ខេត្តកំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោយពីបានទទួលនូវព័ត៏មានពីក្រុមការងារក្នុងមូលដ្ឋានស្រុកសំរោងទង អំពីស្ថានភាពប្រជាពលរដ្ឋចំនួន០២គ្រួសារកំពុងខ្វះខាត ជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងស្មារតីមនស្សធម៏ ដោយក្តីអាណិតអាសូរ កាលពីវេលាម៉ោង១៤.០០នាទីរសៀល នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានចាត់ឲ្យលោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង ជាតំណាង ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមយ៉ាងសកម្មពីក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ ព្រមទាំងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត បន្តអញ្ជើញចុះសួរសុខទុក្ខ និងយកនូវថវិកា ព្រមទាំងសម្ភារ:គ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ទៅប្រគល់ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ជួបការលំបាក ចំនួន២គ្រួសារ បច្ចុប្បន្នកំពុងរស់នៅក្នុងភូមិព្រៃទួល ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។



Post a Comment