ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ
ខេត្តកំពត ÷ យោងតាមប្រភព ពីបងប្អូនប្រជាពលរដ្ឋ បានប្ដឹងមកអង្គភាពសារពត៌មានយើងថា : អ្នកតំណាងក្រុមហ៊ុន បានជីកព្រំដី ចូលដីរបស់ពួកគាត់ ដោយបានធ្វើព្រំដីចូលមាត់បឹងរបស់រដ្ឋ ។
ទីតាំងខាងលេីនេះស្ថិតក្នុង ភូមិត្រពាំងជ្រៃ ឃុំឈូក ស្រុកឈូក ខេត្តកំពត ។
ពាក់ព័ន្ធករណីខាងលើនេះដែរ អង្គភាពសារព័ត៌មាន CRT News យើងបានធ្វើការទំនាក់ទំនង ទៅ លោក សៅ មឿន អភិបាលស្រុក ឈូក តាមប្រព័ន្ធតេឡេក្រាម ដោយលោកអភិបាលបានតបវិញថា : (ករណីនេះ ចាំឲ្យមេឃុំពិនិត្យមើលសិន)។
ពត៌មានបន្ថែម អង្គភាព CRT News យើងនឹងធ្វើការផ្សាយជូនជាបន្តទៀតនៅវគ្គក្រោយ ៕


.jpg)


Post a Comment