Top News

ទីតាំងល្បែងស៊ីសងខុសច្បាប់ ការ៉េ(8888) និងឆ្នោតឡូតូ(មហាសម្បត្តិ) កំពុងតែបានដំណើរការជាធម្មតា ខណៈដែលអាជ្ញាធរមូលដ្ឋាន សង្កាត់ចោមចៅ២ ហាក់មិនទាន់បានជ្រាបជាដំណឹង! សូមលោក ម៉ន វុទ្ធី អធិការនគរបាល ពោធិសែនជ័យ ចាត់មន្ត្រីចុះអធិការកិច្ចផងទាន!! អ្នកកាង(ឈ្មោះ វី )!!! ស្ថិតនៅក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ

 


ចេញផ្សាយនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ÷ ទីតាំងល្បែងស៊ីសងខុសច្បាប់ ឆ្នោតឡូតូការ៉េ(8888) និង(មហាសម្បត្តិ) 02 ម៉ាសុីន កំពុងតែបានដំណើរការជាធម្មតា ខណៈដែលអាជ្ញាធរមូលដ្ឋានសង្កាត់ចោមចៅ២ មិនទាន់បានជ្រាបជាដំណឹង! កំពុងតែបើកដំណើរការទទួលភ្ញៀវយ៉ាងគគ្រឹកគគ្រេង មានក្មេងចាស់/ប្រុសស្រី ដែលស្ថិតនៅ ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ក្រោយសាលាបឋមសិក្សា គោកបព្ជាន់)។


យោងតាម ប្រភពព័ត៌មានបានអោយដឹងថា÷ ទីតាំងខាងលើនេះ

កំពុងតែបើកទទួលភ្ញៀវលេងយ៉ាងកគ្រឹកកគ្រេង ដែលមានអ្នកកាង ឈ្មោះ ( វី) រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ!។


យោងតាមប្រភពដែលអង្គភាពសារព័ត៌មានយើង ទទួលបានពីទីតាំងដែលបានលួចលាក់លេងល្បែងស៊ីសង សូម លោក អនុសេនីយ៍ឯក ហាស់ បញ្ញា នាយប៉ុស្តិ៍នគរបាល សង្កាត់ចោមចៅ២ និង លោក ម៉ម វុទ្ធី អធិការនៃអធិការដ្ឋាននគរបាល ខណ្ឌពោធិសែនជ័យ , លោក សក់ កញ្ញារិទ្ធិ អភិបាលខណ្ទពោធិសែនជ័យ សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះពិនិត្យទីតាំងខាងលើនេះផងទាន! ការ៉េ(8888) និង(មហាសម្បត្តិ) ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ជាពិសេសរក្សានៅពាក្យស្លោក ភូមិ/ សង្កាត់មានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តន៏ ។


យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។


សូមរំលឹកថា÷ កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។


សូមបញ្ជាក់បន្ថែមឡើងវិញថា÷ ជុំវិញការបើកល្បែងស៊ីសងខុសច្បាប់ ដែលមានទីតាំងភូមិសាស្ត្រខាងលើនេះគឺបានបង្កឲ្យមានផលប៉ះពាល់ដល់កិច្ចការងារដឹកនាំរបស់រាជរដ្ឋាភិបាល បង្កឱ្យមានអសន្តិសុខនៅក្នុងមូលដ្ឋានដែលជាដើមហេតុបណ្ដាលមកពីមានចោរលួច, ចោរឆក់, ចោរប្លន់នេះទេ។ល។ជាដើម ហើយជាងនេះទៅទៀតបង្កមានអំពើហិង្សានៅក្នុងរង្វង់គ្រួសារនីមួយៗ ដែលអាចនឹងកើតឡើងជាយថាហេតុក៏ថាបាន!។


បើទោះជាយ៉ាងណាក៏ដោយសម្រាប់សាធារណជនក៏ដូចជាអង្គការសង្គមស៊ីវិលនឹងមានជំនឿជឿជាក់ថា÷ សូម លោក សក់ កញ្ញារិទ្ធ អភិបាលនៃគណៈអភិបាល ខណ្ឌពោធិសែនជ័យ និង លោក ម៉ម វុទ្ធី អធិការនគរបាលខណ្ឌពោធិសែនជ័យ នឹង ចាត់វិធានការដើម្បីជៀសវាងមានការរិះគន់ពីសាធារណជនទូទៅ និងនាំឲ្យមានផលប៉ះពាល់ដល់សង្គមជាតិទាំងសន្តិសុខ សុវត្ថិភាព និងសុខមាលភាព បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន!។


ជុំវិញនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ! ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕ សូមអគុណ

សូមទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈលេខទូរសព្ទ 017 240 250







Post a Comment

Previous Post Next Post

ទំនាក់ទំនងតាមSocial Media