Top News

បើមិនទប់ស្កាត់នោះទេ ដំបៅនឹងរីករាលដាលកើតចេញជាមហារីកហើយ! ការដឹកជញ្ជូនទំនិញ និងការចេញចូលឬជនជាតិវៀតណាមឆ្លងដែនទាំងខុសច្បាប់កណ្ដាលយប់អាធ្រាតវាបានធ្វើឲ្យប៉ះពាល់ដល់និតិវិធីអនុវត្តច្បាប់ដែលបានកំណត់ក៏ដូចជាសន្តិសុខជាតិ សូមថ្នាក់ដឹកនាំជាតិមេត្តាចាត់កម្លាំងមន្ត្រីចុះអធិការកិច្ចដោយការគោរព..!(វគ្គ១):

 


បើមិនទប់ស្កាត់នោះទេ ដំបៅនឹងរីករាលដាលកើតចេញជាមហារីកហើយ! ការដឹកជញ្ជូនទំនិញ និងការចេញចូលឬជនជាតិវៀតណាមឆ្លងដែនទាំងខុសច្បាប់កណ្ដាលយប់អាធ្រាតវាបានធ្វើឲ្យប៉ះពាល់ដល់និតិវិធីអនុវត្តច្បាប់ដែលបានកំណត់ក៏ដូចជាសន្តិសុខជាតិ  សូមថ្នាក់ដឹកនាំជាតិមេត្តាចាត់កម្លាំងមន្ត្រីចុះអធិការកិច្ចដោយការគោរព..!(វគ្គ១):


ខេត្តតាកែវ : បើយោងតាមប្រភពព័ត៌មានច្បាស់ការដែលបានផ្ដល់ជូនមកកាលពីរាត្រីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ច្បាស់ថា មានរថយន្តមួយចំនួនដែលធ្វើដំណើរចេញចូលតាមទាំងកណ្ដាលអាធ្រាត្រទៅហើយនិងមកជាប្រចាំកន្លងមកក៏ព្រោះតែមន្ត្រីនគរបាលអន្តោប្រវេសន៍ និងមន្ត្រីគយ នៃច្រកទ្វារអន្តរជាតិភ្នំដិន កម្ពុជា-វៀតណាម មិនបានបំពេញកាតព្វកិច្ច និងតួនាទីឲ្យបានត្រឹមត្រូវដែលឈានទៅដល់ការដឹកទំនិញចេញចូលពីវៀតណាមមកកម្ពុជាទាំងយប់ ជាពិសេសមានជនជាតិវៀតណាមមួយចំនួនដែលចេញចូលយ៉ាងអាណាធិបតេយ្យ។

ការបង្កឲ្យមានទិដ្ឋភាពទាំងនេះក៏ព្រោះតែអាចនឹងមានផលប្រយោជន៍ផ្ទាល់ខ្លួនរបស់មន្ត្រីទាំងអស់នេះដែលឈានទៅដល់ការមិនគោរពនូវគោលការណ៍ក៏ដូចជាច្បាប់ដែលបានកំណត់របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធមានដូចជា គោលការណ៍អនុវត្តរបស់នគរបាលព្រំដែនគោកនៃក្រសួងមហាផ្ទៃ និងស្ថាប័ននៃនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ហើយប្រភពមួយចំនួនក៏នៅតែបន្ត។ធ្វើការរិះគន់ផងដែរថាបើមិនមានការបើកដៃឲ្យឈ្មួញគឺជាជនជាតិវៀតណាមមួយចំនួនទាំងនោះដែលចេញចូលទៅហើយនិងមកក៏ពួកគេមិនហ៊ានធ្វើដំណើរដឹកជញ្ជូនបានដោយសេរីនោះដែរ។
ដោយឡែកការលើកឡើងនៅទិដ្ឋភាពបន្ថែមទៀតក្នុងការដឹកជញ្ជូនរបស់ក្រុមឈ្មួញដែលនាំយកទំនិញសពសារពើដោយនាំចេញពីប្រទេសវៀតណាមចូលមកលក់នៅកម្ពុជាដែលធ្វើឱ្យមានតម្លៃទីផ្សារនៃកសិទ្ធផលកម្ពុជាធ្លាក់ចុះមួយកំរិតផងដែរក៏ជាហេតុបណ្ដាលឲ្យមានអតិផរណាលើទីផ្សារក្នុងតម្លៃប្រែប្រួលនៅកម្ពុជា។

សម្រាប់ប្រជាពលរដ្ឋដែលទិញទំនិញទាំងអស់នោះយកទៅប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ហើយការដឹកជញ្ជូនមួយចំនួនទៀតសោតដោយដឹកចេញពីឃ្លាំងជាច្រើននៅក្បែរ ច្រកទ្វារអន្តរជាតិភ្នំដិន កម្ពុជា-វៀតណាម ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិផ្សារ ឃុំភ្នំឌិន ស្រុកគីរីវង់ ខេត្តតាកែវ ដែលគេចាត់ទុកថាជាកម្មសិទ្ធិទីតាំងរបស់ជនជាតិវៀតណាមឬក៏វៀតណាមដែលមានសញ្ជាតិខ្មែរដាក់ទំនិញនាំវៀតណាមមកស្តុក រួចបន្តចែកចាយដាក់ដោយរថយន្តប្រភេទ សាំយ៉ុង និងប្រភេទរថយន្តធំៗដែលអាចដឹកលើសទម្ងន់សំពីងសំពោងទាំងកណ្ដាលយប់អាធ្រាត្រនៅលើផ្លូវសាធារណៈតាមបណ្ដោយផ្លូវជាតិលេខ២ ចំណុចក្បែរព្រំដែនកម្ពុជាវៀតណាមឆ្ពោះទៅរាជធានីភ្នំពេញ ដែលបង្កឲ្យផ្លូវរងការខូចខាតក្នុងពេលណាមួយប្រសិនបើរថយន្តទាំងអស់នោះមិនត្រូវបានមានវិធានការអនុវត្តឱ្យបានត្រឹមរឹងពីអាជ្ញាធរមានសមត្ថកិច្ចនៃកម្លាំងចរាចរណ៍ផ្លូវគោក។

តែយ៉ាងណាក៏ដោយជុំវិញការលើកឡើងទាំងអស់នេះយើងនៅមិនទាន់អាចធ្វើការទំនាក់ទំនងទៅប្រធានគ្រប់គ្រងនៃនាយកដ្ឋានអន្តោប្រវេសន៍ និងមេគយប្រចាំនៅទីតាំងច្រកទ្វារអន្តរជាតិភ្នំដិន កម្ពុជា-វៀតណាម។

សម្រាប់សាធារណៈជនទូទៅក៏ដូចជាអង្គការសង្គមស៊ីវិលនៅរង់ចាំមើលវិធានការក៏ដូចជាចំណាត់ការរបស់ថ្នាក់ដឹកនាំដែលមានដែនសមត្ថកិច្ចក្នុងខេត្តតាកែវ ព្រមទាំងនាយកដ្ឋានពាក់ព័ន្ធនៃស្ថាប័នជាតិ។

អង្គភាពសារព័ត៌មានរបស់យើងរង់ចាំទទួលព័ត៌មានពីបណ្ដាប្រភពពាក់ព័ន្ធជាបន្តទៀតគ្រប់ពេលវេលាក្នុងម៉ោងធ្វើការ ដើម្បីធ្វើការចេញផ្សាយផងដែរ សូមអរគុណ..!







Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media