Top News

ទីតាំងសត្តឃាតដ្ឋាន (កុងសុីកាប់គោ-ក្របី) មួយកន្លែងក្នុងខណ្ឌជ្រោយចង្វារ ផុតច្បាប់ទៅហើយ!


តែនៅដំណើរការដដែល , ពលរដ្ឋស្នើសុំអាជ្ញាធររាជនីភ្នំពេញ និងក្រសួងពាក់ព័ន្ធចុះមានចំណាត់ការម្ចាស់ទីតាំងនេះ !!! ទីតាំងសត្តឃាតដ្ឋាន (កុងសុីកាប់គោ-ក្របី)ខាងលើ ស្ថិតនៅក្នុងភូមិដេីមគរ សង្កាត់- ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

រាជធានីភ្នំពេញ : ទីតាំងសត្តឃាតដ្ឋាន (កុងសុីកាប់គោ-ក្របី) របស់ លោក ហ៊យ ហ៊ាង ដែលមានទីតាំងស្ថិតក្នុងភូមិដេីមគរ សង្កាត់- ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បើទោះបីជា អាជ្ញាធររាជនីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌជ្រោយចង្វារ បានបញ្ឈប់ឱសានវាទឲ្យដំណើរការត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនិងអោយប្ដូររកទីតាំងថ្មី ក៏ដោយ! ក៏សត្តឃាតដ្ឋាន (កុងសុីកាប់គោ-ក្របី) ខាងលើនេះ នៅតែដំណើរការយ៉ាងរលូនបានរហូតដល់សព្វថ្ងៃនេះ ។

យោងតាមអង្គភាពសារព័ត៌មានយើងខ្ញុំ និងក្រុមការងារបានចុះទៅដល់ទីតាំងនោះ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ ឃើញថា ទីតាំងសត្តឃាតដ្ឋាន (កុងសុីកាប់គោ-ក្របី) របស់ លោក ហ៊យ ហ៊ាង ដែលជាម្ចាស់អាជីវកម្មគឺនៅតែដំណើរការយ៉ាងរលូន ។

យោងតាមលិខិតចុះថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់ថា កន្លងមកការគ្រប់គ្រងសត្តឃាតដ្ឋាន (កុងសុីកាប់គោ-ក្របី) ខាងលើនេះ មិនគោរពទៅតាមច្បាប់ទំលាប់ តាមលក្ខណៈបច្ចេកទេស បង្កឲ្យមានក្លិនស្អុយ បង្កការដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ក្នុងការគ្រប់គ្រងកាកសំណល់មិនបានត្រឹមត្រូវ ។

យោងតាមស្មារតីអង្គប្រជុំ នៅមន្ទីរុក្ខប្រមាញ់និងនេសាទ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ត្រូវអនុវត្តបទដ្ឋានបច្ចេកទេស និងអនាម័យ ក្នុងការគ្រប់គ្រងសត្តឃាត អោយបានត្រឹមត្រូវនិងមានអនាម័យ ។ ដោយឡែកអាជ្ញាធរខណ្ឌជ្រោយចង្វារ កន្លងមកក៏ធ្លាប់បានចុះណែនាំ និងធ្វើកំណត់ហេតុជាច្រើនលើកច្រើនសារ ប៉ុន្តែម្ចាស់ទីតាំង អាជីវកម្មសត្តឃាតដ្ឋាន (កុងសុីកាប់គោ-ក្របី) ដែលមាន លោក ហ៊យ ហ៊ាង ខាងលើនេះ មិនមិនបានគោរពតាមនិងការអនុវត្តរបស់អាជ្ញាធរនោះទេ គឺនៅតែបន្តមានក្លិនស្អុយ និងផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដដែល។

យោងតាមលិខិតអនុញ្ញាត បង្កើតសត្តឃាតដ្ឋាន (កុងសុីកាប់គោ-ក្របី) អាជ្ញាប័ណ្ណរបស់ លោកហ៊យ ហ៊ាង សុពលភាពត្រឹមតែ០៥ឆ្នាំ ប៉ុណ្ណោះ !ដោយចាប់ផ្ដើមពី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ និងផុតកំណត់តាំងពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ កន្លងទៅមកម្ល៉េះ !!! ។

សូមជម្រាបជូនថា: មកដល់បច្ចុប្បន្នទីតាំង អាជីវកម្មសត្តឃាតដ្ឋាន (កុងសុីកាប់គោ-ក្របី) ខាងលើដែលមាន លោក ហ៊យ ហ៊ាង ជាម្ចាស់អាជីវកម្ម បានផុតកំណត់ សុពលភាព (សត្តឃាតដ្ឋាន) និងមិនមានច្បាប់ ប្រមូលផ្ដុំសត្វគោក្របី និងផ្សារលក់គោក្របី នោះទេ ។

ទោះបីជាមានការជូនដំណឹង ដ៏មុឺងម៉ាត់ពីសំណាក់ លោក លីម សុភា ជាអភិបាលខណ្ឌជ្រោយចង្វារ និង លោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ ក៏ដោយ! ក៏ម្ចាស់ អាជីវកម្មសត្តឃាតដ្ឋាន (កុងសុីកាប់គោ-ក្របី) ខាងលើនេះនៅតែដំណើរការដដែល ។

បងប្អូនប្រជាពលរដ្ឋ , មជ្ឈដ្ឋានសង្គមស៊ីវិលទូទៅ សូមគោរពស្នើសុំ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមឯកឧត្តមមេត្តាចាត់ វិធានការចំពោះម្ចាស់ទីតាំងអាជីវកម្មសត្តឃាតដ្ឋាន (កុងសុីកាប់គោ-ក្របី) តាមនីតិវិធីច្បាប់ ដោយក្តីអនុគ្រោះ ជៀសវាង មតិសាធារណៈជនលើកឡើង រវាងគំម្លាតរវាងអ្នកមានអំណាចនិងឥទ្ធិពល ឈ្មួញអ្នកមានលុយ និងពលរដ្ឋធម្មតា ដែលគ្មានខ្សែនិងបក្សពួក ។

បណ្ដាញសារព័ត៌មានក្នុងស្រុក រួមទាំងសមាគម អង្គការ សង្គមស៊ីវិលទូទៅ សូមគោរពស្នើសុំ ឯកឧត្តម ឌិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម សូម ឯកឧត្តម ចាត់នាយកដ្ឋានពាក់ព័ន្ធ ចុះអធិការកិច្ច នៅទីតាំង សត្តឃាតដ្ឋាន (កុងសុីកាប់គោ-ក្របី) ខាងលើនេះ ដែលស្ថិតនៅក្នុងភូមិដេីមគរ សង្កាត់- ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយសេចក្តីអនុគ្រោះផង។

ពាក់ព័ន្ធទៅនឹងទីតាំង សត្តឃាតដ្ឋាន (កុងសុីកាប់គោ-ក្របី) ខាងលើនេះ អង្គភាពសារព័ត៌មានយើង បានធ្វើការទាក់ទង សួរនាំ លោក ម៉ៅ ប៊ុនថា ចៅសង្កាត់ជ្រោយចង្វារ ដោយលោកពូ ចៅសង្កាត់ បានបញ្ជាក់ថា ឱ្យខាងសារព័ត៌មានយើងទំនាក់ទំនងទៅ លោកអភិបាលខណ្ឌជ្រោយចង្វារ ។

អង្គភាពសារព័ត៌មានយើងក៏បានទំនាក់ទំនងទៅ លោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វា ប៉ុន្តែទោះបីជា សារព័ត៌មានយើងទំនាក់ទំនងទៅ តាមរយៈលេខទូរស័ព្ទ និង តាមប្រព័ន្ធ តេឡេក្រាម ក្តី ក៏ លោកអភិបាលខណ្ឌ មិនលើកទូរសព្ទ ហើយក៏មិនបានមើលតេឡេក្រាម ដែលយើងបានដាក់ ផ្ញេីរជូនលោកនោះទេ។

អង្គភាពសារព័ត៌មានយើងក៏បានបន្តសួរនាំ លោកប្រធានរដ្ឋបាលខណ្ឌជ្រោយចង្វារ ដោយលោកនាយករដ្ឋបាល ឱ្យសួរលោកអភិបាលខណ្ឌជ្រោយចង្វារដដែល។
អង្គភាពសារព័ត៌មានយើងខ្ញុំ គឺគ្រាន់តែជាព្រាបនាំសារ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីឱ្យថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំជាតិ លោកបានជ្រាបតែប៉ុណ្ណោះ ! មិនមានចេតនាញុះញង់ឬដាក់សម្ពាធដល់បុគ្គលឬអង្គភាពណាមួយនោះឡើយ ។ ជាពិសេសគឺសូមរស់នៅក្រោមដំបូលសន្តិភាព ដែលមានសម្ដេចទាំងទ្វេ គឺ សម្តេច តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាជាតិ , សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានសម្ដេចទាំងទ្វេ គឺប្រទេសជាតិមានសន្តិភាព ទាំងសេដ្ឋកិច្ច និង នយោបាយ ! ប្រជាជននុរាស្ត្រមានសុខសន្តិភាពតរៀងរហូតទៅ!!!។

អង្គភាពសារព័ត៌មានយើងខ្ញុំ និងរង់ចាំការបកស្រាយបំភ្លឺ ពីលោក ហ៊យ ហ៊ាង ម្ចាស់អាជីវកម្មសត្តឃាតដ្ឋាន (កុងសុីកាប់គោ-ក្របី) ដែលមានទីតាំងស្ថិតនៅក្នុង ភូមិដេីមគរ សង្កាត់- ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នេះ គឺនៅរៀងរាល់ម៉ោងធ្វើការ ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន ៕ សូមអរគុណ











Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media