាមួយ រដ្ឋបាលខណ្ឌដូនពេញ ក្នុងការអនុវត្តន៍ឱ្យមានប្រសិទ្ធភាព ៕
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក-លោកស្រី មេត្តាចាត់ចែងតាមការគួរ។
ថ្ងៃសុក ៤រោច ខែនិសា១ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ដូនពេញ, ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦
អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញងត្ថលេខានិងត្រា ជា ខេមា។
យោងឯលសារភ្ជាប់ របស់រដ្ឋបាលខណ្ឌ អង្គភាពសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ទីតាំង ខាងលើដោយក្តីអនុគ្រោះ។
ដោយឡែកក្រុមអាជីវករសាងសង់សំណង់រឹង បិទចំណីផ្លូវ សាធារណ:របស់រដ្ឋ មកលក់ដូរយ៉ាងអណាធិបតេយ្យ ធ្វើអោយមហាជន និងអង្គការសង្គមស៊ីវិល ភ្ញៀវជាតិនិងអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ សរសើរមិនដាច់ពីម៉ាត់ ចំពោះមន្ត្រីសណ្តាប់ធ្នាប់ ដែលបំពេញកាតព្វកិច្ចយ៉ាងសកម្ម ជារៀងរាល់ថ្ងៃ តើហេតុអ្វីបានជាមើលរំលង ទីតាំងខាងលើទៅវិញ។
ប្រហែលម្ចាស់ទីតាំងខាងលើមានខ្សែក្រាស់ ទើបការអនុវត្តច្បាប់របស់មន្ត្រីថ្នាក់ក្រោម មានភាពរាំងស្ទះមិនអាចអនុវត្តច្បាប់បាន តើការសាងសង់សំណង់រឹង នៅលើដីចំណីផ្លូវសាធារណ:និងយកដីរបងវត្ត មកបង្កើតអាជីវកម្ម ស្របតាមល័ក្ខនិក: របស់ក្រសួង និងមន្ទីររៀចំ ដែនដីដែលឬទេ ហើយការសាងសង់សំណង់ទាំងនោះ អ្នកណា ជាអ្នកអនុញ្ញាត។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាល រាជធានីភ្នំពេញ និងជាគណ:មេបញ្ជាការក្រប់គ្រងសម្បត្តិរដ្ឋ គួរតែចាត់វិធានការណាមួយ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់ឲ្យមានការរើសអើង អង្គភាពអ្នកសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយមច្ចុរាជ



Post a Comment