ចេញផ្យាយនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ នេះ
ខេត្តកែប÷ មជ្ឈដ្ឋានជាតិនិងអន្តរជាតិ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងទឹកដីខេត្តកែប សង្កេតឃើញថា: មហាភូមិគ្រឺះ ដ៏ធំស្គឹមស្កៃ យ៉ាងសម្បើមមួយកន្លែង ដែលស្ថិតនៅត្រង់ ចំណុចមាត់ព្រែកស្ពានដែក ក្នុងភូមិអង្កោលឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ កំពុងបង្អួតសម្រស់យ៉ាងធំស្គឹមស្កៃ ដែលមជ្ឈដ្ឋានភ្ញៀវជាតិ និងបងប្អូនប្រជាពលរដ្ឋលាន់មាត់ថា : ប្រហែលម្ចាស់មហាភូមិគ្រឹះ ដែលជាអ្នកមានលុយចាយលែងអស់ ខាងលើនេះ មានខ្សែឬខ្នងបង្អែកក្រាស់ក្រែលហើយមើលទៅ !? ទើបអាចចាក់ដីលុបដៃព្រែកសមុទ្រ នឹងរហូតឈានដល់ការសាងសង់មហាភូមិគ្រឹះនេះ បានយ៉ាងរលូនដូច្នេះទៅបាន។
ពាក់ព័ន្ធទៅនឹងការសាងសង់មហាភូមិគ្រឹ ដែលស្ថិតនៅជាប់ (ស្ពានព្រែក ស្ពានដែក) ខាងលើនេះដែរ ម្ដាយសារព័ត៌មានយើងខ្ញុំបានសុំកិច្ចសម្ភាសន៍ ពី លោក ឆាង ឆៃ ( 099 54 ×789) អភិបាលស្រុកដំណាក់ចង្អើរ ដោយលោកបានបញ្ជាក់យ៉ាងខ្លីថា: ឲ្យសួរខាងជំនាញ!។
បណ្ដាញសារព័ត៌មានយើងខ្ញុំ ក៏បានទំនាក់ទំនងសួរនាំ លោក សយ ចាន់ដារ៉ាវុធ (012 342 ×34) ប្រធានភូមិបាលស្រុកដំណាក់ចង្អើរ តែលោកមិនលើកទូរសព្ទ។
បណ្ដាញសារព័ត៌មានយើងខ្ញុំក៏បន្តទំនាក់ទំនងទៅ លោក សុទ្ធ ពុទ្ធិម៉ានីន (085 54 ×777) ប្រធានមន្ទីរដែនដី នគររូបនីយកម្ម
សំណង់ និងសុរិយោដីខេត្តកែប តែលោកមិនលើកទូរសព្ទ ហើយផ្ញើសារ តាមប្រព័ន្ធ តេលេក្រាម លោកប្រធានមន្ទីរដែនដី តបវិញថា÷ សំណង់ក្រោម 500 ម៉ែត្រមិនដល់មន្ទីរ នោះទេ គឺត្រឹមរដ្ឋបាល (ស្រុកដំណាក់ចង្អើរ)
តែបណ្តោះ ។
លោកបន្តទៀតថា : តាមការរាយការណ៍ពីថ្នាក់ស្រុក មកថា : ម្ចាស់បានរៀបចំឯកសារ ស្នេីសុំច្បាប់មកហើយ តែមិនទាន់ទទួលបាន ឯកសារនៅឡើយទេ។
បណ្តាញសារព័ត៌មានយើងខ្ញុំក៏បានបន្តទំនាក់ទំនងទៅ លោក ឃន វុទ្ធី អភិបាលរង ខេត្តកែប ទទួលបន្ទុកដីធ្លី ដោយ លោកបញ្ជាក់ថាជាប់រវល់ដោះស្រាយដំណោះទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ។
អង្គភាពសារព័ត៌មានរបស់យើងខ្ញុំ សូមស្នើសុំ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប សូមឯកឧត្តម ពិនិត្យមើល និងចាក់មន្ត្រីជំនាញ ចុះអធិការកិច្ច ទីតាំងការចាក់ដីទន្ទ្រានលើព្រៃកោងកាងនិងការសាងសង់មហាភូមិគ្រឹះដ៏ធំស្គឹមស្កៃដែលស្ថិតនៅត្រង់ ចំណុចមាត់ (ព្រែកស្ពានដែក) ក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នេះផងឯកឧត្តម !!! ជៀសវាងមានការរិះគន់ពីមហាជនថា: អ្នកដែលចាក់ដីទន្ទ្រានដីព្រៃករបស់រដ្ឋ មានខ្សែបក្សពួក ដោយឡែកប្រជាជនធម្មតា ប្រសិនបើហ៊ានតែធ្វើដូច្នេះ ច្បាស់ណាស់ថា: បើមិនវាយកំទេចចោលទេ! ហើយអាចប្រឈមនឹងផ្លូវច្បាប់( ជាប់គុក)ថែមទៀតផង!!!។
អង្គភាពសារព័ត៌មានរបស់យើង ជាកញ្ចក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែងក្នុងសង្គម ហើយធ្វើការរិះគន់ក្នុងន័យស្ថាបនា មិនមានបំណងធ្វើឲ្យប៉ះពាល់ដល់ការស្ថាប័នណាមួយ ឬបគ្គលណាមួយនោះទេ! គឺយើងធ្វើសកម្មភាពក្នុងការចូលរួមផ្ដល់ដំណឹងជូនដល់ស្ថាប័នពាក់ព័ន្ធដើម្បីជ្រាបជាព័ត៌មាន ដល់បណ្ដាថ្នាក់ដឹកនាំខេត្តកែប ក៏ដូចជាស្ថាប័នពាក់ព័ន្ធតែប៉ុណ្ណោះ!!!។
អង្គភាពសារព័ត៌មានរបស់យើងក៏រង់ចាំទទួលដំណឹង ពីប្រភពពាក់ព័ន្ធទាំងអស់គ្រប់ពេលវេលា ដើម្បីធ្វើការរាយការណ៍ដូចជាការផ្សព្វផ្សាយបន្តបន្ថែមទៀតក្នុងករណីចាំបាច់ គ្រប់ពេលវេលាស្របតាមច្បាប់ ស្ដីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា៕ សូមអរគុណ



Post a Comment