រាជធានីភ្នំពេញ÷ ញាតិគាំទ្រ! ខ្ញុំបាទ ចាន់ ឫទ្ធី ចាងហ្វាងការផ្សាយ គេហទំព័រ CRT News សូមប្រកាសគាំទ្រ លោក ផែង វណ្ណ: ចាងហ្វាង គេហទំព័រ PVN News ដែលបានផ្សព្វផ្សាយព័ត៌មាន ទៅលើបណ្តាញទំនាក់ទំនងសង្គមទាក់ទិនទៅនិងបុគ្គលជាមន្ត្រី កងរាជអាវុធហត្ថម្នាក់ គឺ លោក ឧត្តមសេនីយ៍ត្រី សាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ។
នៅក្នុងករណី ដែលបានផ្សព្វផ្សាយព័ត៌មាន ទៅលើបណ្តាញសង្គម ការពារធនធានធម្មជាតិ ការពារសម្បត្តិរដ្ឋ គឺជាកាតព្វកិច្ច របស់យើងទាំងអស់គ្នា។
គេហទំព័រ អ្នកសារព័ត៌មាន មានកាតព្វកិច្ច ធ្វើសេចក្តីរបាយការណ៍ តាមការផ្សព្វផ្សាយជូនដំណឹង ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់គោរពជូនជ្រាបជាព័ត៌មាន នូវភាពអសកម្មរបស់មន្ត្រី មួយចំនួនតូចដែលមិនបានបំពេញកាតព្វកិច្ច ក្នុងនាមជាមន្ត្រី បំរើការងារជូនប្រជាពលរដ្ឋ ស្របតាមលក្ខន្និក: និងបទបញ្ជាផ្ទៃក្នុង របស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ។
_ យោងតាមខ្លឹមសារដែលផុសទៅលើបណ្តាញទំនាក់ទំនងសង្គម ទាក់ទិនទៅនិង លោក តាន់ គឹមសួរ
_ យោងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស
លេខ:២០៦/២០២៥ ចុះថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២៥ របស់មេបញ្ចាការកងរាជអាវុធហត្ថ នាយ ឧត្តមសេនីយ៍ សៅ សុខា យើងខ្ញុំសូមគាំទ្រទាំងស្រុង។
_ យោងខ្លឹមសាររបស់លោក ផែង វណ្ណ: ទាក់ទិនទៅនិងបុគ្គលដែលបំរើការងារ ជាមន្ត្រីកងរាជអាវុធហត្ថ គឺ លោក ឧត្តមសេនីយ៍ត្រីសាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រចេះ នាពេលបច្ចុប្បន្នសូមថ្នាក់ដឹកនាំ មេត្តាត្រួតពិនិត្យ ថាតើពិតដូចការលើកឡើង របស់ លោក ផែង វណ្ណ: ដែលឬទេ?។
ដោយឡែក យើងខ្ញុំស្នើសុំដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមេត្តា ជួយពន្យល់បន្ថែមពីការចេញញាតិថ្កោលទោស មកលើលោក ផែង វណ្ណ: ។
ការរិះគន់ របស់ លោក ផែង វណ្ណ: ក្នុងនាមជាអ្នកសារព័ត៌មាន ទៅលើ លោក ឧត្តមសេនីយ៍ត្រីសាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រចេះ យោងតាមខ្លឹមសាររបស់ លោក តាន់ គឹមសួរ ក្នុងនាមជាប្រជាពលរដ្ឋ ការពារធនធានធម្មជាតិ ការពារសម្បត្តិរដ្ឋ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់ រូប ដែលរស់នៅក្រោមដំបូលសន្តិភាព តែប្រសិនបើ លោក ផែង វណ្ណ:ប្រើពាក្យពេចន៍ ធ្វើឱ្យប៉ះពាល់ទៅលើស្ថាប័នរដ្ឋ គួរតែក្រសួង និងស្ថាប័នពាក់ព័ន្ធចេញសេចក្តីប្រកាស ឱ្យលោកផែង វណ្ណ: កែតំរូវ ។ អង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស សូមមេត្តា យោគយល់ដោយក្តីអនុគ្រោះ ចំពោះពាក្យសម្តី ក្នុងនាមជាអ្នកសារព័ត៌មានរបស់លោក ផែង វណ្ណ: ដែលបានផ្សាយទៅលើបណ្តាញសង្គម ទាក់ទិនទៅនិងរឿងបុគ្គល មិនមានចេតនាណាមួយធ្វើឱ្យប៉ះពាល់ ទៅលើស្ថាប័នរដ្ឋឡើយ ។
អាស្រ័យដូចបាន ជម្រាបជូន ខាងលើ ការចេញញាតិគាំទ្រលោក ផែង វណ្ណ: ផ្តោតទៅលើធម្មនុញច្បាប់នៃរបបសារព័ត៌មាន តែប៉ុណ្ណោះ សូម ឯកឧត្តម នាយឧត្តមសេនីយ៍ទទួលនូវការគោរពពីខ្ញុំបាទ យើងខ្ញុំ៕

.jpg)
.jpg)

.jpg)


Post a Comment