រាជធានីភ្នំពេញ : យោងតាមបណ្តាញផ្សព្វផ្សាយសារព័ត៌មាន ជាច្រើនស្ថាប័ន អោយដឹងថា : ទីតាំង ល្បែងស៊ីសងកំពុងបើកដំណើរការយ៉ាងរលូន ដែលមាន យីហោ : (ភ្លឹបបាល់ទះផ្សារដេប៉ូ) ដែលគេស្គាល់ ថា : ជារបស់លោក (ឧកញ៉ាម្នាក់ ) ដែលជាអ្នកមានឥទ្ធិពល ០១នាក់ និងជាសំបុកល្បែងស៊ីសងខុសច្បាប់ ជាច្រើនគ្រប់ប្រភេទ ស្ថិតនៅផ្លូវ ២១៥ ក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ គ្មានអាជ្ញាធរ មានសមត្ថកិច្ច ចុះបង្ក្រាបឡើយ។
តាមប្រភពព័ត៌មានបានអោយដឹង ក៏អោយដឹងថា : ទីតាំងខាងលើនេះមានល្បែងស៊ីសងជាច្រើនប្រភេទ កំពុងបើកដំណើរការយ៉ាង រលូន ដោយ ជ្រកក្រោមស្លាកយីហោ (ក្លិបបាល់ទះផ្សារដេប៉ូ ) ដែលគេស្គាល់ថាជារបស់ឧកញ៉ា ០១នាក់ ។
ទីតាំងនេះគឺស្ថិតនៅខាងកើតផ្លូវលេខ ២១៥ ស្ថិតក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ដែលបានបេីកដំណេីរការលេងយូណាស់មកហេីយ ! ប៉ុន្តែគេមិនដែលឃើញអាជ្ញាធរ មានសមត្ថកិច្ចចុះបង្ក្រាបម្ដងណាឡើយ ។ យ៉ាងនេះដែរ បានធ្វេីអោយប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង
ពីសុវត្ថិភាព របស់ពួកគាត់ ។ ខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នា ចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃ បែរជាអាជ្ញាធរ ក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការនោះឡេីយ ។ បងប្អូនប្រជាពលរដ្ឋដាក់ការសង្ស័យថា : ប្រហែលអាជ្ញាធរខណ្ឌ៧មករា នាំឲ្យប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ប្រហែលជាទទួលបាន លាភសក្ការៈណាមួយហើយ ទើបអាជ្ញាធរហ៊ាន បើក ភ្លើងខៀវ ឲ្យម្ចាស់ទីតាំងបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូច្នេះ!?។
សូមរំលឹកថា : រាជរដ្ឋាភិបាលកម្ពុជា, ជាពិសេសក្រសួង មហាផ្ទៃ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជា មិនអនុញ្ញាតដាច់ខាតចំពោះបញ្ហាល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ! ជាពិសេសេបោសសម្អាតបទល្មើស : ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ឱ្យអស់នៅចុងខែមីនា ២០២៦ ឆ្នាំ២០២៦នេះ និងឱ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទដូចជា: ជល់មាន់ អនឡាញ , ប៊ៀរ , អាប៉ោង ,កន្ទុយលេខ (ឆ្នោតយួន), ល្បែងភ្នាល់ឆ្នោតឡូតូ និងល្បែងស៊ីសងខុសច្បាប់ ជាច្រើនផងដែរ !!!។
បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ ៧ មករា សុំសំណូមពរ លោក ថេង សុថុល អធិការខណ្ឌ ៧មករា និង លោក ជុន ប៊ុននាង អធិការអធិការខណ្ឌ ៧មករា សូមចាត់មន្ត្រីជំនាញចុះ កាត់វិធានការចំពោះទីតាំងខាងលើនេះផង ! តាមអនុសាសន៍របស់ថ្នាក់ដឹកនាំ គឺភូមិ-សង្កាត់មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្តតាម !!!។
អង្គភាពសារព័ត៌មានយើងខ្ញុំ គឺជាកញ្ចក់ឆ្លុះបញ្ចាំង និងជាព្រាបនាំសារ ពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជូនដល់ថ្នាក់ដឹកនាំ និងរង់ចាំការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ ៕ សូមអរគុណ



Post a Comment