Top News

ការដ្ឋានកំពុង ចាក់ដីលយជ្រៅទៅក្នុងទន្ល មេគង្គនិងសាងសង់សំណងបណ្តេីរៗ កំពុងបង្អួតភ្នែកមហាជន ពីសំណាក់អ្នកមានលុយ សង្ស័យមិនមានច្បាប់គ្រប់គ្រាន់ , មជ្ឈដ្ឋានសង្គមស៊ីវិល ស្នើសុំ ឯកឧត្តម ឃួង ស្រេង សូមចាត់មន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ ! ស្ថិតក្នុងភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ


ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ

រាជធានីភ្នំពេញ÷ ពិតជាមិនធម្មតាមែន ! ខណៈពេលតម្លៃ អចលនវត្ថុ កំពុងតែឡើងថ្លៃ ក្រោមការរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ របស់ សម្តេចប្រមុខរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេច មហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាអាណត្តិទី៧នេះ !!!។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលលោកបានកាន់តំណែងជាអភិបាលក្រុងភ្នំពេញ ២អណត្តិកន្លមកនេះ ! គឺលោកធ្វើអោយរាជធានីភ្នំពេញ មានការអភិវឌ្ឍន៍ គ្រប់ទីកន្លែង
រួមទាំងការបណ្តាក់ទុន្នពីបណ្តាប្រទេសនានា នៅលេីសកលលោកក៏បានមករកសុីយ៉ាងច្រេីនកុះករ និងកក់ក្តៅបំផុតផងដែរ
ពីបណ្តាឈ្មួញរកស៊ីជាជនបរទេស ជាពិសេសគឺវិស័យ អចលនទ្រព្យនេះផងដែរ !។

ជាក់ស្តែង! ចំពោះទីតាំង ការដ្ឋានមួយកន្លែង ដែលស្ថិតក្នុងភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងមានការចាក់ដី រំលោភចូលទៅក្នុងទន្លេមេគង្គ យ៉ាងជ្រៅ ដែលមហា រួមសង្គមស៊ីវិលមួយចំនួន ហាក់សម្តែង និងស្ញប់ស្ញែងទៅដល់ម្ចាស់ការដ្ឋានមួយនេះថា : មិនដឹងជាខ្សែ ឬ អ្នកមានបុណ្យសក្តិខាងណាទេ? ទេីបអាចសាងសង់ និងចាក់រំលោភចូលទន្លេយ៉ាងជ្រៅយ៉ាងដូច្នេះបាន!? ប្រសិនបើរាស្ត្រសាមញ្ញវិញ គ្រាន់តែចាក់ចូលផ្ទៃនៃទន្លេ ៤ឬ៥ ម៉ែត្រ គីនិងត្រូវវាយកម្ទេចចោលឬ កាយចេញវិញហើយ! ឬ អាចប្រឈមទៅនឹងទោសទណ្ឌទៀត ក៏ថាបាន!!!។

សូមបញ្ជាក់ថា : សំណង់ការដ្ឋានដ៏ធំ ខ្នាតយក្ស មួយនេះ គឺស្ថិតនៅ ស្ថិតក្នុងភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពាក់ព័ន្ធទៅនឹងសំណង់ការដ្ឋានដ៏ធំ ខ្នាតយក្ស មួយនេះស្ថិតក្នុងភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នេះ បណ្តាញសារព័ត៌មានយើងបានធ្វើការសម្ភាសន៍ តាមទូរស័ព្ទជាមួយ លោក សំ សុធារី ចៅសង្កាត់ព្រែកឯង ដោយលោកបានប្រាប់វិញថា : ទីតាំងដីខាងលើនោះ គេមានប្លង់កម្មសិទ្ធិរបស់គេ សំណង់ភូមិគ្រឹះគេឆ្លងដល់ខណ្ឌ , សាលាររាជធានីភ្នំពេញ និងក្រសួងជាដើម ។ល។ តែលោកមិនអាចឆ្លើយប្រាប់ថា : ការចាក់ដីរំលោភលោកចំណីទន្លេរនោះទេ !សូមសាកសួរជំនាញបន្ថែម បន្ទាប់មកបិតទូរស័ព្ទតែម្តង!!! ។

សារព័ត៌មានយើងខ្ញុំ ក៏បានធ្វើការទំនាក់ទំនងជាមួយ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ ។
សូមបញ្ជាក់ថា : លោក ម៉ូវ ម៉ានិត ទេីបតែមកកាន់តំណែង ជាអភិបាលខណ្ឌច្បារអំពៅ នេះបាន ប៉ុន្មានខែប៉ុណ្ណោះ! បន្ទាប់ពី លោកម៉ូវ ម៉ានិត ប្តូរចេញពីខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ដោយឡែក លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៏ថា : ការសាងសង់ជាប់ និងទន្លេនោះលោកមិនទាន់ច្បាស់នោះទេ! ចាំលោកសួរទៅសង្កាត់សិន...។ ការឆ្លើយតបដាក់គ្នា រវាងសាលាខណ្ឌច្បារអំពៅ និង ចៅសង្កាត់ ព្រែកឯង ធ្វើអោយបណ្ដាញសារព័ត៌មាន ក៏ដូចជា មជ្ឈដ្ឋានសង្គមស៊ីវិលនានា ដាក់មន្ទិលសង្ស័យថា : ប្រហែលម្ចាស់ទីតាំងខាងលេីនេះ មានអំណាចឬ ឥទ្ធិពលអ្វីម្យ៉ាងហើយ មេីលទៅ...!?

យោងតាមមាត្រា ៨ នៃអនុក្រឹត្យលេខ៩៨ អនក្រ.បក ស្តីពីការគ្រប់គ្រងអាងទន្លេ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ដោយ សម្តេចតេជោ ហ៊ុន សែន (អតីត)នាយករដ្ឋមន្រី្ត បានចែងកំណត់ដីចំណីមាត់ច្រាំង និងឆ្នេរនៃតំបន់អាងទន្លេត្រូវកំណត់ចម្ងាយដូចតទៅ ៖
- ឆ្នេរនិងពាមសមុទ្រ ចម្ងាយ១០០(មួយរយ)ម៉ែត្រគិតពីមាត់ឆ្នេរនិងមាត់ពាម(ពេលទឹកជោរអតិបរមា)
- ទន្លេចម្ងាយ៥០(ហាសិប)ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ
- ស្ទឹងចម្ងាយ៣០ (សាមសិប)ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង
- ព្រែកចម្ងាយ២០(ម្ភៃ) ម៉ែត្រ គិតពីមាត់ច្រាំងព្រែក
- អូរចម្ងាយ១០(ដប់)ម៉ែត្រ គិតពីមាត់ច្រាំងអូរ
- ប្រឡាយមេចម្ងាយ១០(ដប់)ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
- ប្រឡាយរងចម្ងាយ៥(ប្រាំ)ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
- ប្រឡាយស្រោចស្រពចម្ងាយ៣(បី)ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
- អាងទឹកចម្ងាយ១០០ (មួយរយ)ម៉ែត្រគិតពីក្រិតកម្ពស់ទឹកអតិបរមាដែលបាន តម្កល់នៅក្នុងអាងទឹក
- បឹងបួចម្ងាយ៥០ (ហាសិប)ម៉ែត្រគិតពីក្រិតកម្ពស់ទឹកអតិបរមាដែលបាន
- ទំនប់អាងទឹកតម្កល់នៅក្នុងអាងទឹកចម្ងាយ២០(ម្ភៃ)ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹកដែល មានកម្ពស់តិចជាង៤(បួន) ម៉ែត្រ។ ចម្ងាយ១០០ (មួយរយ)ម៉ែត្រ គិតពី ជើងទេរផ្នែកខាងក្រោមទំនប់អាងទឹកដែលមានកម្ពស់ពី៤(បួន)ម៉ែត្រ ទៅ៨(ប្រាំបី) ម៉ែត្រ។

តើសំណង់ភូមិគ្រឹះ និងការចាក់ដីរំលោភចំណីទន្លេ ចំណុចអ្នកតាពាម ក្នុងភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នោះ តើពិតជាបានរំលោភយកដីចំណីទន្លេមេគង្គក្រោមដែរឬទេ ? ខណៈដែលក្រុមអ្នកសារព័ត៌មានយើងបានចុះទៅផ្តឹតរូបភាពជាក់ស្តែងនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះឃើញថា : ការចាក់ដីរំលោភយកចំណីទន្លេគឺពិតជាមានមែន (តាម Google Map)

ដោយឡែកសំណង់ដែលកំពុងសាងសង់នោះគឺនៅខាងក្រៅរបងមិនមានបិតប្រកាសពីលិខិតអនុញ្ញាតឱ្យសាងសង់នោះទេ !!! ។

មជ្ឈដ្ឋានសង្គមស៊ីវិល សូមសំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូម ឯកឧត្ដម ចាត់មន្ត្រីជំនាញពាក់ពន្ធ័ ចុះអធិការកិច្ចផងទាន ! កុំអោយមតិមួយចំនួន លើកឡើងថា : គម្លាតរវាងអ្នកមានអំណាច, បុណ្យសក្តិ , មន្ត្រីរាជការ និងអ្នកទឹកលុយ គឺ ខុសពីប្រជាពលរដ្ឋធម្មតា បេីសិនជាហ៊ានចាក់ រំលោភបំពានចូលទន្លេយ៉ាងជ្រៅដូច្នេះ! បេីមិនវាយកម្ទេចចោលក៏ជាប់គុកដែរទានម្ចាស់!!!។

បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានសង្គមស៊ីវិល សូមគោរពស្នេីសុំ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម សូមមេត្តាចាត់មន្ត្រីក្រោមឱវាទ មានប្រធាននាយកដ្ឋាន ពាក់ព័ន្ធ ចុះអធិការកិច្ចដោយក្តីគោរព! ។

បណ្តាញអ្នកសារព័ត៌មានក្នុងស្រុក ជាច្រើនស្ថាប័ន រួមនឹងសង្គមសុីវិល សូមគោរព ស្នេីស ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ សូម ឯកឧត្ដមមេត្តាចាត់មន្ត្រីក្រោមឱវាទ មានប្រធាននាយកដ្ឋាន ពាក់ព័ន្ធ ចុះអធិការកិច្ចដោយក្តីគោរព ផងទាន! ។

អង្គភាពសារព័ត៌មានយើងខ្ញុំ គឺគ្រាន់តែជាព្រាបនាំសារ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីឱ្យថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំជាតិ លោកបានជ្រាបតែប៉ុណ្ណោះ ! មិនមានចេតនាញុះញង់ឬដាក់សម្ពាធដល់បុគ្គលឬអង្គភាពណាមួយនោះឡើយ ។ អង្គភាពសារព័ត៌មានយើងខ្ញុំ និងរង់ចាំការបកស្រាយបំភ្លឺ រៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្ដីពីរបបសារព័ត៌មាន ៕ សូមអរគុណ

Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media