Top News

តេីឈ្មោះ នឿន មានអំណាចខ្លាំងជាង ឯកឧត្តម សោម ពិសិដ្ឋ អភិខេត្តកែប នឹង លោក សម្បត្តិ សុធារត្ន័ ស្នងការដ្ឋាននគរបាលខេត្តកែប ឬយ៉ាងណា !? បានជាអាចដំណេីរការល្បែងសុីសង មាន់ជល់ដី(ខ្នាយ) ,បាញ់អាប៉ោង ខុសច្បាប់ យ៉ាងរលូន ខណៈប្រទេសកំពុង ត្រូវចោរសៀម ឈ្លានពានក្នុងប្រទេស !!! សូមឯកឧត្តម អភិបាលខេត្ត ចាត់វិធានការការផងទាន ស្ថិតក្នុងភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ខេត្តកែប


ខេត្តកែប÷ ខណៈប្រទេសកម្ពុជា កំពុងត្រូវចោរឈ្លានពាន យោធាសៀម កំពុងបង្កវិនាសកម្មតាម បន្ទាត់ព្រំដែន ខ្មែរ- សៀម បែរជា ឈ្មោះ នឿន លួចបេីកល្បែងសុីសង ពពាក់ពពូនគ្នាយ៉ាងរំភើយទៅវិញ បេីទោះបីជាកន្លងមក បណ្ដាញសារព័ត៌មានក្នុងស្រុក ជាច្រើនអង្គភាព ចុះផ្សាយជាហូរហែយ៉ាងណាក្តី!។


ទីតាំងបេីកលេងល្បែង សុីសង លោក នឿន ស្ថិតនៅក្នុងភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប (ម្តុំរោងចក្រ ក្រុមហ៊ុនកិនថ្ម) ដែលបេីកលេងល្បែងភ្នាល់ ជារៀងរាល់ថ្ងៃ ពិសេស គឺនៅថ្ងៃសៅរ៍ និងអាទិត្យ គឺលេងភ្នាល់ធំៗណាស់ បេីទោះបីកន្លងមក ខាងអាជ្ញាធរស្រុកដំណាក់ចង្អើរ ធ្លាប់ចេញសេចក្តីបំភ្លឺហើយក្តី។ 


ហើយល្បែងស៊ីសងខុសច្បាប់ របស់ ឈ្មោះ បឿន នេះគឺមាន÷ មាន់ជល់ដី (ខ្នាយ) និង បាញ់ អាប៉ោង ។ ហើយការលេងភ្នាល់ទៀតសោត គឺភ្នាល់ធំៗ រាប់លានរៀល ឡើងទៅ។


បញ្ជាក់បន្ថែមឡើងវិញថា÷ ជុំវិញការបើកល្បែងស៊ីសងខុសច្បាប់ ដែលមានទីតាំងភូមិសាស្ត្រខាងលើនេះគឺបានបង្កឲ្យមានផលប៉ះពាល់ដល់កិច្ចការងារដឹកនាំរបស់រាជរដ្ឋាភិបាល បង្កឱ្យមានអសន្តិសុខនៅក្នុងមូលដ្ឋានដែលជាដើមហេតុបណ្ដាលមកពីមានចោរលួច, ចោរឆក់, ចោរប្លន់ជាដើម ។ ហើយជាងនេះទៅទៀតបង្កមានអំពើហិង្សានៅក្នុងរង្វង់គ្រួសារនីមួយៗ ដែលអាចនឹងកើតឡើងជាយថាហេតុក៏ថាបាន!។


បងប្អូនប្រជាពលរដ្ឋ សូមសំណូមពរ ដល់ លោក ឆាង ឆៃ អភិបាលស្រុក ដំណាក់ចង្អើរ និង លោក ជា សុបណ័ អធិការនគរបាលស្រុកដំណាក់ចង្អើរ ដែលលោកអធិការទេីបកាន់ដំណែងថ្មីៗនេះ ជំនួយ លោក ស៊ូ ចាយ សូមចាត់មន្ត្រីជំនាញមូលដ្ឋាន ចុះពិនិត្យមើលទីតាំងខាងលើនេះផងទាន! ដើម្បីសុវត្ថិភាពក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ! ! ពិសេសភូមិឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ជូនមន្ត្រីថ្នាក់ក្រោមអនុវត្តតាម !!! ។


បើទោះជាយ៉ាងណាក៏ដោយសម្រាប់សាធារណជនក៏ដូចជាអង្គការសង្គមស៊ីវិល នឹងមានជំនឿជឿជាក់ថា÷ សូម ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និង លោក សម្បត្តិ សុធារត្ន័ ស្នងការនគរបាលខេត្តកែប នឹងចាត់វិធានការ ដើម្បីជៀសវាងមានការរិះគន់ពីសាធារណជនទូទៅ និងនាំឲ្យមានផលប៉ះពាល់ដល់សង្គមជាតិទាំងសន្តិសុខ សុវត្ថិភាព និង សុខមាលភាព បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។


ពាក់ព័ន្ធករណី បេីកល្បែងស៊ីសងភ្នាល់ របស់ ឈ្មោះ នឿន ខាងលើនេះដែរ អង្គភាពព័ត៌មាន CRT News  យេីងបានទំនាក់ទំនង សួរនាំពី លោក ជា សុបណ័ ដែលជា អធិការនគរបាលស្រុកដំណាក់ចង្អើរ ដែលទេីបឡើង តំណែងថ្មីៗ ជំនួយ លោក ស៊ូ ចាយ ដែលទៅធ្វើការការនៅស្នងការដ្ឋាននគរបាលខេត្តកែប នោះ ! លោក ជា សុបណ័ ដែលជា អធិការនគរបាលស្រុកដំណាក់ចង្អើរ បានប្រាប់យើងវិញថា នឹងអោយកម្លាំងចុះទៅ ហើយក៏អរគុណ សារព័ត៌មានយើង ដែលបានរាយការណ៍ប្រាប់លោកដែរ។


ជុំវិញនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ! ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕ សូមអគុណ







Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media