Top News

សូមធ្វើសេចក្តីរាយការណ៍ ជូនថ្នាក់ដឹកនាំខេត្តកណ្ដាល និងក្រសួងពាក់ព័ន្ធ មេត្តាជ្រាប : ទីតាំងលុបចាក់ដីចូលទន្លេ ពីសំណាក់អ្នកមានលុយ ដែលទីតាំងដែលស្ថិតនៅ ភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ សូមក្រសួងនិងមន្ទីរពាក់ព័ន្ធខេត្តកណ្តាល ចុះអធិការកិច្ច ដោយក្តីអនុគ្រោះផងទាន !!! (វគ្គទី១)



ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ


ខេត្តកណ្តាល÷ សំណង់រឹងមាំ មួយកន្លែង កំពុងបុកគ្រឹះសាងសង់យ៉ាងរឹងមាំ រំលោភចូលផ្ទៃទន្ល ដែលជាកម្មសិទ្ធិរបស់រដ្ឋ។ 

ខណៈដែលមជ្ឈដ្ឋាន សង្គមស៊ីវិលទូទៅកោតស្ញប់ស្ញែង យ៉ាងខ្លាំង ចំពោះម្ចាស់ទីតាំងខាងលើ ដែលអាចសាងសង់ យ៉ាងនេះបានយ៉ាងរលូនដូចច្នោះ ! ហើយក៏ចោទជាសំណួរសួរថា : ចុះប្រសិនបើប្រជាពលរដ្ឋសាមញ្ញធម្មតា តេីអាចសាងសង់សំណង់ចូលផ្ទៃទន្លេដែលជាសម្បត្តិរបស់រដ្ឋ បែបនេះបានដែរឬទេ ?។


សូមបញ្ជាក់ថា : ស្ថិតនៅ ភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ពាក់ព័ន្ធករណី ខាងលើនេះផងដែរ សូមស្នើសុំ លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សូមចាត់មន្រ្តីស្រុក ចុះពិនិត្យដោយក្តីអនុគ្រោះ។


បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានសង្គមស៊ីវិលទូទៅ ជាពិសេសបណ្ដាញសារព័ត៌មាន 

សូមគោរពស្នេីសុំ ក៏ដូចជាធ្វើសេចក្តីរាយការណ៍ជូន ឯកឧត្តម គួច ចំរើន អភិបាលខេត្ដកណ្ដាល សូមមេត្តាចាត់ជំនាញពាក់ព័ន្ធចុះធធិការកិច្ច ដោយក្តីអនុគ្រោះផងទាន !។ កុំឱ្យបងប្អូនប្រជាពលរដ្ឋលើកឡើងថា : អ្នកមានលុយនិងខ្សែរយៈគ្រាក់ៗ អាចសាងសង់ រំលោភចូលផ្ទៃនៃទន្លេបាន រីឯអត់ខ្សែបក្សពួកវិញ មិនអាចសាងសង់រំលោភចូលផ្ទៃទន្លេបាននោះទេ ។តែប្រសិនជាហ៊ានសង់ចូលផ្ទៃទន្លេដែលជាសម្បត្តិរបស់រដ្ឋនោះ ! ច្បាស់ណាស់ថា : ណ្ណឹងប្រឈមទៅនឹងផ្លូវច្បាប់ជាក់ជាមិនខានឡើយ!!! ។


សង្គមស៊ីវិលទូទៅ ជាពិសេសបណ្ដាញសារព័ត៌មានក្នុងស្រុក សូមស្នើសុំ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម សូមចាត់ជំនាញពាក់ព័ន្ធ ចុះពិនិត្យនិងអធិការកិច្ចដោយសេចក្តីអនុគ្រោះផង។


យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។


យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច ។


យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។


ពាក់ព័ន្ធទៅនឹងករណី ចាក់ខ្សាច់លុបដីចូលទន្លេ ស្ថិតនៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខាងលើនេះផងដែរ អង្គភាពសារព័ត៌មានយើងខ្ញុំ បានធ្វើការទំនាក់ទំនងសួរនាំ ក៏ដូចជាកិច្ចសម្ភាសន៍ លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុក ខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយលោកអភិបាលស្រុក បានប្រាប់យើងវិញថា : និងចាត់មន្ត្រីឲ្យចុះទៅពិនិត្យមើល! ។


អង្គភាពសារព័ត៌មានយើងខ្ញុំ គឺគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ឬគ្រាន់តែជាព្រាបនាំសារ ពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជូនដល់ថ្នាក់ដឹកនាំតែប៉ុណ្ណោះ ! មិនមានចេតនាញុះញង់ឬដាក់សម្ពាធដល់បុគ្គលឬអង្គភាពណាមួយឡើយ !!! ។ អង្គភាពសារព័ត៌មានយើងខ្ញុំនឹងរង់ចាំការបំភ្លឺបកស្រាយ ពីគ្រប់ភាគីពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្ដីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ៕ សូមអរគុណ 


ទំនាក់ទំនងការផ្សាយពាណិជ្ជកម្ម : តាមរយៈលេខទូរសព្ទ 012 676 287 /  017 240 250 សូមអរគុណ

Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media