Top News

រោងចក្រស្លថ្នាំផលិតបារី ឈ្មោះ #សានហ៊ី _ ឃីង ឌាន_ឯ.ក SANE- kiNG DIANCO- LTD មួយកន្លែង ធ្វើឲ្យប៉ះពាល់ក្លិន ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ និងក្មេងៗសិស្សសាលា ដែលរស់ក្បែរខាងទាំងនោះ! សូមថ្នាក់ដឹកនាំ ចាត់មន្ត្រីជំនាញចុះពិនិត្យផងទាន! ស្ថិតនៅ ផ្លូវលំ ភូមិត្រឹប សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ !


ចេញផ្សាយនៅថ្ងៃ 07 ខែធ្នូ ឆ្នាំ 2025នេះ


រាជធានីភ្នំពេញ/ ខណ្ឌកំបូល÷ ដោយសារមានក្លិនប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ និងកុមារៗ សិស្សសាលា នៅជាប់នោះ ពីរមួយថ្ងៃទៅមួយថ្ងៃ ទើបពួកគាត់ រអ៊ូរទាំ ហើយក៍បានស្នើឲ្យ បណ្ដាញសារព័ត៌មានអង្គភាព  អោយជួយចុះផ្សព្វផ្សាយ អោយបានដល់ ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីជំនាញក្នុងមូលដ្ឋាន ចុះណែនាំអប់រំពន្យល់ អំពីច្បាប់ ក៏ដូចជាជួយកែសម្រួលបច្ចេស កុំអោយក្លិនចេញពីឡឧស្ម័ន នៃរោងចក្រស្លឆ្នាំជក់ ផលិតជាបារីចិននេះ សាយភាយជិះក្លិន ប៉ះពាល់សុខភាព ដែលពួកគាត់រស់នៅក្បែរទីតាំងនេះបច្ចុប្បន្ន។


ទីតាំងរោងចក្រស្លថ្នាំផលិតជាបារី មានឈ្មោះ #សានហ៊ី _ ឃីង ឌាន_ឯ.ក SANE- kiNG DIANCO- LTD ស្ថិតនៅ ផ្លូវលំ ភូមិត្រឹប សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។


បណ្តាញសារព័ត៌មាន រួមទាំង មជ្ឈដ្ឋានទូទៅ សូមសំណូមពរ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល សូមមេត្តាចាត់មន្ត្រីមូលដ្ឋានចុះពិនិត្យ ក្នុងការជួយសម្រួលញ្ហាសុវត្ថភាពសុខភាព បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅនៅក្នុងមូលដ្ឋាន ភូមិត្រឹប សង្កាត់កំបូល ផងទាន!


ពាក់ព័ន្ធទៅនឹងករណីខាងលើនេះផងដែរ បណ្ដាញសារព័ត៌មានយើងខ្ញុំ បានធ្វើការទំនាក់ទំនងទៅ លោក មោង អាន ចៅសង្កាត់កំបូល ដែលមានលេខទូរសព្ទ 012 232 675 ដោយទូរសព្ទលោកពូចៅសង្កាត់ត្រូវបានបិទ។


សារព័ត៌មានយើងខ្ញុំរង់ចាំបកស្រាយបំភ្លឺ រាល់ម៉ោងធ្វើការ ព័ត៌មានយើងខ្ញុំចុះផ្សាយដើម្បីតែស្ថាបនាតែប៉ុណ្ណោះ! គ្មានចេតនាមួយធ្វើឲ្យប៉ះពាល់មន្ត្រីមូលដ្ឋានណាឡើយ!!! ៕ សូមអរគុណ









Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media