ចេញផ្សាយ ថ្ងៃ ១០ ធ្នូ ឆ្នាំ ២០២៥ នេះ
ខេត្តបន្ទាយមានជ័យ÷ ល្បីលេចឮថាឃ្លាំងមួយកន្លែង កំពុងតែបន្តធ្វើអាជីវកម្មដឹកជញ្ជូនផលិតផល ថៃ មកស្តុកទុក ដើម្បីធ្វើការចែកចាយ ពាសពេញប្រទេសកម្ពុជា!
ទីតាំងនេះស្ថិតនៅទល់មុខ រោងចក្រឌិស សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ប្រហែលអាជ្ញាធរឬ មន្ត្រីជំនាញ លោកមិនទាន់បានជ្រាបនៅឡើយទេ!។
ខណៈដែលដែលបងប្អូនប្រជាពលរដ្ឋកំពុងធ្វើ ពហិការមិនប្រើប្រាស់ទំនិញរបស់ប្រទេសថៃ ប៉ុន្តែ ម្ចាស់ឃ្លាំងមួយកន្លែងនេះនៅតែបន្តដឹកចូលរហូតចឹង? ដំណឹងនេះជាការរាយការណ៍ជូនអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យក្រុងប៉ោយប៉ែត មេត្តាចុះអធិការកិច្ចផងទាន!។
អង្គភាពសារព័ត៌មានយើងខ្ញុំ សូមស្នើសុំ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សូមឯកឧត្តមចាត់មន្ត្រីជំនាញពាក់ព័ន្ធ ចុះអធិការកិច្ចទីតាំងខាងលើនេះផងទាន!។
អង្គភាពសារព័ត៌មានរបស់យើង ជាកញ្ចក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែងក្នុងសង្គម ហើយធ្វើការរិះគន់ក្នុងន័យស្ថាបនា មិនមានបំណងធ្វើឲ្យប៉ះពាល់ដល់ការស្ថាប័នណាមួយ ឬបគ្គលណាមួយនោះទេ! គឺយើងធ្វើសកម្មភាពក្នុងការចូលរួមផ្ដល់ដំណឹងជូនដល់ស្ថាប័នពាក់ព័ន្ធដើម្បីជ្រាបជាព័ត៌មាន ដល់បណ្ដាថ្នាក់ដឹកនាំខេត្តកែប ក៏ដូចជាស្ថាប័នពាក់ព័ន្ធតែប៉ុណ្ណោះ!!!។
អង្គភាពសារព័ត៌មានរបស់យើងក៏រង់ចាំទទួលដំណឹង ពីប្រភពពាក់ព័ន្ធទាំងអស់គ្រប់ពេលវេលា ដើម្បីធ្វើការរាយការណ៍ដូចជាការផ្សព្វផ្សាយបន្តបន្ថែមទៀតក្នុងករណីចាំបាច់ គ្រប់ពេលវេលាស្របតាមច្បាប់ ស្ដីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា៕ សូមអរគុណ

.jpg)


Post a Comment