ការចាក់ដីចូលចំណីបឹងកោះគោរហូតមកដល់ពេលនេះនៅមិនទាន់មានការកកាយឱ្យបានត្រឹមត្រូវ ស្របពេលដែលពលរដ្ឋនាំគ្នារិះគន់អំពីការរំលោភដីចំណីបឹង និងការអនុវត្តច្បាប់មិនមានប្រសិទ្ធភាពនៅឡើយ!
ខេត្តកំពង់ចាម :ក្រោមការដឹកនាំរបស់លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានធ្វើការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ និងគ្រប់កន្លែងទាំងអស់ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងប្រទេសជាតិកម្ពុជាឲ្យមានការរីកចម្រើនក្នុងតំបន់ផង។
ខេត្តកំពង់ចាមជាខេត្តមួយដែលមានប្រជាពលរដ្ឋច្រើន ទំហំផ្ទៃដីក៏ធំ ចំណែកពលរដ្ឋក៏នាំគ្នាកសាងជីវិតប្រកបដោយសុខដុមរមនា ក៏ប៉ុន្តែក៏មានចំណុចខ្វះចន្លោះប្រហោងខ្លះមួយចំនួនដែលគ្រប់ៗគ្នាចាត់ទុកថាភាពអវិជ្ជមានរបស់តំបន់មូលដ្ឋានខ្លះផងដែរនោះដែលជាកត្តាប៉ះពាល់ដល់ការចូលរួមចំណែកលើការអភិវឌ្ឍន៍ផងដែរ។
ជាក់ស្ដែងបន្ទាប់ពីមានការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានជាសាធារណៈអំពីព័ត៌មានដែលផ្ដល់ថាមានការចាក់ដីហៀរចូលលើចំណីបឹងកោះគោរបស់រដ្ឋជាច្រើនម៉ែត្រកន្លងមកពីលោក ស៊្រុន ម៉េងលី ក្នុងភូមិសាស្ត្រភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាសកន្លងមកក៏មានលិខិតនៃកិច្ចសន្យាមួយបានបញ្ជាក់ច្បាស់អំពីការទទួលកំហុសចំពោះមុខច្បាប់មានខ្លឹមសារទាំងស្រុងថា :
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
កិច្ចសន្យា
ខ្ញុំបាទឈ្មោះ ស៊្រុន ម៉េងលី ភេទប្រុស អាយុ៥២ ឆ្នាំ ជាម្ចាស់ឡឥដ្ឋភូមិកងតាណឹងទី៥ មានទីលំនៅ បច្ចុប្បន្ន នៅភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ជាអ្នកចាក់ដីចូលក្នុងបឹងកោះគួរ (ចំណីបឹង) តាមការ Live របស់សាពតមាន កងមាសព្ទ ថាមានការចាក់ដីចូលបឹងកោះធ្វើអោយមានការរួមតូច។
សូមធ្វើកិច្ចសន្យាដូចតទៅ
១- សូមទទួលស្គាល់ថាខ្លួនពិតជាចាក់ដីចូលក្នុងចំណីបឹងកោះភូពិតប្រាកដមែន។
២-សូមសន្យានៅចំពោះមុខអាជ្ញាធរ និងមន្ទីរធន់ធានទឹក និងឧតុនិយមខេត្តកំពង់ចាម ថាមិនមានការ ចាក់ដីបន្ថែមចូលក្នុងបឹងកោះកូទៀតទេ(ចំណីបឹង) ដូចដែលអនុក្រឹត្យ កំណត់ពីមាត់បឹង៥០ ម៉ែត្រ។
៣-សូមសន្យានៅចំពោះមុខអាជ្ញាធរ មន្ទីរធន់ធានទឹក និងឧតុនិយមខេត្តកំពង់ចាម ថានឹងកាយដីដែល បានចាក់ចូលមកវិញ និង មិនរំលោភចំណីបឹងទៀតទេ។
៤-ខ្ញុំបាទសូមប្រើថេរៈវេលា ២ ខែ ដើម្បីបញ្ចប់ការងារនេះ រាប់ចាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃ ទី ១៨ ខែខុសភា ឆ្នាំ២០២៤។
ខ្ញុំសូមសន្យាថា នឹងគោរពតាមកិច្ចសន្យានេះទាំងស្រុង ហើយសូមទទួលខុសត្រូវចំពោះមុខច្បាប់ក្នុង ករណីប្រព្រឹត្តខុសពីកិច្ចសន្យាខាងលើ។
ថ្ងៃចន្ទ៩កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក
ព.ស.២៥៦៧ ថ្ងៃទី ១៨ ខែមិនា ឆ្នាំ២០២៤ ស្នាមមេដៃ ស៊្រុន ម៉េងលី).
ដោយឡែកនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ អង្គភាពសារព័ត៌មានរបស់យើងបានធ្វើបទសម្ភាសន៍តាមរយ:ទូរសព្ទដៃជាមួយនឹងលោក ស៊្រុន ម៉េងលី ដោយកន្លងមកធ្លាប់ទទួលស្គាល់ថានឹងធ្វើការកាយដីនោះចេញក្នុងកំឡុងពេល២ខែដោយរាប់ចាប់ពីថ្ងៃទី១៨ មិនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីចុះកិច្ចសន្យាទទួលស្គាល់ចំពោះមុខច្បាប់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ជុំវិញការចាក់ដីចូលជាប់ចំណីរព្រែកកោះកូ ដើម្បីឱ្យជួយលោកបញ្ជាក់បន្ថែម តែលោកបានជម្រាបដោយខ្លីមកថាលោកហាក់ដូចជាមិនមានអ្វីនិយាយច្រើននោះទេគ្រាន់តែចង់ប្រាប់ថាលោកបានដាក់ពាក្យបណ្ដឹងទៅតុលាការចំពោះអ្នកកាសែតដែលបានចុះផ្សាយធ្វើឲ្យប្រជាពលរដ្ឋស្អប់អាជ្ញាធរវិញ។
ចំណែកលោក មួន វីរ: មេឃុំកងតាណឹង បានទទួលលេខទូរសព្ទអ្នកសារព័ត៌មានហើយប៉ុន្តែលោកមិនបាននិយាយអ្វីនោះទេហាក់ដូចជាទូរសព្ទទៅម្ដងៗពិបាកទំនាក់ទំនង ហើយអង្គភាពសារព័ត៌មានរបស់យើងក៏ធ្វើការទំនាក់ទំនងតាមរយះតេឡេក្រាមបន្ថែមទៀតដើម្បីបញ្ជូនដំណឹងជុំវិញករណីការចាក់ដីចូលមាត់បឹងកោះគោ ដើម្បីឲ្យលោកជួយបញ្ជាក់ផងដែរ ក៏ប៉ុន្តែលោក មួន វីរ: បានចូលមើលហើយមិនមានការឆ្លើយតបអ្វីត្រឡប់មកវិញនោះទេ។
អង្គភាពសារព័ត៌មានរបស់យើងក៏បានធ្វើការទំនាក់ទំនងសួរលោក ភោគ សាវុធ អភិបាលស្រុកកងមាសដើម្បីឲ្យលោកជួយបញ្ជាក់ជុំវិញការចាក់ដីនោះចូលមាត់ព្រែកកោះកូន្ថែមថែមទៀត ហើយក៏មានការបញ្ជូននៅរូបភាពមួយចំនួនឱ្យភ្ជាប់ជាមួយនឹងកិច្ចសន្យាកន្លងមកថាមានរយៈពេល២ខែនឹងត្រូវកាយដីនោះចេញ ក៏ប៉ុន្តែទីបំផុតរហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ហើយនៅឡើយមិនមានការកាយដីនោះចេញស្រុងឲ្យបានត្រឹមត្រូវនៅឡើយទេយោងតាមការអាសអាងពីប្រភពពលរដ្ឋបានផ្ដល់ជាដំណឹងអំពីទីតាំងនោះកាលកន្លងទៅផងដែរ។
លោក ភោគ សាវុធ អភិបាលស្រុកកងមាសខេត្តកំពង់ចាមបានផ្ញើលិខិតបំភ្លឺរបស់រដ្ឋបាលឃុំស្តីអំពីការកាយយកអាចម៌ដីដែលបានចាក់រួចឱ្យអស់ផងដែរ ហើយក្នុងលិខិតនៃសេចក្តីបំភ្លឺរបស់អាជ្ញាធរឃុំនោះបញ្ជាក់ថាម្ចាស់ទីតាំងដែលបានចាក់ដីចូលមាត់បឹងកោះគោនោះបានធ្វើការកាយយកវិញអស់មុនកាលកំណត់នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នោះទៅវិញ ហើយក៏មិនទាន់មាននីតិវិធីចំពោះណាមួយដោយចាក់ហៀរចូលព្រែកជាច្រើនម៉ែត្រដោយចេតនា ឬអចេតនាយ៉ាងណានោះទេ។
ដោយយោងតាមប្រជាពលរដ្ឋនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៥កន្លងមកថ្មីៗនេះបានជម្រាបដំណឹងបញ្ជាក់បន្ថែមសូមឱ្យលោក ភោគ សាវុធ អភិបាលស្រុកកងមាសបានជម្រាបដំណឹងឱ្យបានដឹងផង តែសម្រាប់លោក ភោគ សាវុធ បញ្ជាក់មកវិញថា(បាទទទួលបាន ខ្ញុំអោយលោកមេឃុំនិងក្រុមការងារពិនិត្យ សូមអរគុណ)។
យោងតាមច្បាប់ដែលបានកំណត់មក
តាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ពីការគ្រប់គ្រងដីចំណី ទន្លេ ស្ទឹង បឹង ព្រែក ប្រឡាយ អាង របស់រាជរដ្ឋាភិបាល។ អនុក្រឹត្យនេះមានបំណងគោលបំណងគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍអាងទន្លេឱ្យមានប្រសិទ្ធិភាពតាមច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក នៃព្រះរាជាណាចក្រកម្ពុជា។
បឹងបួ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក។
តែទោះជាយ៉ាងណាក៏ដោយអង្គការសង្គមស៊ីវិល និងសាធារណៈជនទូទៅសង្ឃឹមថាមន្ត្រីជំនាញ និងរដ្ឋបាលស្រុកខេត្តកំពង់ចាម នឹងចុះត្រួតពិនិត្យដោយអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ចៀសវាងមានការរិះគន់ជាសាធារណៈ និងនាំឱ្យប៉ះពាល់ដល់កិច្ចការដឹកនាំរបស់ថ្នាក់ដឹកនាំជាតិ និងមន្ត្រីជំនាញកំពូលៗដែលកំពុងបម្រើជាតិមានការរីកចម្រើនដល់ប្រទេសជាតិ។
អង្គភាពសារព័ត៌មានរបស់យើងក៏រង់ចាំទទួលដំណឹងពីប្រភពពាក់ព័ន្ធជាបន្តទៀតដើម្បីធ្វើការចុះផ្សាយបន្ថែម ក្នុងការផ្ដល់ដំណឹងជូនចំពោះប្រមុខរាជរដ្ឋាភិបាល និងសាធារណៈជនទូទៅទាំងអស់ដើម្បីទទួលបានដំណឹងច្បាស់ការជាបន្តបន្ទាប់ និងជៀសវាងការភាន់ច្រឡំណាមួយដែលនាំឲ្យប៉ះពាល់ដល់នីតិវិធីនីតិរដ្ឋដែលគ្រប់គ្នាកំពុងតែជឿជាក់។
អង្គភាពសារព័ត៌មានរបស់យើងក៏សូមអរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានសហការក្នុងការផ្ដល់ព័ត៌មានដោយមានការទទួលខុសត្រូវ បើទោះបីជាព័ត៌មាននោះត្រូវបានផ្ដល់កម្រិតណាក៏ដោយដើម្បីធ្វើការឆ្លុះបញ្ចាំងពីករណីការចាក់ដីហ៊ារចូលច្រើនម៉ែត្រក្នុងបឹងកោះគោ ពីម្ចាស់ឡឥដ្ឋនៅទីតាំងភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម សូមអរគុណ ៕

Post a Comment