ខេត្តស្វាយរៀង÷ មួយរយៈចុងក្រោយនេះ កាស៊ីណូ67 ត្រូវបានបិទទ្វារបណ្ដោះអាសន្ន ឥឡូវពេលថ្មីៗនេះ សារព័ត៌មានក្នុងស្រុកជាច្រើនស្ថាប័ន បានបញ្ជាក់ឲ្យដឹងថា: កាស៊ីណូ 67 ចាប់ដំណើរការយ៉ាងរលូនវិញហើយ ! រីឯសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋាន និង សមត្ថកិច្ចស្រុកចន្ទ្រា រក្សាភាពស្ងៀមស្ងាត់ គឺជនជាតិខ្មែរចូលមកលេងល្បែងជល់មាន់និងបៀ មិនគោរពបទបញ្ជាប្រមុខរដ្នាភិបាល ដែលច្បាប់មិនឲ្យជនជាតិខ្មែរ ចូលមកលេងល្បែងសុីសងនៅក្នុងកាសុីណូ នោះទេ! ។
អង្គភាពសារព័ត៏មានទូរសព្ទ័ដើម្បីសុំការបំភ្លឺទៅលោកមេប៉ុស្តីច្រកចន្ទា ហៅចូលហើយគ្មានអ្នកទទួលនោះទេ ..! បើតាមប្រភពពីប្រជាពលរដ្ឋ រស់នៅជាប់តាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានបញ្ជាក់ឲ្យដឹងថា÷ អ្នកដែលហ៊ានបើកល្បែងស៊ីសង បញ្ជាល់មាន់ខ្នាចធំ និង ល្បែងផ្សេងៗ ជាច្រើនប្រភេទទៀត ប្រហែលអាងអំណាចបក្សពួកមានខ្សែខ្នងបង្អែក រឹងមាំនៅពីក្រោយហើយ ទើបលោក មេប៉ុស្ដី និង លោកអធិការដ្ឋាននគរបាលស្រុកចន្ទ្រា មិនហ៊ានចុះបង្ក្រាប ឬមួយលោកមានភាគហ៊ុនក្នុងសង្វៀនជល់មាន់នោះដែរឬ បានមិនមានវិធានការទប់ស្កាត់យ៉ាងដូច្នេះ!? ។ ប្រជាពលរដ្នមួយចំនួនអស់ប្លង់ដី ប្លង់ផ្ទះ, បញ្ចាំឡាន, ម៉ូតូ់ រហូតដល់បប្រើអំពើហឹង្សាក្នុងក្រុមគ្រួសារទៀត ហេីយកេីតមានកើតមានចោរលួច ឆក់ ប្លន់ សម្លា/ប់ ថែមទៀត ផងដែរ។
មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋក្នុងភូមិសំរោង រិះគន់ចំៗ ទៅលើអាជ្ញាធរពាក់ពន្ធ័ ក្នុងមូលដ្ឋាន និងសមត្ថកិច្ចនគរបាលច្រកតំបន់ព្រំដែនសំរោង ជាអ្នកបើកភ្លើងខៀវ ទើបម្ចាស់កាស៊ីណូ ហ៊ានគ្រៀងគរឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ចូលមកលេងល្បែងបញ្ជាល់មាន់ ចាក់ភ្នាល់លេងស៊ីសងខុសច្បាប់ តាមអំពើចិត្តដូច្នេះ។
ទោះបីប្រមុខរដ្ឋាភិបាលកម្ពុជា បានណែនាំចូលរួមទប់ស្កាត់នៅពេលកន្លងមក ឲ្យបិទល្បែងភ្នាល់ស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស បែរជាម្ចាស់ កាសុីណូ 67 បេីក ឲ្យខ្មែរ ចូលលេង ល្បែងសុីសងបញ្ជាល់មាន់ ភ្នាល់ដាក់លុយរាប់សិបលានដុង ក្នុង១គូរៗ ដោយឡែកសមត្ថកិច្ចក្នុងមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តស្វាយរៀង មិនទាន់ចាត់វិធានការបង្ក្រាប ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព 7ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ នោះទេ!។
ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ស្រុកចន្ទ្រា ខេត្តស្វាយរៀងទាំងអស់ សូមធ្វើការ អំពាវនាវដល់ថ្នាក់ដឹកនាំ ឯកឧត្តម ស សុខា រដ្ឋមន្រី្ត ឧបនាយករដ្នមន្រី្តក្រសួងមហាផ្ទៃ និង លោក ឧត្ដមសេនីយ៍ទោ ពេជ្រ វិរះ ស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង សូមចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យភាពមិនប្រក្រតី ចំពោះ ម្ចាស់កាស៊ីណូ 67 ដែលបានបេីកអោយជនជាតិខ្មែរ ចូលលេង ល្បែងស៊ីសងបញ្ជាល់មាន់ខ្នាយដែក លក្ខណៈទ្រង់ទ្រាយធំ និងសូមបង្ក្រាបជាបន្ទាន់! ដើម្បីបង្រឹងសន្តិសុខសង្គមសណ្ដាប់ធ្នាប់ជូនពលរដ្ឋក្នុងមូលដ្ឋាន!!! ។
អង្គភាពសារព័ត៌មានយើងខ្ញុំ មិនមានចេតនាដាក់សម្ពាធឬញុះញង់ដល់បុគ្គលឬអង្គភាពណាមួយឡើយ! គឺក្នុងន័យរិះគន់ស្ថាបនាតែប៉ុណ្ណោះ !!!ហ្នឹងរង់ចាំការបំភ្លឺរៀងរាល់ម៉ោង ធ្វើការ សូមអរគុណ៕
.jpg)

.jpg)

.jpg)


Post a Comment