Top News

តើអាជ្ញាធរជំនាញមានវិធានការលើទំនិញស្ករស និងបារី សង្ស័យមិនអនុឡោម តាមច្បាប់គ្រប់គ្រាន់ ដែលត្រៀមឆ្លងដែនទៅកាន់ប្រទេសវៀតណាម! ? តាមច្រកតំបន់ព្រំដែនសំរោង ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំរោង (៦០៩)




ខេត្តស្វាយរៀង÷ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២៦នេះ មានសេចក្តីរាយការណ៍ដែលអាចជឿទុកចិត្តបានថា: មានទំនិញដែលសង្ស័យថា ជាប្រភេទបារី និងស្កស ត្រៀមឆ្លងដែនទៅកាន់ប្រទេសវៀតណាម តាមច្រកតំបន់ព្រំដែនសំរោង ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំរោង (៦០៩)។

សូមបញ្ជាក់ថា: ទំនិញដែលសង្ស័យជាបារី និងស្កសទាំងនេះត្រូវបានស្តុកទុកនៅក្បែរច្រកព្រំដែន មុននឹងដឹកជញ្ជូនទៅ កាន់ប្រទេសវៀតណាម។

ដោយឡែកប្រភពបានឲ្យដឹងបន្ថែមថា: ឃើញមានមន្ត្រីគយចុះមកកាន់ទីតាំងស្តុកទំនិញទីនេះពីរឬបីដងដែរ តែឃើញស្ងាត់ទៅវិញ ហើយទំនិញនៅបន្តឆ្លងកាត់ទៅប្រទេសវៀតណាម...។

មហាជននិងសង្គមស៊ីវិលទូទៅ ស្នើសុំមានកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចជំនាញ ដើម្បីមានវិធានការយ៉ាងតឹងរឹងស្របតាមច្បាប់ ដើម្បីប្រមូលថវិកាចូលជាតិ ៕

Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media