ការបើកអាជីវកម្មរកស៊ីដោយមិនបានបញ្ជាក់អំពីភាពច្បាស់លាស់នៃមុខរបរដោយផ្អែកទៅលើនិតិវិធីច្បាប់ដែលបានកំណត់នៅកម្ពុជា នោះមានន័យថាទីតាំងកំពុងតែប្រព្រឹត្តលួចកេងចំណេញផលប្រយោជន៍របស់ជាតិ ខណៈអាជ្ញាធរមូលដ្ឋានមិនទាន់បានដឹងថាជាទីកន្លែងអ្វីឲ្យពិតប្រាកដនោះ!លើ
ខេត្តតាកែវ :បើយោងតាមប្រភពដែលបានផ្ដល់នូវព័ត៌មានដើម្បីឲ្យមានការស្រាវជ្រាវស៊ើបអង្កេត និងចាត់វិធានការជាបន្ទាន់ផងដែរជុំវិញទីតាំងមួយកន្លែងដែលប្រកបអាជីវកម្មដោយមិនមានភាពច្បាស់លាស់ថាកំពុងតែប្រព្រឹត្តរកសុីមុខរបរអ្វីឲ្យពិតប្រាកដ គឺស្ថិតនៅក្នុងភូមិត្រពាំងលើក ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ដែលបង្កឲ្យមានសាធារណជនលើកឡើងចំៗថា ទីតាំងនេះកំពុងតែប្រព្រឹត្តនូវមុខរបរលួចលាក់ខុសច្បាប់ហើយ។
ទន្ទឹមនឹងនោះអ្នកមួយចំនួនទៀតនៅតែបន្តយកចិត្តទុកដាក់ឃ្លាំមើលថាតើការបើកអាជីវកម្មដូច្នេះតើមានទេនៅកម្ពុជា?ប្រាកដណាស់ទើបតែទីនេះទេដែលមានការបើកដោយលួចលាក់របស់ជនបរទេសអាចជាជនជាតិភាគច្រើន។
ការលើកឡើងពីមាត់មួយទៅមាត់មួយ គឺជាផ្នែកមួយដែលចាំបាច់ត្រូវតែមានការពិនិត្យឲ្យបានដិតដល់ នេះបើយោងតាមពលរដ្ឋមួយចំនួននៅតែបន្តលើកយកអំពីមូលហេតុនៃមុខរបរអាជីវកម្មដែលពួកគេកំពុងតែរកស៊ីដូចគ្នា បែរជាអ្នកខ្លះបង់ពន្ធជូនរដ្ឋត្រឹមត្រូវដើម្បីជួយលើកស្ទួយដល់សេដ្ឋកិច្ចជាតិ ផ្ទុយមកវិញបែរជាទីតាំងនេះមិនមានច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវពិតប្រាកដ។
នៅក្នុងលក្ខខណ្ឌនេះពលរដ្ឋមួយចំនួនទៀតក៏បានប្រៀបធៀបទៅនឹងថាមុខរបរនេះត្រូវបានលើកស្លាកយីហោធំៗគឺជាមុខរបរពិតប្រាកដ ផ្ទុយមកវិញទីតាំងដែលស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះបែរជានាំគ្នាប្រព្រឹត្តបង្កើតមុខរបរដែលផ្ទុយពីច្បាប់បានកំណត់នោះ ហើយចាត់ទុកច្បាប់នៃប្រទេសកម្ពុជាជាអ្វីដែរ ហើយអាជ្ញាធរ និងមន្ត្រីជំនាញមានសមត្ថកិច្ចកំពុងតែធ្វើអ្វីដែរដែលទីតាំងនេះអាចនឹងមានអ្វីមិនប្រក្រតីនោះ?
លោក ស្រី សំបូរ ជាមេឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ មិនត្រូវបានផ្ដល់បទសម្ភាសន៍ណានោះឡើយ ដោយទូរសព្ទរបស់លោកត្រូវបានបិទខណៈដែលការទំនាក់ទំនងទៅលោកមិនចូល។
ចំណែកលោក សាយ វណ្ណៈ អភិបាលស្រុកបាទី ដែលទើបតែមកកាន់តួនាទីថ្មីក្តៅៗមិនបានប៉ុន្មានខែផងក៏បានធ្វើការឆ្លើយតបយ៉ាងរហ័ស បើទោះបីលោកជាប់រវល់ប្រជុំយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ត្រឡប់ច្បាស់ៗថា លោកនឹងឲ្យក្រុមការងាររបស់លោកទៅពិនិត្យមើលឱ្យបានច្បាស់លាស់សិន ដោយសារលោកជាប់កម្មវិធី។
នេះគឺជាដំណឹងមួយដើម្បីជម្រាបជូនដល់អាជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានខណៈដែលសាធារណៈជនក៏ដូចជាអង្គការសង្គមស៊ីវិលនៅបន្តរង់ចាំមើលអំពីចំណាត់ការរបស់រដ្ឋបាលស្រុកបាទី ខេត្តតាកែវ ក្រោមការគ្រប់គ្រងដឹកនាំថ្មីរបស់លោក សាយ វណ្ណៈ ដើម្បីឲ្យដឹងអំពីលទ្ធផល និងភាពស្មើគ្នាចំពោះមុខច្បាប់រាល់មុខរបររកស៊ីដូចគ្នា តែបើជាធ្វើផ្ទុយគ្នា ជាក់ស្ដែងដូចជាទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រភូមិត្រពាំងលើក ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ។
ជុំវិញការលើកឡើងខាងលើនេះអង្គភាពសារព័ត៌មានរបស់យើងនឹងធ្វើការទទួលយកព័ត៌មានបន្ថែមបន្តទៀតជុំវិញភាគីពាក់ព័ន្ធទាំងអស់ដើម្បីធ្វើការចេញផ្សាយនៅពេលបន្ទាប់ សូមអរគុណ។
អត្ថបទដោយ :ព្រះឥន្ទ្រ








Post a Comment