ចេញផ្សាយថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥
រាជធានីភ្នំពេញ÷ យោងតាមប្រភពព័ត៌មាន ដែលបានផ្ដល់មកដល់អង្គភាពសារព័ត៌មាន CRT News យើងនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៥ នេះ ថា : ទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងតែបានដំណើរការជាធម្មតាខណៈដែលអាជ្ញាធរមូលដ្ឋានស្រុកអង្គរជ័យ មិនទាន់បានជ្រាបជាដំណឹង !កំពុងតែបើកដំណើរការទទួលភ្ញៀវយ៉ាងគគ្រឹកគគ្រេង មានក្មេងចាស់-ប្រុសស្រី ដែលស្ថិតនៅ ក្នុងភូមិតានី ស្រុកអង្គរជ័យ ខេត្តកំពត
នៅជិតផ្សារតានី ។
បើយោងរតាមប្រភពបានបញ្ជាក់បន្ថែមទៀតថា: ទីតាំងកំពុងតែលួចលាក់បើកទទួលភ្ញៀវលេងយ៉ាងកគ្រឹកកគ្រេង រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ!នោះអាចជារឿងមួយមានអ្វីមិនប្រក្រតី។
យោងតាមប្រភពដែលអង្គភាពសារព័ត៌មានយើង ទទួលបានពីទីតាំងដែលបានលួចលាក់លេងល្បែងស៊ីសង សូម លោក វរសេនីយ៍ឯក ហ៊ូ វណ្ណថុល អធិការនគរបាលស្រុកអង្គរជ័យ សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះពិនិត្យទីតាំងខាងលើនេះផងទាន! ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ជាពិសេសរក្សានៅពាក្យស្លោក ភូមិ/ឃុំ មានសុវត្ថិភាព គ្មានអំពើឆក់/ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តន៏នោះ! ។
យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
សូមរំលឹកថា÷ កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
សូមបញ្ជាក់បន្ថែមឡើងវិញថា÷ ជុំវិញការបើកល្បែងស៊ីសងខុសច្បាប់ ដែលមានទីតាំងភូមិសាស្ត្រខាងលើនេះគឺបានបង្កឲ្យមានផលប៉ះពាល់ដល់កិច្ចការងារដឹកនាំរបស់រាជរដ្ឋាភិបាល បង្កឱ្យមានអសន្តិសុខនៅក្នុងមូលដ្ឋានដែលជាដើមហេតុបណ្ដាលមកពីមានចោរលួច, ចោរឆក់, ចោរប្លន់នេះទេ ជាដើម ។ ហើយជាងនេះទៅទៀតបង្កមានអំពើហិង្សានៅក្នុងរង្វង់គ្រួសារនីមួយៗ ដែលអាចនឹងកើតឡើងជាយថាហេតុក៏ថាបាន!។
បងប្អូនប្រជាពលរដ្ឋ សូមសម្លាញ់ពរ ដល់ លោក មួង នឿន អភិបាលស្រុកអង្គរជ័យ និង លោក វរសេនីយ៍ឯក ហ៊ូ វណ្ណថុល អធិការនគរបាលស្រុកអង្គរជ័យ សូមចាត់មន្ត្រីជំនាញមូលដ្ឋាន ចុះពិនិត្យមើលទីតាំងខាងលើនេះផងទាន! ដើម្បីសុវត្ថិភាពក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ! ! ពិសេសភូមិឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ជូនមន្ត្រីថ្នាក់ក្រោមអនុវត្តតាម !!! ។
បើទោះជាយ៉ាងណាក៏ដោយសម្រាប់សាធារណជនក៏ដូចជាអង្គការសង្គមស៊ីវិល នឹងមានជំនឿជឿជាក់ថា÷ សូម ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាល នៃគណៈអភិបាលខេត្តកំពត និង លោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត នឹងចាត់វិធានការ ដើម្បីជៀសវាងមានការរិះគន់ពីសាធារណជនទូទៅ និងនាំឲ្យមានផលប៉ះពាល់ដល់សង្គមជាតិទាំងសន្តិសុខ សុវត្ថិភាព និង សុខមាលភាព បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ជុំវិញនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ! ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕ សូមអគុណ









Post a Comment