នៅភ្នូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ជាប់ភូមិទួលស្រងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប
ខេត្តកែប÷ យោងតាមប្រភពព័ត៌មាន ដែល បណ្តាញ អង្គភាពសារព័ត៌មាន CRT News ទទួលបាន ពី ការផ្ទុះ តាមបណ្ដាញ ចែកចាយតាមសង្គមបានឱ្យដឹងថា : ពាក់ព័ន្ធទៅនឹងសារបែកឆ្លាយសំឡេង របស់ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ឃុបឃិតគ្នា ជាមួយមន្ត្រី យកដីព្រៃកោងកាងដែលជា សម្បត្តិរបស់រដ្ឋ លក់ទៅឲ្យក្រុមឈ្មួញ ។
ពាក់ព័ន្ធទៅនឹងសារបែកសំឡេង របស់លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ
អង្គភាពសារព័ត៌មាន CRT News យើង បានធ្វើការកិច្ចសម្ភាសន៍ ទំនាក់ទំនងផ្ទាល់ ជាមួយ លោក ឆាង ឆៃ ដែលជាសាមីខ្លួន ប៉ុន្តែលេខទូរសព្ទលោកអភិបាលស្រុក តេ មិនចូលទាល់តែសោះ នោះឡើយ ទោះបីសារព័ត៌មានយើងបានព្យាយាមទំនាក់ទំនងជាច្រើនដងក៏ដោយ ។
អង្គភាពសារព័ត៌មានយើង ក៏បានធ្វើការទំនាក់ទំនងទៅ លោក ប៊ុន យោង អភិបាលរងខេត្តកែប និងជាអ្នកនាំពាក្យ រដ្ឋបាលខេត្តកែប ។
ដោយ លោក ប៊ុន យោង បាននិយាយយ៉ាងខ្លីថា: លោកជាប់បើកបរឡាន ដោយលោកបន្តថា មានការអីដាក់ តាម ប្រព័ន្ធតេឡេក្រាមមក ! ដោយមិនបង្អង់យូរ អង្គភាពយើងក៏បាន ផ្ញើសារសួរនាំតាមរយៈប្រព័ន្ធតេឡេក្រាម
ដោយ លោក ប៊ុន យោង បានតបវិញថា : លោក ឬទ្ធី តេីអាជ្ញាប័ណ្ណ ថ្មី របស់លោក ទទួលបានហើយឬនៅ !? សូមលោកឆ្លើយនៅសំណួរដែលខ្ញុំបានសួរសិន ។ (នេះគឺជាសម្ដីរបស់ លោក ប៊ុនយោង អ្នកនាំពាក្យខេត្តកែប) ។ ការឆ្លើយដោយមានការទំនួល ខុសត្រូវ របស់ថ្នាក់ដឹកនាំខេត្តកែប គឺជាសិទ្ធិនិងសេរីភាពរបស់អ្នកនាំពាក្យ តំណាងអោយ រដ្ឋបាលខេត្តកែបទាំងមូល ។
ដោយឡែក ក្នុងនាមអង្គភាពសារព័ត៌មាន CRT News យើង គឺបានសួរនាំ ជៀសវាងការផ្សាយ ដែលជាប្រភពនៃព័ត៌មាន មិនពិត និងមិនទាន់គ្រប់ជ្រុងជ្រោយ គឺបានន័យថា ប្រកបដោយវិជ្ជាជីវៈសារព័ត៌មាន ។ ប្រកបដោយឆន្ទៈខ្ពស់ ក្នុងការធ្វើព័ត៌មាននិងផ្ដល់ព័ត៌មានជូនដល់ថ្នាក់ដឹកនាំ និងប្រមុខថ្នាក់ដឹកនាំ ដើម្បីជ្រាប ផងដែរ ។
អង្គភាពសារព័ត៌មាន CRT News យើងខ្ញុំ សូមបញ្ជាក់ជូន ទៅ លោក ប៊ុន យោង អភិបាលរងខេត្តកែប និងជាអ្នកនាំពាក្យ រដ្ឋបាលខេត្តកែប មេត្តាវិញថា : ក្រុមហ៊ុន CRT News យើង មានច្បាប់ទម្លាប់ត្រឹមត្រូវ ដោយមានក្រសួងជាច្រើន ទទួលស្គាល់រួមមាន :
១- ក្រសួងពាណិជ្ជកម្ម
២- ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ
៣- ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
៤- ក្រសួងប្រៃសណីយ៍ទូរគមនាគមកម្ពុជា
និង ៥- ក្រសួងព័ត៌មាន
ដូច្នេះ គឺគ្មានហេតុផលអ្វី! ដែលអង្គភាព CRT News យើង ត្រូវផ្ញើរអាជ្ញាប័ណ្ណ ឬកាតសម្គាល់ខ្លួនជូនដល់ លោកអ្នកនាំពាក្យ រដ្ឋបាលខេត្តកែប នោះឡើយ ។ ម៉្យាងវិញទៀត ការសម្ភាសួរនាំពីអង្គភាព CRT News យើង គឺស្របតាម សារព័ត៌មានមានវិជ្ជាជីវៈ ទន្ទឹមហ្នឹង : លោកអ្នកនាំពាក្យ រដ្ឋបាលខេត្តកែប សុីប្រាក់ខែពីរាស្រ្ត និងពី បណ្ដាញសហគ្រាស សារព័ត៌មាន នៅក្នុងស្រុកផងដែរ ។
គឺ ស្ថាប័នសារព័ត៌មានយើង ធ្វើអ្វីស្របតាម ច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ ជាពិសេស ដើរតាមមាគ៌ា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់ សម្ដេច ទាំងទ្វេគឺ តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាព្រឹទ្ធសភា , នឹង យុវជនបន្តវេន គឺ សម្ដេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (អាណត្តិទី៧ នេះ )។
បងប្អូនប្រជាពលរដ្ឋ រួមទាំង បណ្ដាញ សង្គមស៊ីវិល ស្នើសុំយ៉ាងទទូច ដល់ ឯកឧត្តម ឌិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សូមចាត់នាយកដ្ឋានជំនាញពាក់ព័ន្ធ ចុះ ស្រាវជ្រាវស៊ើបអង្កេត ទាំងដកហូតដីដែលជារបស់រដ្ឋទាំងនោះ មកទុកជាសម្បត្តិរបស់រដ្ឋ ក្នុងកាលៈទេសៈណាមួយ ដែលរដ្ឋ ត្រូវការប្រើប្រាស់ សម្រាប់ជាប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ។
បណ្ដាញសារព័ត៌មានផ្សព្វផ្សាយក្នុងស្រុក ជាច្រើនស្ថាប័ន រួមទាំងមជ្ឈដ្ឋានសង្គមស៊ីវិល- អង្គការ-សមាគម ក៏សុំសំណូមពរ កិត្តិនីតិ.កោសល.បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពឆាំងអំពើពុករលួយ (ACU) សូម ឯកឧត្ដម ចាត់មន្ត្រី ជំនាញ ចុះអធិការកិច្ចនិងស៊ើបអង្កេត ពាក់ព័ន្ធទៅនឹង លោកឆាង ឆៃ យកតួនាទីជា អភិបាលស្រុក ដំណាក់ចង្អេីរ ខេត្តកែប ( ប្រសិនបើស៊ើបអង្កេតឃើញការពិតមែននោះ សូម ដកហូតទ្រព្យសម្បត្តិ ដែលពុករលួយនោះ មកទុកជាសម្បត្តិរដ្ឋ ក្នុងការ ដែលរាជរដ្ឋាភិបាល ប្រើប្រាស់ជាប្រយោជន៍របស់ជាតិ )។
ស្ថាប័នព័ត៌មានយើង CRT News យើង និងរង់ចាំការ បកស្រាយបំភ្លឺរបស់ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ នៅរៀងរាល់ម៉ោងគ្រប់ពេលវេលា ។
សូមបញ្ជាក់ថា: ស្ថាប័នអង្គភាព CRT News យើងខ្ញុំ ផ្សាយមិនមានចេតនា ញុះញង់ឬដាក់សម្ពាធដល់អង្គភាពណាមួយឡើយ !។ គឺផ្សាយជូនដល់ថ្នាក់ដឹកនាំ និងប្រមុខថ្នាក់ដឹកនាំ លោកបានជ្រាបតែប៉ុណ្ណោះ ! គឺដើម្បីប្រយោជន៍ជាតិនិងសង្គម ទាំងមូល ៕
សូមអរគុណ។

.jpg)


إرسال تعليق