Top News

រោងចក្រកាត់ដេរមួយកន្លែងនៅស្រុកឈូក សាងសង់រំលោភដីចំណីជម្រកព្រៃឈើ ម្ចាស់ដីកំពុង រត់ការយកប្លង់! ស្ថិតនៅ ភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក


( ខេត្តកំពត )÷ រោងចក្រកាត់ដេរសំលៀកបំពាក់មួយកន្លែងដែលស្ថិតនៅ ភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត បានសាងសង់ រោងចក្រ រំលោភដីដែលជាជម្រក ព្រៃឈើ  ជួលឲ្យជនជាតិចិន ធ្វើអាជីវកម្ម ។  


ប្រភពប្រជាពលរដ្ឋ បានប្រាប់ថា : ដីនេះកាលពីមុនជាដីជម្រកព្រៃឈើ ពេលនេះម្ចាស់ដី កំពុងតែរត់ការ ស្បាត់ស្វែង ធ្វើប្លង់ ដើម្បី ធ្វើយ៉ាងណាឲ្យស្រប់ច្បាប់ ស្របនៅពេលនេះគឺ មិនទាន់មានប្លង់ត្រឹមត្រូវនៅឡើយទេ ។  


ទាក់ទិនរឿងនេះ បណ្តាញអង្គភាពព័ត៌មានយើង នៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៦នេះ បានទំនាកទំនង់ទៅ លោក  សៅមឿន អភិបាលស្រុក ឈូក បានប្រាប់អង្គភាព  យើងថា : លោក កំពុងនៅសន្និបាតនៅសាលាខេត្តកំពត។


ខណៈលោកនាយករដ្ឋបាលព្រៃឈើស្រុកឈូក លោកបានប្រាប់យើងវិញថា : លោកមិនអាចប្រាប់បានទេ!។


រឿងនេះបានស្តែងឲ្យឃើញថា : គឺជាការឃុបឃិតគ្នា ច្បាស់ណាស់របស់ អាជ្ញាធរ ដែលបានបណ្ដោយឲ្យម្ចាស់ដី រំលោភយកដី សាធារណះ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន បែបនេះ ។ 


សូមបញ្ជាក់ថា : ក្រោយពីឯកឧត្ដម ម៉ៅធនិន បានមកកាន់តំណែង ជាអភិបាលខេត្តកំពត លោកមិនអនុញ្ញាតិឲ្យ បុគ្គលរូបណា រំលោភបំពានយកសម្បត្តិសាធារណះ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឡើយ !។ 


រឿងនេះ មានតែស្នើរ ទៅ លោក ព្រាប សផាត ប្រធានមន្ទីរសោរិយោដី ខេត្តកំពត ព្រមទាំងអភិបាលខេត្តកំពត ឯកឧត្ដម ម៉ៅធនិន សូមមេត្តា ចុះត្រួតពិនិត្យមើលផងទាន រឺ ក៍ទុកឲ្យ បុគ្គលខុបឃិត គ្នាជាមួយ អាជ្ញាធរ ចេញធ្វើប្លង់កម្មសិទ្ធិ ដីសាធារណះ បានរឺ យ៉ាងណា !៕

Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media